សន្តិសុខសង្គម
កត្តាសំខាន់៤ ធ្វើឲ្យព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣៣នៅថៃឆ្នាំនេះ បរាជ័យ
ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣៣ ដែលថៃធ្វើជាម្ចាស់ផ្ទះលើកទី៧នៅឆ្នាំ២០២៥នេះ កំពុងប្រឈមនឹងរឿងរ៉ាវអវិជ្ជមានជាច្រើនដែលនាំទៅដល់ការខូចមុខមាត់ប្រទេសថៃដែលធ្លាប់ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាប្រចាំតំបន់៦លើកកន្លងមកហើយនោះ។

សារព័ត៌មានថៃធំៗ បានផ្សាយនូវការមិនពេញចិត្តជាច្រើននៅមុនព្រឹត្តិការណ៍បើកស៊ីហ្គេមឆ្នាំ២០២៥ដែលខិតជិតមកដល់ហើយ ប៉ុន្តែការត្រៀមលក្ខណៈរបស់ប្រទេសថៃវិញកំពុងរងការរិះគន់សម្រាប់យុទ្ធនាការផ្សព្វផ្សាយដ៏អន់ថយ ការប្រឈមនៃទីកន្លែងប្រកួត ប្រាក់ឧបត្ថម្ភអត្តពលិក និងរឿងរ៉ាវនយោបាយដ៏ស្មុគស្មាញរបស់ប្រទេសថៃ។
ស៊ីហ្គេមលើកទី៣៣ ដែលគ្រោងនឹងចាប់ផ្តើមនៅប្រទេសថៃនៅថ្ងៃទី៩ខែធ្នូ គឺជាការវិលត្រឡប់របស់ប្រទេសនេះក្នុងនាមជាម្ចាស់ផ្ទះបន្ទាប់ពីរយៈពេល១៨ឆ្នាំ។ The Nation បានចុះផ្សាយថា ទោះបីជាអ្នករៀបចំព្រឹត្តិការណ៍មានការធានាថាអ្វីគ្រប់យ៉ាងគឺ «រួចរាល់១០០%» ក៏ដោយ” ប្រតិកម្មជាសាធារណៈ និងប្រព័ន្ធផ្សព្វផ្សាយសង្គមបានផ្តោតលើ «ការត្រៀមលក្ខណៈពេញលេញ» និង «កង្វះការចាប់អារម្មណ៍»ជាទូទៅ។
មានការកត់សម្គាល់ថា កត្តាសំខាន់៤ បណ្តាលឲ្យព្រឹត្តិការណ៍ស៊ីហ្គេមនៅថៃបរាជ័យ៖
ទី១៖ ការផ្សព្វផ្សាយខ្សោយ៖ មនុស្សភាគច្រើនមិនដឹងថាមានព្រឹត្តិការណ៍ស៊ីហ្គេមទេ
ថ្វីត្បិតតែព្រឹត្តិការណ៍ជិតមកដល់ក៏ដោយ ប៉ុន្តែស៊ីហ្គេមលើកនេះត្រូវបានគេឲ្យឈ្មោះថា «ស្ងប់ស្ងាត់បំផុតក្នុងប្រវត្តិសាស្ត្រ» ដោយប្រជាជនថៃជាច្រើនមិនបានដឹងពីកាលវិភាគនៃការប្រកួត ទីកន្លែងប្រកួត ឬសូម្បីតែវត្តមានរបស់ព្រឹត្តិការណ៍នោះទៀតផង។
មានការកត់សម្គាល់ថា ព្រឹត្តិការណ៍លើកទី៧ដែលថៃធ្វើជាម្ចាស់ផ្ទះនេះ ផ្ទុយស្រឡះពីការប្រកួតកន្លងមក ដូចជាព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ១៩៩៥ ដែលមានបទចម្រៀងបើកការប្រកួតនោះមានចំណងជើងថា «ឈ្នះក្នុងដួងចិត្ត» ដែលបានអង្រួនដួងចិត្តកក្រើកពេញផ្ទៃប្រទេសថៃ។
សារព័ត៌មានថៃ The Nation បានស្រង់សម្តីរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា លោក Atthakorn Sirilatthayakorn ដែលបានបដិសេធការអះអាងពីដែលថា «ថៃមិនបានរៀបចំទុកជាមុន» ប៉ុន្តែលោកបានទទួលស្គាល់ថា កិច្ចខិតខំប្រឹងប្រែងផ្សព្វផ្សាយត្រូវតែកើនឡើង ដោយសង្ឃឹមថានឹងអាចបង្កើតបាន ១៥ពាន់លានបាតក្នុងសកម្មភាពសេដ្ឋកិច្ច ប្រសិនបើផែនការផ្សព្វផ្សាយទទួលបានជោគជ័យ។
ទី២៖ ការផ្លាស់ប្តូរទីកន្លែងប្រកួត៖ ការពន្យារពេល និងគ្រោះមហន្តរាយធម្មជាតិ
តាមការគិតគួរពីដំបូង ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៥នៅប្រទេសថៃ គ្រោងនឹងប្រារព្ធឡើងនៅរាជធានី និងខេត្តចំនួនបី រួមមាន រដ្ឋធានីបាងកក ខេត្តឈុនបុរី និងខេត្តសុងក្លា ប៉ុន្តែដោយសារគ្រោះមហន្តរាយទឹកជំនន់នៅតំបន់ភាគខាងត្បូងបានជំរុញឱ្យមានការផ្លាស់ទីលំនៅនៃព្រឹត្តិការណ៍កីឡាចំនួន ១០ទៅកាន់ទីក្រុងបាងកក និងខេត្តឈុនបុរី ដោយសារហេតុផលសុវត្ថិភាព។
ភាពស្មុគស្មាញផ្សេងទៀត បានកើតឡើងនៅពេលដែលការសាងសង់ទីតាំងប្រកួតជាច្រើន រួមទាំងអាងហែលទឹកនៅអាជ្ញាធរកីឡានៃប្រទេសថៃ បានប្រឈមនឹងការពន្យារពេល ដែលបង្កើនការព្រួយបារម្ភលើតម្លៃឧបករណ៍កើនឡើង។ បញ្ហាទាំងនេះបាននាំឲ្យមានការប្រៀបធៀបទៅនឹងការបរាជ័យក្នុងព្រឹត្តិការណ៍អន្តរជាតិកន្លងមកនៅក្នុងប្រទេសថៃ ដូចជា ហ្គេម Asian Indoor និង Martial Arts Games ដែលបានលុបចោលកាលពីឆ្នាំមុន។
ទី៣៖ ប្រាក់ឧបត្ថម្ភអត្តពលិកយឺតយ៉ាវនិងតិចតួច
បញ្ហាចម្រូងចម្រាសបំផុតគឺការកាត់បន្ថយប្រាក់ឧបត្ថម្ភដល់អត្តពលិក និងការទូទាត់យឺតយ៉ាវ ដែលបណ្តាលឱ្យមានការខកចិត្តយ៉ាងខ្លាំងក្លា និងធ្វើឱ្យខូចសីលធម៌។ តារាវាយសី (badminton) អ្នកនាង Pornpawee Chochuwong ជនជាតិថៃខ្លួនឯង ដំបូងឡើយបានដកខ្លួនចេញពីស៊ីហ្គេម ប៉ុន្តែក្រោយមកត្រូវបានគេបញ្ចុះបញ្ចូលឲ្យវិលមកវិញ។ អ្នកគ្រប់គ្រងក្រុមកីឡាប្រដាល់ថៃ បង្ហើបថា អត្តពលិកមានអារម្មណ៍ថា «អន់ចិត្ត» ដោយសារតែមិនមានតម្លាភាព និងការពន្យាពេលការបង់ប្រាក់ពីសហព័ន្ធកីឡា ដែលធ្វើឲ្យអត្តពលិកជាច្រើនមិនបានទទួលប្រាក់ខែច្រើនខែ។
ទី៤៖ ការដកខ្លួនរបស់កម្ពុជា និងពន្យារពេលបញ្ជូនអត្តពលិកតាមការគ្រោងទុក
កម្ពុជាបានប្រកាសដកខ្លួនចេញពីការប្រកួតប្រភេទកីឡាមួយចំនួនដែលមានហានិភ័យដោយមិននឹកស្មានដល់ ដោយលើកឡើងពី «ក្តីបារម្ភអំពីសុវត្ថិភាព» បន្ទាប់ពីមានការប៉ះទង្គិចប្រដាប់អាវុធនៅតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ។ មនុស្សជាច្រើនបានសន្និដ្ឋានថា នេះគឺជាប់ពាក់ព័ន្ធនឹងភាពតានតឹងភូមិសាស្ត្រនយោបាយ ដែលប៉ះពាល់ផ្ទាល់ដល់ព្រឹត្តិការណ៍កីឡាអាស៊ាន។
ការដកខ្លួនរបស់កម្ពុជាបានជំរុញឱ្យមានការពន្យារពេលក្នុងតារាងការប្រកួតផ្លូវការ ដោយព្រឹត្តិការណ៍មួយចំនួននៅតែមិនទាន់បញ្ជាក់កាលបរិច្ឆេទ។ នេះត្រូវបានគេប្រើដើម្បីរិះគន់ «ការមិនបានត្រៀមខ្លួន» របស់ម្ចាស់ផ្ទះ។
ទោះបីជាមានភាពចម្រូងចម្រាសក៏ដោយ ប្រទេសថៃកំពុងបញ្ជូនអត្តពលិកចំនួន ១៥៣១នាក់ ក្នុងគោលបំណងដើម្បីធានាឈ្នះមេដាយមាសច្រើនបំបំផុតលើកទី៧ក្នុងកំណត់ត្រាក្នុងនាមជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡា។ ព្រឹត្តិការណ៍នេះនឹងត្រូវបានចាក់ផ្សាយលើប៉ុស្តិ៍ទូរទស្សន៍សេរីជាច្រើនរួមមាន NBT, T-Sport, One31, PPTV, និង TrueVisions៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
អត្ថាធិប្បាយ៤ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


