Connect with us

កីឡា

ជិត​ដល់​ថ្ងៃ​បើកស៊ីហ្គេម​​ផ្លូវ​ការ ថៃ កំពុង​ប្រឈម​បញ្ហាកង្វះ​ខាត​ជា​ច្រើន

បានផុស

នៅ

ការ​ប្រកួត​កីឡា​ស៊ីហ្គេម លើក​ទី​៣៣ បាន​ចាប់​ផ្តើម​កីឡា​បាល់ទាត់​មុន​គេ​កាល​ពី​ថ្ងៃ​ទី​៣ ខែ​ធ្នូ ឆ្នាំ ២០២៥ ដោយ​​ទទួល​រង​ការរិះគន់​យ៉ាង​ខ្លាំង​ពី​កំហុស​ឆ្គង។ នេះ​គ្រាន់​តែ​បញ្ហា​​​មួយ​នៅ​ក្នុង​ការ​ប្រកួត​កីឡា​បាល់​ទាត់​ប៉ុណ្ណោះ​ ប៉ុន្តែ​នៅ​មាន​បញ្ហា​​ធំ​ជា​ច្រើន​ទៀត​សម្រាប់​​ព្រឹត្តិការណ៍​ទាំង​មូល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​គ្រោង​ទុក ពិធី​បើក​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ ២០២៥ ប៉ុន្តែ​​​ថៃ​​មាន​ចំណុច​ខ្វះ​ខាត​ជា​​ច្រើន រាប់​ទាំង​ការ​ត្រៀម​ខ្លួន ទីលាន​ប្រកួត ការ​លើក​ទឹក​ចិត្ត​អត្តពលិក និង​វិបត្តិ​យោបាយ​ជា​ច្រើន។ មិន​គ្រាន់​តែ​បណ្តា​ប្រទេស​ខាង​ក្រៅ​មើល​ឃើញ​នោះ​ទេ សូម្បី​តែ​ប្រជា​ជន​របស់​ខ្លួន​ក៏​មើល​ឃើញ​បញ្ហា​ជា​ច្រើន​ដែរ។

ជាក់​ស្តែង​សារព័ត៌មាន​ថៃ The Nation Thailand ក៏​បាន​លើក​ពី​បញ្ហា​​មួយ​ចំនួន​ដែល​ថៃ​មិន​ទាន់​ត្រៀម​ខ្លួន​​រួច​រាល់​​សម្រាប់​ការ​ទទួល​ធ្វើ​ម្ចាស់​ផ្ទះ​ស៊ីហ្គេម ឆ្នាំ ២០២៥ ហើយ​ប្រៀប​ធៀប​នឹង​ព្រឹត្តិការណ៍​កីឡាអន្តរជាតិ​មុន​គឺ ជា​បរាជ័យ​ទៅ​ហើយ។

  • ទន់​ខ្សោយ​ក្នុង​ការ​ផ្សព្វផ្សាយ

ប្រជា​ជន​ថៃ​ភាគ​ច្រើន​មិន​បាន​​ដឹង ឬ​យល់​ច្បាស់​ពី​កាល​វិភាគ​នៃ​ការ​​ប្រកួត ទី​លាន​ប្រកួត និង​ប្រភេទ​កីឡា​ជា​ដើម។ ប្រការ​នេះ​ផ្ទុយ​ពី​ស៊ីហ្គេម ឆ្នាំ ១៩៩៥ ដែល​ថៃ​ធ្វើ​ម្ចាស់​ផ្ទះ​ជា​មួយ​បទ​ចម្រៀង “Win It In Your Heart” ដែល​ប្រជា​ជន​ថៃ​ទូទាំង​ប្រទេស​ចាប់​អារម្មណ៍។ រដ្ឋ​មន្ត្រី​ទេសចរណ៍ និង​កីឡា លោក Atthakorn Sirilatthayakorn បាន​ទទួល​ស្គាល់​ថា ពិត​ជា​ខ្វះ​ខាត​ក្នុង​ការ​បញ្ជ្រាប​ព័ត៌មាន​ទៅ​មហា​ជន​មែន។

  • បញ្ហាផ្លាស់​ប្តូរទី​លាន

តាម​ផែន​ការ ទី​ក្រុង​បាងកក ខេត្តឈុនបុរី និង សុងក្លា ជា​កន្លែង​រៀបចំ​ការ​ប្រកួត​ ប៉ុន្តែ​ខេត្ត​ភាគ​ខាង​ត្បូង​ដែល​ត្រូវ​ប្រកួត​កីឡា ១០ ប្រភេទ បាន​​រង​គ្រោះ​ទឹក​ជំនន់ ដូច្នេះ​បាន​ប្តូរ​ទៅ​ទី​ក្រុង​បាងង និង​ឈុនបុរី។ ការ​ផ្លាស់​ប្តូរ​ក្នុង​រយៈ​ពេល​ខ្លី​នេះ​ ​​បាន​ធ្វើ​ឲ្យ​រញីរញ៉ៃ ទី​លាន​មិន​ស្អាត មិន​ស័ក្តិសម​សម្រាប់​ការ​ប្រកួត​អន្តរជាតិ បារម្ភ​ពី​កង្វះ​សម្ភារស្តង់ដា និង​ធ្វើ​ឲ្យ​បង្កើន​ការ​ចំណាយច្រើន។ បញ្ហា​នេះ​គឺ​ជា​បរាជ័យ​សម្រាប់​ថៃ បើ​ប្រៀប​ធៀប​នឹង​ព្រឹត្តិការណ៍​កីឡា​អន្តរជាតិ​ផ្សេង​ៗ​នៅ​ក្នុង​ប្រទេស​នេះ ដូច្នេះ​ហើយ​បាន​ជាព្រឹត្តិការណ៍​កីឡាក្នុង​សាល និង​យុទ្ធគុនអាស៊ី (Asian Indoor និង Martial Arts Games) ត្រូវបាន​លុប​ចោល​ការ​ពី​ឆ្នាំមុន។

  • វិបត្តិ​អត្ថប្រយោជន៍​អត្តពលិក

បញ្ហា​ចម្រូង​ចម្រាស​នៃ​ការ​កាត់​បន្ថយ​អត្ថប្រយោជន៍របស់​​អត្តពលិក និង​ការ​ពន្យារ​ពេល​​​បើក​ប្រាក់​ឲ្យ​ពួក​គេ ជំរុញ​ឲ្យ​ស្មារតី​កីឡាករ កីឡាការិនី និង​ក្រុម​ការងារ​គ្រូ​បង្វឹកអស់​ទឹក​ចិត្ត​ក្នុង​ការ​ប្រកួត។ ជា​លទ្ធផល​កីឡាករ​វាយសី​ថៃ​ Pornpawee Chochuwong បាន​ប្រកាស​ដក​ខ្លួន​ពី​ស៊ីហ្គេម ប៉ុន្តែ​ទើប​វិល​ចូល​វិញ។ ជា​មួយ​គ្នានេះ អ្នក​គ្រប់​កីឡា​ប្រដាល់​សាកល​បាន​បង្ហាញ​ពី​ការ​ខក​ចិត្ត​ចំពោះ​កង្វះ​ការ​លើក​ទឹក​ចិត្ត និង​ការ​ចំណាយគ្មាន​តម្លាភាព។ អ្នក​រៀបចំ​ពិធី​បើក​ និង​បិទ ត្រូវ​បាន​បញ្ឈប់​បន្ទាប់​ពី​បាន​ធ្វើ​ការងារ​ប្រមាណ ៧​ខែ​ ប៉ុន្តែ​មិន​ទទួល​បាន​ប្រាក់​សំណង​ជា​ដើម។

កាលពី​ថ្ងៃ​ទី​៣ ខែ​ធ្នូ នៅ​ពេល​ប្រកួត​កីឡា​បាល់ទាត់​អាយុ ២២ ឆ្នាំ រវាង ក្រុម U22 ថៃ និង ក្រុម ​U22 ទីម័រខាង​កើត ហើយ​ក្រុម U22 វៀតណាម ប្រកួតជាមួយ U22 ឡាវ បាន​រង​ការ​រិះគន់​ជុំ​វិញ​ការ​ប្រើ​ប្រាស់​ឈ្មោះ​ប្រទេស​ ទង់​ជាតិ និង​ការ​ចាក់​បទ​ភ្លេង​ជាតិ​ជា​ដើម ហើយ​ទី​បំផុត​ថៃ​បាន​ចេញ​លិខិត​សុំ​ទោស​ទាំង​យប់៕

ប្រែ​សម្រួល៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម