ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​អភិបាលខណ្ឌ​មានជ័យ​ ដាក់​កម្លាំង​ហាមឃាត់​រថយន្ត​ធំ​ចូល​ក្រុង​ក្នុង​ម៉ោង​ហាមឃាត់​

ភ្នំ​ពេ​ញ ៖ នៅ​ពាក់​កណ្តាល​ខែ​កុ​ម្ភៈ ​រហូត​ដើមខែ​មីនា​នេះ ​លោក​ពេជ្រ កែវ​មុនី អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​មានជ័យ​ បាន​ប្រើប្រាស់​កម្លាំង​ចុះទៅ​ធ្វើការ​ហាមឃាត់​រថ​យន្ត​ធុន​ធំ​ដែល​ឆ្លងកាត់​ទឹកដី​ខណ្ឌមានជ័យ​ក្នុង​ម៉ោង​ហាមឃាត់​។

​លោក​ពេជ្រ កែវ​មុនី បាន​មាន​ប្រសាសន៍​ប្រាប់​កម្ពុជា​ថ្មី​នា​រសៀល​ថ្ងៃទី​៤ ​ខែមីនា នេះ​ថា​មកដល់​រសៀល​ថ្ងៃនេះ​ គឺ​កម្លាំង​ចំរុះ​របស់​គ​ណៈ​បញ្ជា​ការឯកភាព​ខណ្ឌមានជ័យ​ កំពុង​ដំណើរការ​ហាមឃាត់​រថយន្ត​ធុន​ធំ​ឆ្លងកាត់​មូលដ្ឋាន​ខណ្ឌ​ចូលទៅក្នុង​រាជធានី​ភ្នំពេញ​ក្នុង​ម៉ោង​ហាមឃាត់​ដែល​ចេញ​ដោយ​សាលា​រាជធានី​ភ្នំពេញ​។

ហើយ​ការ​ចាប់​ឃាត់​នេះ​ ពុំមែន​ឲ្យ​ដោះលែង​ទៅវិញ​ដោយ​គ្រាន់តែ​សុំទោស​ប៉ុ​ណ្ណោះ​ទេ ​គឺ​តម្រូវ​ឲ្យ​ឃាត់ទុក​នៅ​សាលា​ខណ្ឌ​មិនតិចជាង​១០​ថ្ងៃ​នោះទេ​។

​លោក​ពេជ្រ កែវ​មុនី បានបញ្ជាក់​ទៀតថា​ ម៉ោង​ហាមឃាត់​រថយន្ត​ធុន​ធំ​ចូលក្នុង​រាជធានី​ភ្នំពេញ​នោះ​ គឺ​ចាប់ពី​ម៉ោង​៦​ព្រឹក​ដល់​ម៉ោង​២១យប់​។ ចំពោះ​កម្លាំង​ចំរុះ​ដែល​ចុះ​ទៅតាម​គោលដៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌមានជ័យ​ត្រូវ​បាន​ដាក់​តាម​ដងផ្លូវ​ចាប់​ពីមុន​ម៉ោង​៦​ព្រឹក​រហូតដល់​ផុត​ម៉ោង​ហាមឃាត់​។ អញ្ចឹង​ទេ​រាល់​ម្ចាស់​ក្រុមហ៊ុន​ទាំងឡាយ​ ដែល​មាន​រថយន្ត​ធំ​កំពុង​ដំណើរការ​អាជីវ​កម្ម​សូម​គោរព​នូវ​ម៉ោង​ហាមឃាត់​ឲ្យ​បាន​គ្រប់ៗ​ក្រុមហ៊ុន​។ បើ​ពុំ​ដូច្នោះ​ទេ​អាជ្ញាធរ​មិន​អធ្យាស្រ័យ​ ខណៈ​ពេល​ដែល​បន្ត​ឲ្យ​រថយន្ត​ធំ​របស់​ខ្លួន​ធ្វើដំណើរ​ឆ្លងកាត់​មូលដ្ឋាន​ខណ្ឌមានជ័យ​នោះ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114