ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ​ និង​ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ អញ្ជើញ​ចូលរួម​អបអរសាទរ​ទិវា​អន្តរជាតិ​នារី ៨ មីនា លើក​ទី​១០៨

​ភ្នំពេញ ​៖ នៅវេលា​ម៉ោង៨និង​៣០ ព្រឹក​ថ្ងៃ​ទី​៥ ខែ​មីនា ឆ្នាំ​២០១៩ នេះ​ សម្តេច​អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​កម្ពុជា ​និង​ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អបអរសាទរ​ទិវា​អន្តរជាតិ​នារី ៨មីនា​ ខួប​លើក​ទី​១០៨ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ។

ពិធី​អបអរសាទរ​ទិវា​អន្តរជាតិ​នារី​៨​មីនា​ លើក​ទី​១០៨​ ក្នុង​ឆ្នាំ​២០១៩ នេះ ត្រូវ​ប្រារព្ធ​ធ្វើឡើង​ ក្រោម​ប្រធានបទ «​លើកកម្ពស់​សមភាព​យេនឌ័រ ​និង​ការ​គាំពារ​សង្គម​ ដើម្បី​អភិវឌ្ឍន៍​ធនធានមនុស្ស»។

ការ​ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា​អន្តរជាតិ​នារី ​ក្រោម​ប្រធានបទ​នេះ គឺមាន​គោលបំណង​បន្ត​អនុវត្ត​គោល​នយោបាយ​សមភាព​យេនឌ័រ និង ការ​គាំពារ​សង្គម​ ដែលជា​ចក្ខុវិស័យ សម្រាប់​កសាង​ប្រទេស ​ត្រូវបាន​ច្របាច់​បញ្ចូល​ជា​អាទិភាព​រួម ​ក្នុងការ​សម្រេចបាន​កិច្ច​អភិវឌ្ឍន៍​ធនធានមនុស្ស​ហើយ​បានបញ្ជាក់​យ៉ាងច្បាស់​ថា​ ការលើក​កម្ពស់​សមភាព​យេនឌ័រ​ ការ​ពង្រឹង​ភាព​អង់អាច​របស់​ស្ត្រី និង ក្មេង​ស្រី និង​ការ​គាំពារ​សង្គម គឺ​ពិត​ជាមាន​ទំនាក់ទំនង​គ្នា​យ៉ាង​ជិតស្និទ្ធ៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114