ព័ត៍មានទាន់​ហេតុការណ៏
Search

បច្ចេកវិទ្យា 10X Lossless Zoom របស់ OPPO មានការ​ទទួលស្គាល់​ពី​ស្ថាប័ន​ល្បីៗ​ចំនួន​៧

​ភ្នំពេញ​ ៖ ក្រោយពី​កម្មវិធី Mobile World Congress 2019 បានបញ្ចប់​នៅ​ទីក្រុង បា​សេ​ឡូ​ណា ប្រទេស​អេ​ស្ប៉ា​ញ​រួចមក យើង​ឃើញ​តាម​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​ជាច្រើន​បាន​ឲ្យ​ដឹងថា​ ក្រុម​ហ៊ុន​ទូរស័ព្ទដៃ​ដែល​ទទួលបាន​ពានរង្វាន់​ច្រើន និង ទាក់ទាញ​ជាងគេ​នោះ គឺជា​ទូរស័ព្ទដៃ​ដែល​មាន​បំពាក់​បច្ចេកវិទ្យា​ថតរូប ZOOM មិន​បែក​គុណភាព​រូបភាព​។​

លោកអ្នក​ប្រហែលជា​នៅចាំ​ហើយ​ណា តើ​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​មួយណា ដែល​បាន​បំពេញតម្រូវការ​នេះ​ដល់​អ្នកប្រើប្រាស់ និង បង្ក​ការភ្ញាក់ផ្អើល​នៅក្នុង​កម្មវិធី MWC 2019 នាពេលនោះ​។ មាន​ស្ថាប័ន​ព័ត៌មាន និង ស្ថាប័ន​សាមី​រង្វាន់​ចំនួន​៧​បាន​ឲ្យ​ដឹងថា ​ពួកគេ​បានសម្រេច​ប្រគល់​ពានរង្វាន់ Best Phone of MWC 2019 award ឲ្យ​ទៅ​ក្រុមហ៊ុន​ទូរស័ព្ទដៃ OPPO ដោយ​ពួកគេ​បាន​ចាប់អារម្មណ៍​មកលើ​បច្ចេកវិទ្យា 10X Lossless Zoom ដែល​ក្នុងនោះ​រួមមាន​ពានរង្វាន់​ទី​១​មកពី​ស្ថាប័ន The Verge ដោយ​ស្ថាប័ន​នេះ​បានផ្តល់​ពានរង្វាន់​ផ្នែក Best Zoom ឲ្យ​ទៅ​ក្រុមហ៊ុន OPPO ព្រោះតែ​ពួកគេ​បានឃើញ​ច្បាស់​ពី​សមត្ថភាព​ដ៏​ឆ្លាត​វៃ​នៃ​ស្មា​ត​ហ្វូ​ន​ថ្មី​នេះ ដែល​បាន​ចូលរួម​ក្នុងការ​ដោះស្រាយ​បញ្ហា​ពង្រីក​រូបភាព ពេល​ថតរូប​ភាគល្អិត ឬ នៅ​ខ្ពស់ មិន​បែក​គុណភាព​រូប ក្នុង​កម្រិត​ពី​១៦​មី​លី​ម៉ែត្រ ទៅ កម្រិត​១៦០​មី​លី​ម៉ែត្រ​យ៉ាងច្បាស់​ល្អ​។

​ពានរង្វាន់​ទី​២​ ទទួល​បាន​ពី​ស្ថាប័ន ANDROID AUTHURITY ថា ​ជា​ស្មា​ត​ហ្វូ​ន​ដែលមាន​បំពាក់​កាមេរ៉ា​ក្រោយ​៣​គ្រាប់ ដោយ​កាមេរ៉ា​មាន​មុខងារ​សំខាន់​មាន​ទំហំ​ដល់​ទៅ 48 MP និង Ultra-Wide ទំហំ​16MP ដែលមាន Len Zoom 10X កាន់តែ​ទាក់ទាញ​។ ពានរង្វាន់​ទី​៣ គឺ​ទទួលបាន​ពី​ស្ថាប័ន Pocket-Lint ថា ​ជា​ស្មា​ត​ហ្វូ​ន​ ដែល​មាន Len កាន់តែ​តូច តែ​គុណភាព​ពង្រីក​រូបភាព​កាន់តែ​ល្អ និង ច្បាស់។ ទី​៤ ទទួលបាន​ពី​ស្ថាប័ន Mashable ដោយ​ស្ថាប័ន​នេះ​បាន​ឲ្យ​ដឹងថា​ស្មា​ត​ហ្វូ​ន​ដែល​OPPO បានដាក់​ឲ្យ​សាកល្បង​នេះ គឺ​ពិតជា​អស្ចារ្យ​ណាស់ នៅពេលដែល​ពួកគេ​ពង្រីក​រូបភាព​កាន់​កាន់តែ​កៀក នោះ​គុណភាព​វា​កាន់តែច្បាស់​ល្អ។ ទី​៥ គឺជា​ការទទួលស្គាល់​ពី​ស្ថាប័ន Stuff ដែល​បាន​ឲ្យ​ដឹង​ថា​ បច្ចេកវិទ្យា Zoom ដែល​បំពាក់​លើ​ស្មា​ត​ហ្វូ​ន​គំរូ​របស់ OPPO នេះ​ត្រូវបាន​គេ​រចនា​ឡើង​ដោយ​ផ្សារ​ភ្ជាប់​គ្នា​រវាង​កាមេរ៉ា​សំខាន់​ក្នុង Len ជាមួយនឹង​តួ​ទូរស័ព្ទ​តែម្តង ដើម្បី​ទប់ទល់​បឹង​ភាព​រង្គើ ឬ ប្រឆាំង​នឹង​ភាព​រញ្ជួយ​នានា​ពេល​ថតរូប។ និង​ទី​៦ បច្ចេកវិទ្យា​នេះ ត្រូវបាន​ទទួលស្គាល់​ដោយ​ស្ថាប័ន Photography Now ដែល​ស្ថាប័ន​នេះ បាន​ទទួលស្គាល់ថា​បច្ចេកវិទ្យា 10X Lossless Zoom របស់ OPPO បានរៀបចំ​ឡើង​មាន​លក្ខណៈ​ពិសេស​ជាមួយនឹង​ការ Zoom ផ្ទៃ​កាត់​មុខដាច់​ល្អ ដូចជា​ការឆ្លង​កាត់​ កញ្ចក់ Len ដ៏​ថ្លា​ដូច្នោះ​ដែរ។​

ព្រមទាំង​ពានរង្វាន់​ទី​៧​ គឺ​ក្រុមហ៊ុន OPPO បានទទួល​ស្គាល់​ពី​ស្ថាប័ន The Jakarta Post ដោយ​ពួកគេ​បាន​រកឃើញថា ​ក្នុង​ស្មា​ត​ហ្វូ​ន​នេះ ក្រុមហ៊ុន​បាន​បំពាក់​Len ចំនួន​៣​ស្រទាប់​សំខាន់ ក្នុង​កែវ​កាមេរ៉ា​តែមួយ​ដូចជា Ultra-Wide , Angle Len, Telephoto Len​។ ដូច្នេះ​យើងទាំងអស់គ្នា​ មានតែ​រង់ចាំ​មើល​ថា​តើ​ទូរស័ព្ទ​អ្វី​ដែល​OPPO​ ជ្រើស​យកមក​បំពាក់​នូវ​បច្ចេកវិទ្យា 10X Lossless Zoom នេះ៕

 


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114