កីឡា
លោក ហង់ជួន ណារ៉ុន ផ្ដល់អនុសាសន៍បន្តពង្រឹងការកែទម្រង់ការប្រកួតកីឡាជាតិគ្រប់កម្រិត ទាំងកីឡាមហាជន
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាឱកាសបិទសិក្ខាសាលាបូកសរុបការងារអនុវិស័យអប់រំកាយ និងកីឡា បានផ្ដល់អនុសាសន៍បន្តពង្រឹងការកែទម្រង់ការប្រកួតកីឡាជាតិគ្រប់កម្រិត ទាំងកីឡាមហាជន កីឡាសិស្ស និងកីឡានិស្សិតឱ្យស្របតាមបរិបទតំបន់។

លោក ហង់ជួន ណារ៉ុន
ថ្លែងក្នុងពិធីបិទសិក្ខាសាលាបូកសរុបការងារអនុវិស័យអប់រំកាយ និងកីឡា កាលពីម្សិលមិញនេះលោក ហង់ជួន ណារ៉ុន បានលើកឡើងថា កិច្ចប្រជុំរយៈពេលពីរថ្ងៃនេះអង្គប្រជុំបានពិនិត្យ និងវាយតម្លៃការអនុវត្តការងារឆ្នាំសិក្សា២០២៤-២០២៥ កន្លងមកលើសមិទ្ធផលដែលសម្រេចបានតាមផែនការ។ ការងារសេសសល់ បញ្ហាប្រឈម សំណូមពរ និងវិធានការដោះស្រាយ ដើម្បីដាក់បញ្ចូលទៅក្នុងសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២៤-២០២៥ និងលើកទិសដៅឆ្នាំសិក្សា២០២៥-២០២៦ នាខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ។

រូបភាពផេកអគ្គនាយកដ្ឋានកីឡា
ក្រសួងអប់រំ បានខិតខំអនុវត្តគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា និងផែនការយុទ្ធសាស្រ្តកំណែទម្រង់វិស័យអប់រំកាយ និងកីឡា ទទួលបាននូវសមិទ្ធផលធំធេងគួរជាទីមោទនៈ។ បច្ចុប្បន្ននេះវិស័យកីឡាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ដោយសង្កេតឃើញថ្មីៗនេះមានប្រភេទកីឡាមួយចំនួនទទួលមេដាយលក្ខណៈអន្តរជាតិ និងកីឡាមួយចំនួនមានការចាប់អារម្មណ៍ ការចូលរួមគាំទ្រយ៉ាងច្រើនពីយុវជន ហើយលទ្ធផល នៃការប្រកួតជាលក្ខណៈអន្តរជាតិក៏មានការប្រែប្រួលជាវិជ្ជមានទទួលបានការអបអរសាទរពីមហាជនរហូតដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។

រូបភាពផេកអគ្គនាយកដ្ឋានកីឡា
លោក ហង់ជួន ណារ៉ុន សូមឲ្យរៀបចំផែនការសកម្មភាពដើម្បីអនុវត្តគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា និងបន្តពង្រឹងការកែទម្រង់ការប្រកួតកីឡាជាតិគ្រប់កម្រិត ទាំងកីឡាមហាជន កីឡាសិស្ស និងកីឡានិស្សិតឱ្យស្របតាមបរិបទតំបន់។ សិក្សាតាមដានអំពីប្រភេទកីឡាដែលមានសក្តានុពលពីបណ្តាប្រទេសអាស៊ានដោយផ្តល់អាទិភាពទៅលើប្រភេទ និងវិញ្ញាសាកីឡាទាំងនោះជំរុញក្នុងការបំពាក់សម្ភារហ្វឹកហាត់គ្រប់ប្រភេទ និងវិញ្ញាសាកីឡាអាទិភាព ។ បន្តផ្តល់ថវិកាគាំទ្រដល់សហព័ន្ធកីឡាជាតិដែលមានសក្តានុពល និងសកម្ម ហើយបំផុស និងលើកកម្ពស់សកម្មភាពកីឡាប្រពៃណី តាមរយៈការបញ្ចូលក្នុងការប្រកួតកីឡាជាតិ និងព្រឹត្តិការណ៍ផ្សេងៗ។

រូបភាពផេកអគ្គនាយកដ្ឋានកីឡា
បញ្ជាក់ដែរថា តាមផែនការប្រតិបត្តិប្រចាំឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានកីឡាបានរៀបចំសិក្ខាសាលារយៈពេលពីរថ្ងៃដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ក្នុងគោលបំណងបូកសរុបសមិទ្ធផល ពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងារក្នុងអនុវិស័យអប់រំកាយ និងកីឡាក្នុងឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្តក្នុងឆ្នាំ២០២៦។ សិក្ខាសាលានេះធ្វើឡើងនៅភោជនីយដ្ឋាន ទន្លេបាសាក់II រាជធានីភ្នំពេញដោយមានការចូលរួមពីអគ្គនាយកកីឡា ព្រមទាំងលោកអគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធានមន្ទីរ ប្រធានការិយាល័យរាជធានី ខេត្ត និងតំណាងសហព័ន្ធកីឡាជាតិ និងភាគីពាក់ព័ន្ធមួយចំនួនទៀត៕

រូបភាពផេកអគ្គនាយកដ្ឋានកីឡា
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


