ព័ត៌មានអន្ដរជាតិ
មន្ត្រីថៃ៖ ពិធីបើកស៊ីហ្គេមនឹងមិនអធិកអធមទេ ព្រោះលុយតិចជាងកាលកម្ពុជារៀបចំ
ពិធីបើកកីឡាស៊ីហ្គេមលើកទី៣៣ (SEA Games) របស់ប្រទេសថៃ នឹង«មិនអស្ចារ្យទេ»។ នេះជាការលើកឡើងរបស់មន្ត្រីកីឡាជាន់ខ្ពស់ម្នាក់ ដោយទទួលស្គាល់ថា គណៈកម្មការរៀបចំកំពុងដំណើរការដោយប្រើថវិកាតិចជាងឆ្ងាយ បើធៀបនឹងចំនួនទឹកប្រាក់ដ៏ច្រើនជាប្រវត្តិសាស្ត្រដែលកម្ពុជាបានចំណាយសម្រាប់ព្រឹត្តិការណ៍លើកមុន។

យោងតាមការចុះផ្សាយនាថ្ងៃទី៥ខែធ្នូឆ្នាំ២០២៥របស់បាងកកប៉ុស្តិ៍ លោក Gongsak Yodmanee ប្រធានអាជ្ញាធរកីឡាថៃ (SAT) បានប្រាប់ថា ការត្រៀមលក្ខណៈត្រូវបានរឹតត្បិតដោយមូលនិធិមានកម្រិត និងការរំខានផ្នែកភស្តុភារ រួមទាំងការផ្លាស់ប្តូរទីតាំងព្រឹត្តិការណ៍សំខាន់ៗពីខេត្តសុងខ្លា ដែលរងគ្រោះដោយទឹកជំនន់ ទៅកាន់ទីក្រុងបាងកក និងឈុនបុរី។ លោកបាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ថា «ពិធីបើកប្រហែលជាមិនអស្ចារ្យខ្លាំងទេ ប៉ុន្តែវានឹងមានលក្ខណៈប្រណីត និងសក្តិសម» ដោយបន្ថែមថា ការបែងចែកថវិការបស់ថៃត្រឹមតែជាង២ពាន់លានបាតប៉ុណ្ណោះ គឺទាបជាងយ៉ាងខ្លាំងបើធៀបនឹងថវិកាប្រហែល៣ពាន់លានបាត ដែលកម្ពុជាប្រើប្រាស់សម្រាប់ស៊ីហ្គេមលើកទី៣២។
ភាពតានតឹងផ្នែកថវិកានេះ កាន់តែជួបឧបសគ្គដោយសារកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញនូវទឹកជំនន់ដែលកំពុងបន្ត ដែលរារាំងរដ្ឋាភិបាលមិនឲ្យទាញយកមូលនិធិកណ្តាលបន្ថែម។ លោក Gongsak បានបញ្ជាក់ថា ការផ្លាស់ប្តូរទីតាំងនានាទីចុងក្រោយពីក្រុងហាដយ៉ៃនៃខេត្តសុងក្លា បានបង្ខំឲ្យគណៈកម្មការរៀបចំត្រូវស្វែងរកទីកន្លែងថ្មី កន្លែងស្នាក់នៅសម្រាប់អត្តពលិក និងការរៀបចំដឹកជញ្ជូន ដែលបានចំណាយអស់បន្ថែម១៦០លានបាត។
លោក Gongsak បានបញ្ជាក់ទៀតថា ការផ្លាស់ប្តូររដ្ឋាភិបាលញឹកញាប់ក៏បានរំខានដល់ការរៀបចំផែនការរយៈពេលវែងផងដែរ ដែលបានរួមចំណែកដល់បញ្ហាបច្ចេកទេសដែលបានឃើញនៅក្នុងថ្ងៃប្រកួតដំបូងៗ រួមទាំងប្រព័ន្ធសំឡេងដំណើរការមិនល្អ និងភ្លើងចេញមិនស្មើគ្នានៅតាមទីកន្លែងប្រកួត។ ទោះជាយ៉ាងណាក៏ដោយ មន្ត្រីថៃនៅតែទទូចថា ព្រឹត្តិការណ៍នេះនឹងដំណើរការទៅដោយរលូន ទោះបីជាមានពិធីបើកដែលមិនសូវអធិកអធម និងមានសម្ពាធផ្នែកហិរញ្ញវត្ថុក៏ដោយ។
ទាក់ទិននឹងបញ្ហាប្រឈមទាំងនេះ នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីមហាផ្ទៃ លោកអានុទីន ឆានវីរៈគុល បានទទួលស្គាល់ថា លោកបានដឹងអំពីបញ្ហាថវិកាស៊ីហ្គេមនេះ តាំងពីមុនពេលលោកចូលកាន់តំណែងម្ល៉េះ។ លោកបានរៀបរាប់ថា ឧបនាយករដ្ឋមន្ត្រី លោក Thamanat Prompow ត្រូវបានចាត់តាំងឲ្យជំរុញការរៀបចំ«ដំណើរការពេញទំហឹង» ដើម្បីរក្សាព្រឹត្តិការណ៍នេះឲ្យបានទាន់ពេលវេលា បន្ទាប់ពីមានទឹកជំនន់ធ្ងន់ធ្ងរជាច្រើនសប្តាហ៍នៅទូទាំងភាគខាងត្បូងប្រទេសថៃ៕

ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


