ព័ត៌មានជាតិ
វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍(NIEI) និងស្ថានទូតឥណ្ឌា ចុះអនុស្សរណៈផ្តល់គម្រោងលទ្ធកម្មឧបករណ៍
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ លោក ម៉ុល វិបុល អនុរដ្ឋលេខាធិការ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ: តំណាងដ៏ខ្ពង់ខ្ពស់លោករដ្ឋមន្រ្តី ហេង សួរ បានអញ្ជើញចូលរួមជាសក្ខីភាពក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងស្ថានទូតឥណ្ឌា និងវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI)។

នៅក្នុងពិធីនេះ ក៏មានការចូលរួមពីលោក តាន់ កុសល នាយកវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ និងលោក Vanlalvawna Bawitlung ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា ព្រមទាំងសហការី គណៈគ្រប់គ្រងវិទ្យាស្ថាន នាយករង លោកគ្រូ អ្នកគ្រូ មន្រ្តីរាជការ។

ថ្លែងក្នុងពិធីនោះដែរ ក្នុងនាមលោករដ្ឋមន្រ្តី លោក ម៉ុល វិបុលបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតចំពោះ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជាដោយបានបង្ហាញនូវជំនឿជឿជាក់យ៉ាងមុតមាំថា នៅក្នុងអាណត្តិបេសកកម្មការទូតរបស់លោក នឹងបន្តរឹតចំណងសាមគ្គីភាពទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំទ្វេដងថែមទៀត ជាពិសេសក្នុងការអនុវត្តគម្រោង Quick Impact Project តាមរយៈ Indian Grant Assistance ឲ្យមានតម្លាភាព តាមកម្រិតស្តង់ដាប្រើប្រាស់នៅក្នុងការបង្រៀន និងរៀនលើមុខជំនាញធុរកិច្ច ពង្រឹងគុណភាពបណ្តុះបណ្តាលវិជ្ជាជីវៈ បង្កើនសមត្ថភាពសហគ្រិភាព ឲ្យមានប្រសិទ្ធភាពដើម្បីអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា។

បន្ថែមពីនេះភាគីទាំងពីរបានប្តេជ្ញា និងសហការគ្នា ក្នុងការអនុវត្តគម្រោង Quick Impact Project នេះឲ្យបានល្អបំផុតតាមដែលអាចធ្វើទៅបាន ដោយភាគីស្ថានទូតឥណ្ឌា នឹងផ្តល់ទៅតាមកម្មវិធីលទ្ធកម្មឧបករណ៍ និងសម្ភារៈបណ្តុះបណ្តាលលើជំនាញធុរកិច្ចភេសជ្ជៈដល់ (NIEI) ដើម្បីប្រើប្រាស់ក្នុងការបង្រៀនសិស្សកម្រិត C1 (1.5M)ឲ្យកាន់តែមានគុណភាព និងប្រសិទ្ធភាព ឆ្លើយតបទៅនឹងតម្រូវការក្នុងទីផ្សារបច្ចុប្បន្ន៕




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


