ព័ត៌មានអន្ដរជាតិ
ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង អះអាងថា អាចផ្សះផ្សាចំណងមិត្តភាពជប៉ុន-ចិន ត្រូវគ្នាវិញ
ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំប្រទេសជប៉ុន លោក Lee Hyuk បានធ្វើអត្ថាធិប្បាយលើភាពតានតឹងនយោបាយរវាងទីក្រុងតូក្យូ និងទីក្រុងប៉េកាំង។ លោកបានលើកឡើងថា ទីក្រុងសេអ៊ូលអាចមានជំហរល្អជាង ក្នុងការដើរតួជាអ្នកសម្របសម្រួលលើបញ្ហាមួយនេះឲ្យប្រសើរឡើងវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន NHK នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥។

លោក Lee Hyuk បានថ្លែងនៅឯក្លឹបសារព័ត៌មានជាតិជប៉ុនក្នុងទីក្រុងតូក្យូ។ លោកបានចង្អុលបង្ហាញថា ចំណងមិត្តភាពជប៉ុន-ចិនបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការអត្ថាធិប្បាយអំពីតៃវ៉ាន់ដោយនាយករដ្ឋមន្ត្រីជប៉ុន Takaichi Sanae។
លោកស្រី Takaichi Sanae បាននិយាយនៅក្នុងសភាកាលពីខែមុនថា ភាពអាសន្នលើតៃវ៉ាន់ដែលពាក់ព័ន្ធនឹងការប្រើប្រាស់កម្លាំង អាចត្រូវបានចាត់ទុកថាជាស្ថានភាពដែលនឹងគំរាមកំហែងដល់ការរស់រានមានជីវិតរបស់ប្រទេសជប៉ុន។
យ៉ាងណា លោក Lee បាននិយាយថា កូរ៉េខាងត្បូងអាចក្លាយជាតួអង្គសំខាន់ ឬក៏ជាអ្នកសម្របសម្រួលដោយការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីដែលមានស្ថិរភាពជាមួយទាំងប្រទេសជប៉ុន និងចិន។ លោកក៏បាននិយាយផងដែរថា លោកទទួលខុសត្រូវក្នុងការចូលរួមចំណែកតាមដែលអាចធ្វើទៅបាន ក្នុងការកសាងទំនាក់ទំនងរឹងមាំជាមួយប្រទេសជប៉ុនជានិច្ច។
យ៉ាងណាមិញ ឯកអគ្គរដ្ឋទូតក៏បាននិយាយអំពីអណ្តូងរ៉ែមាសនៅលើកោះ Sado ក្នុងខេត្ត Niigata ភាគកណ្តាលប្រទេសជប៉ុន ដែលត្រូវបានចុះបញ្ជីជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ ទីក្រុងសេអ៊ូលបានប្រឆាំងនឹងការចុះបញ្ជីនេះ ដោយនិយាយថា ប្រជាជនមកពីឧបទ្វីបកូរ៉េត្រូវបានបង្ខំឲ្យធ្វើការនៅទីនោះ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
ពូទីន ត្រៀមដឹកប្រេងទៅឥណ្ឌា ដោយគ្មានការរំខានពី អាមេរិក
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២១ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


