ព័ត៍មានទាន់​ហេតុការណ៏
Search

ជាប្រពន្ធគួរតែមានមោទនភាពដែលប្តីចេះមានស្រោមអនាម័យការពារតាមខ្លួនដែរទេ? ចុះចំណែកលោកប្តីវិញ?

ឃ្លីប​វីដេអូ​ដែល​បាយ័នបានបង្ហោះតែ​២ ថ្ងៃប៉ុណ្ណោះ មានមនុស្សចុចចូលមើលជាង ១២ ម៉ឺននាក់ ហើយចែករំលែកតៗ គ្នាក្នុងបណ្ដាញសង្គមហ្វេសបុក។

មានការលើកឡើងជាច្រើនពីបញ្ហាគ្រួសារ រឿងប្ដីផិតក្បត់ ប្ដីលួចមានស្រីក្រៅ ដែលបង្កើតជារឿងជជែកដ៏ចម្រូងចម្រាស ក្នុងសង្គមខ្មែរបច្ចុប្បន្ន។ សម្រាប់មនុស្សប្រុសមួយចំនួនអាចគិតថានេះជារឿងតូចតាច ដែលជារឿងធម្មតារបស់មនុស្ស ដែល តែងតែលួចទៅក្រៅ លួចលាក់មិនឲ្យប្រពន្ធដឹង។ ចុះបើលើកចំណុចនេះមកនិយាយពីទឹកចិត្តដល់ស្រ្ដីគ្រប់រូបវិញ តើពួកគាត់អាចនឹងទទួលយកបានទេ​? ពេលប្រពន្ធចាប់បានប្ដីលាក់ស្រោមអនាម័យក្នុងហោប៉ៅ ហើយប្ដីធ្វើ ដូចជាធម្មតា ហាក់បីដូចជាគ្មានរឿងអីកើតឡើងទាល់តែសោះ។

រាល់ចម្លើយ និងសំនួរដែលបានលើកឡើងខាងលើនេះ នឹងមានបង្ហាញក្នុងកម្មវិធីថ្មីមួយរបស់ទូរទស្សន៍បាយ័ន មានឈ្មោះថា « ភាពយន្ដជីវិត » ដែលលើកយកបទពិសោធន៍ជីវិតពិតៗក្នុងសង្គមបច្ចុប្បន្ន មកបង្ហាញជូនប្រិយមិត្តទស្សនា

«ភាពយន្ដជីវិត» បង្ហាញពីបញ្ហាជីវិត​ គ្រួសារ ស្នេហា ជីវិតក្រោយអាពាហ៌ពិពាហ៌​ និង​ ការទាក់ទងក្នុងសង្គមក៏មានលើកយកមកបង្ហាញផងដែរ។ ជារៀងរាល់សប្ដាហ៍ តែងមានភាពយន្ដប្លែកៗខុសពីគ្នាជារៀងរហូត។

«ភាពយន្ដជីវិត» រឿងទីមួយ នឹងមានចាក់បញ្ចាំងថ្ងៃទី ៦ ខែមេសា ខាងមុខនេះហើយ! សូមកុំភ្លេចរង់ចាំតាមដានទាំងអស់គ្នា តាមរយៈទូរទស្សន៍បាយ័ន រៀងរាល់ថ្ងៃសៅរ៌ ម៉ោង ៧ ដល់ ៨ យប់ និងធ្វើការ Live ផ្ទាល់ពីហ្វេសបុករបស់ Sastra Film ម៉ោង ៧ : ១៥ នាទី ដល់ ៨ : ១៥ នាទីល្ងាច ថ្ងៃសៅរ៌ដូចគ្នា។

ភាពយន្តជីវិត « កញ្ចក់សុភមង្គល »

មនុស្សស្រីប៉ុន្មាននាក់ដែលជួបរឿងប្ដីផិតក្បត់? ចាក់ដោតអារម្មណ៍ដល់ជីវិតក្រោយអាពាហ៍ពិពាហ៍ដល់ហើយ! ឆាប់ៗនេះ តាមរយះកម្មវិធីថ្មី « ភាពយន្ដជីវិត » មួយសាច់រឿង មួយភាពយន្ដ ឆ្លុះបញ្ចាំងពីជីវិតពិតក្នុងសង្គមបច្ចុប្បន្ន! #bayontv #bayontvdrama #1story1film #ភាពយន្ដជីវិត #មួយសាច់រឿងមួយភាពយន្ដ

Posted by BAYON Television on Monday, March 4, 2019