ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន រំឭកពីប្រវត្តិនៃការបង្កើតរណសិរ្ស ២ធ្នូ និងដំណើរឆ្ពោះទៅការសង្រ្គោះជាតិ
នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៥នេះ សម្តេចកិត្តិសង្គបណ្ឌិត ម៉ែន សំអន បានរំឭកពីប្រវត្តិនៃការបង្កើតរណសិរ្ស ២ធ្នូ និងដំណើរឆ្ពោះទៅការសង្រ្គោះជាតិ ក្នុងឱកាសសម្តេចអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជន ចំណុះគណៈកម្មាធិការបក្ស ខេត្តសៀមរាប។

ក្នុងឱកាសនៃការប្រារព្ធខួបអនុស្សាវរីយ៍ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា សម្តេច ម៉ែន សំអន បានលើកឡើងពីការលះបង់ និងគុណូបការៈដ៏ថ្លៃថ្លារបស់បិតាស្ថាបនិករណសិរ្ស ដែលបានធ្វើការតស៊ូវាយរំលំរបបប្រល័យពូជសាសន៍រហូតទទួលបានជោគជ័យនៅថ្ងៃ ៧ មករា ឆ្នាំ១៩៧៩។ សម្តេច បន្តទៀតថា កិច្ចជំនួបថ្ងៃនេះ មានគោលបំណងធ្វើបច្ចុប្បន្នភាពអំពីស្ថានការណ៍នយោបាយរួមជូនដល់មន្រ្តីគណបក្សដើម្បីជាមូលដ្ឋានក្នុងការគ្រប់គ្រងសតិអារម្មណ៍មហាជននៅក្នុងមូលដ្ឋានរៀងៗខ្លួនសំដៅចូលរួមការពារសុខសន្តិភាព ស្ថិរភាព និងសមិទ្ធផលជាតិសំខាន់ៗទាំងឡាយដែលគណបក្សបានខិតខំកសាងដោយលំបាក។

ជាមួយគ្នានេះ សម្តេចក៏បានជម្រាបជូនអង្គពិធីនូវការវិវឌ្ឍថ្មីៗ នៃបញ្ហាព្រំដែន កម្ពុជា-ថៃ ដោយសម្តេចបានរំលេចនូវចំណាត់ការ និងការខិតខំប្រេងប្រែងរបស់ថ្នាក់ដឹកនាំគណបក្ស ក៏ដូចជារាជរដ្ឋាភិបាល ក្នុងការគ្របគ្រងស្ថានការណ៍ បញ្ជៀសនូវបញ្ហាធ្ងន់ធ្ងរ ចែករំលែកជូនដល់រចនាសម្ព័ន្ធគណៈចលនាមហាជនទូទាំងខេត្ត យកទៅផ្សព្វផ្សាយដល់សមាជិក សមាជិកា និងមហាជនទូទៅក្នុងមូលដ្ឋាន។
សូមជម្រាបថា សម្តេច ម៉ែន សំអន អនុប្រធានបាននាំយកការសាកសួរសុខទុក្ខពីសម្តេចប្រធានបក្ស សម្តេចប្រធានកិត្តិយស និងសម្តេចអនុប្រធានបក្សជូនដល់មន្រ្តីគណបក្សទាំងអស់ ក៏ដូចជាបានថ្លែងអំណរគុណជូនចំពោះគ្រប់រចនាសម្ព័ន្ធទំងអស់ដែលបានបំពេញការងារយ៉ាងសកម្មជូនគណបក្សក្នុងរយៈកាលកន្លងទៅនេះផងដែរ៕




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


