ព័ត៌មានអន្ដរជាតិ
វៀតណាមទទួលទេសចរអន្តរជាតិជិត ២០ លាននាក់ បំបែកកំណត់ត្រាខ្ពស់ថ្មី លើសមុនសម័យកូវីដ
ការិយាល័យស្ថិតិទូទៅបានឱ្យដឹងថា វៀតណាមបានទទូលភ្ញៀវទេសចរអន្តរជាតិប្រហែល ១៩,២ លាននាក់ ក្នុងរយៈពេល ១១ ខែដើមឆ្នាំនេះ ដែលជាការកើនឡើង ២១% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន និងជាតួលេខខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress កាលពីថ្ងៃសៅរ៍។

នៅឆ្នាំ ២០១៩ វៀតណាមបានទទួលភ្ញៀវទេសចរបរទេសចំនួន ១៨ លាននាក់ ដែលជាប់ជាកំណត់ត្រាខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្តនាពេលនោះ មុនពេលវិស័យទេសចរណ៍ទូទាំងពិភពលោកដួលរលំដោយសារតែវិបត្តិជំងឺរាតត្បាតកូវីដ១៩។ កាលពីឆ្នាំ ២០២៤ វៀតណាមបានទទួលភ្ញៀវទេសចរចំនួន ១៧,៦ លាននាក់។
សម្រាប់ឆ្នាំ ២០២៥ នេះ ចិនដីគោកនៅតែជាទីផ្សារកំពូលចន្លោះពីខែមករា និងខែវិច្ឆិកា ដោយមានភ្ញៀវទេសចរចំនួន ៤,៨ លាននាក់ បន្ទាប់មកគឺកូរ៉េខាងត្បូង ប្រមាណ ៣,៩ លាននាក់។
អ្នកជំនាញទេសចរណ៍បានលើកឡើងថា ភាពរីកចម្រើននៃទេសចរណ៍វៀតណាមគឺដោយសារតែគោលនយោបាយទិដ្ឋាការ ការពង្រីកយុទ្ធនាការផ្សព្វផ្សាយ និងព្រឹត្តិការណ៍ទេសចរណ៍ទ្រង់ទ្រាយធំជាបន្តបន្ទាប់ ដែលបានប្រារព្ធឡើងដើម្បីអបអរសាទរថ្ងៃឈប់សម្រាកជាតិសំខាន់ៗ។
វៀតណាមកំណត់គោលដៅភ្ញៀវទេសចរបរទេសចន្លោះ ២៣-២៥ លាននាក់ នៅឆ្នាំនេះ។
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១១ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


