ព័ត៌មានជាតិ
ចៅសង្កាត់វាលស្បូវ ដឹកនាំកម្លាំងចុះធ្វើអនាម័យតាមភូមិនៅថ្ងៃអាទិត្យ
លោកស្រី យន់ សុផល ចៅសង្កាត់វាលស្បូវបានឲ្យកម្ពុជាថ្មីដឹងថា នៅព្រឹកថ្ងៃអាទិត្យទី៧ ខែធ្នូនេះ លោកស្រីបានដឹកនាំកម្លាំងប្រជាការពារសង្កាត់វាលស្បូវប្រមាណជា ២៧ នាក់ ចុះធ្វើអនាម័យតាមដងផ្លូវក្នុងភូមិពិសេសតំបន់ដែលធ្លាប់រងការលិចលង់ដោយជំនន់ទឹកភ្លៀងកន្លងមក។

លោកស្រីចៅសង្កាត់បានបន្តថា សកម្មភាពជួបជុំកម្លាំងប្រជាការពារសង្កាត់ចុះធ្វើអនាម័យក្នុងមូលដ្ឋានគឺធ្វើឡើងជារៀងរាល់សប្តាហ៍មិនដែលខកខានឡើយ ហើយនៅពេលធ្វើពលកម្មរួចរាល់ក៏តែជួបជុំគ្នាហូបបាយសាមគ្គីដោយមានការឧបត្ថម្ភពីសង្កាត់និងបងប្អូនពលរដ្ឋផង។
លោកស្រីបានបញ្ជាក់ថា ថ្វីត្បិតបងប្អូនប្រជាការពារពុំមានប្រាក់បៀវត្សន៍ក្តី ប៉ុន្តែពួកគាត់បានស្មគ្រចិត្តបម្រើការងារការពារសន្តិសុខក្នុងមូលដ្ឋានដោយពុំទាមទារប្រាក់ពីសាលាសង្កាត់ឡើយ។


លោកស្រី យន់ សុផល បានបញ្ជាក់ទៀតថា រាល់ពេលសិស្សឆ្លងផ្លូវជាតិលេខ ១ ទៅសាលារៀនគឺកម្លាំងប្រជាការពារបានជួយចម្លងផ្លូវដល់សិស្សចៀសវាងជួបគ្រោះថ្នាក់ចរាចរណ៍ដែលជាផ្លូវជាតិមានយានយន្តបើកបរឆ្លងកាត់យ៉ាងមមាញឹកទៀតផង។ ក្នុងនោះលោកស្រីបានកោតសសើរដល់កម្លាំងប្រជាការពារទាំងអស់ដែលបានស្មក្រ័ចិត្តជួយការងារសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានបានយ៉ាងល្អប្រសើរធ្វើឲ្យពលរដ្ឋបានរស់នៅដោយសុខក្សេមក្សានបំផុត៕
អត្ថបទ៖ នរា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


