ព័ត៌មានអន្ដរជាតិ
ទឹកជំនន់នៅភាគខាងត្បូងថៃ បន្តប៉ះពាល់ដល់មនុស្សជាង ២៣៦ ០០០នាក់ទៀត
នាយកដ្ឋានបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយថៃ បានចេញរបាយការណ៍អំពីគ្រោះទឹកជំនន់នៅភាគខាងត្បូង ដោយបង្ហាញថា មនុស្ស ២៣៦ ៣៧៥នាក់ កំពុងបន្តរងផលប៉ះពាល់។

យោងតាមទិន្នន័យដែលផ្សាយបន្តដោយ The Nation កាលពីថ្ងៃសៅរ៍ទី៦ខែធ្នូឆ្នាំ២០២៥, ទឹកជំនន់កំពុងបង្កទុក្ខលំបាកនៅឡើយដល់ដល់ពលរដ្ឋ ៨៤ ៤៥០គ្រួសារនៅភូមិចំនួន៥៣៤ នៃ១០១ឃុំ ក្នុង២២ស្រុក របស់ខេត្តចំនួន៥ ដូចជា៖ Surat Thani, Nakhon Si Thammarat, Trang, Phatthalung និង Songkhla។
ក្នុងនោះ Songkhla ជាខេត្តដែលរងគ្រោះខ្លាំងជាងគេ ដោយពេលទឹកឡើងដល់កម្រិតកំពូល វាបានវាយប្រហារស្រុក Hat Yai យ៉ាងចាស់ដៃ ប៉ុន្តែដ្បិតថាឥឡូវស្ថានភាពទីនោះ បានធូរស្រាលហើយក្តី ប៉ុន្តែគ្រោះធម្មជាតិកំពុងញាំញីស្រុកចំនួន៤ដូចជា Ranot, Krasae Sin, Sathing Phra និង Singhanakhon ដោយប៉ះពាល់ពលរដ្ឋ ៦៩ ០១៦គ្រួសារក្នុង៣៨ឃុំ។

សូមជម្រាបថា ផ្អែកលើទិន្នន័យផ្លូវការចុងក្រោយពីអាជ្ញាធរថៃ, ចំនួនមនុស្សស្លាប់ដោយសារគ្រោះទឹកជំនន់ដ៏សាហាវនៅភាគខាងត្បូងប្រទេស គឺមានចំនួន២៦៧នាក់។
យ៉ាងណា ប្រជាជនថៃបានចោទរដ្ឋាភិបាលទីក្រុងបាងកកថា លាក់បាំងតួលេខ ហើយថែមទាំងរិះគន់ដល់ការមើលស្រាលស្ថានការណ៍ គ្រប់គ្រងមិនបានល្អ និងទុកពួកគេចោលទៀតផង៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


