Connect with us

សន្តិសុខសង្គម

រដ្ឋបាលខណ្ឌ៧មករា រៀបចំវេទិកាសាធារណៈ ផ្សព្វផ្សាយ បញ្ហាសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋានខណ្ឌ

បានផុស

នៅ

លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា បានរៀបចំផ្សព្វផ្សាយ វេទិកាសាធារណៈ ធ្វើការពិភាក្សា ពិគ្រោះយោបល់ ដើម្បីស្វែងរកនូវបញ្ហាប្រឈមនានា សម្រាប់ពលរដ្ឋ។ អាជ្ញាធរខណ្ឌយកធ្វើការពិចារណាដោះស្រាយភ្លាមៗ ជាពិសេសបញ្ហាសណ្ដាប់ធ្នាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែងនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានរៀបចំ វេទិកាសាធារណៈវេទិកា ដើម្បីផ្តល់ឱកាសដល់ពលរដ្ឋអាចចូលរួមក្នុងការផ្តល់មតិយោបល់ចំពោះការអភិវឌ្ឍមូលដ្ឋាន សមិទ្ធផល បញ្ហាប្រឈម និង សំណូមពរនានា សម្រាប់ការពិភាក្សា រកដំណោះស្រាយបានទាន់ពេលវេលាពីស្ថាប័នជំនាញ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធផងដែរ។

កញ្ញា អៀង អាយស៉ីញ ជាអាជីវករលក់ម៉ូតូលើផ្លូវព្រះសីហនុ បានសាទរ ចំពោះអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់លើប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន ហើយក៏ចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានដែលចុះរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវសាធារណៈ ដើម្បីលើកកម្ពស់សោភ័ណ អោយមានរបៀបរាបរយ ដោយដាក់តាំងលក់ម៉ូតូ រឺ សម្ភារៈផ្សេងៗ ត្រឹមតែ ២ជួរ ដោយទុកចិញ្ចើមផ្លូវអោយអ្នកថ្មើរជើងសម្រាប់ប្រើប្រាស់។

កញ្ញា អៀង អាយស៉ីញ ជាអាជីវករលក់ម៉ូតូ

នាឱកាសនោះដែរ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានសំណូមពរទៅកាន់ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន សូមចូលរួមសហការជាមួយអាជ្ញាធរ ក្នុងការរៀបចំសណ្តាប់ធ្នាប់សាធារណៈ ដើម្បីរក្សាសោភ័ណភាពដងផ្លូវ នឹង ងាយស្រួលសម្រាប់អ្នកថ្មើរជើង ឆ្លងកាត់ ការពារគ្រោះថ្នាក់ផងដែរ។

គួររំលឹកផងដែរថា កន្លងមកលោកអភិបាលខណ្ឌ៧មករា ដឹកនាំដោយផ្ទាល់ចុះ ផ្សព្វផ្សាយ បញ្ហាសណ្ដាប់ធ្នាប់ ទៅដល់អាជីវករលក់ម៉ូតូលើផ្លូវព្រះសីហនុ មានជាង៤០ទីតាំង ដោយមានតែប្រមាណជាង ២០ទីតាំងទៀតតែប៉ុណ្ណោះ  មិនទាន់បានចូលរួម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម