ព័ត៍មានទាន់​ហេតុការណ៏
Search

ទូច ស្រី​ល័​ក្ខ ៖ ​ចាំ​ពាក្យ​មួយ​ថា ​អ្នក​មិន​អាច​បំផ្លាញ​ខ្ញុំ​ដោយ​ភាព​មិន​ទទួលខុសត្រូវ​របស់​អ្នកជា​ដាច់​ខាត​

ភ្នំពេញ ​៖​ តារាចម្រៀង ​និង ​សម្តែង ​អ្នកនាង ទូច ស្រី​ល័​ក្ខ ថ្មីៗ​នេះ ​បានបង្ហាញ​អារម្មណ៍​ហាក់​កំពុង​មាន​បញ្ហា​វិបត្តិ​ផ្លូវចិត្ត​ និង​មានរឿង​មិន​សប្បាយចិត្ត​លើ​បុគ្គល​ដែល​ជា​ភាគី​ នៃ​ជម្លោះ​របស់​ខ្លួន ​រហូត​បញ្ចេញ​សារ​ផ្លែផ្កា​ជា​សាធារណៈ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក។

បើ​ផ្អែក​តាម​ការបញ្ជាក់​របស់ ​អ្នកនាង ទូច ស្រី​ល័​ក្ខ បាន​រៀបរាប់​បង្កប់​អត្ថន័យ​បង្ហាញ​ប្រាប់​បុគ្គល​នោះ​ថា ​ចាំ​ពាក្យ​មួយ​ថា ​អ្នក​មិនអាច​បំផ្លាញ​ខ្ញុំ​ដោយ​ភាពមិន​មានការ​ទទួល​ខុសត្រូវ​របស់​អ្នកជា​ដាច់​ខាត អ្នក​មិន​មែន​ជា​បុគ្គល​ម្នាក់​ដែល​គិតថា​អ្វី​ជាការ​ងារ ​អ្វី​ជាការ​ងារ​ផ្ទាល់ខ្លួន​នោះ​ទេ អ្នក​បាន​បំផ្លាញ​ទាំង​ពេលវេលា ​ព្រមទាំង​ភាព​ជឿទុក​ចិត្ត និង​លុយកាក់​មួយចំនួន​ដែល​ខ្ញុំ​បានធ្វើ។

តារា​ស្រី​អ្នកនាង ទូច ស្រី​ល័​ក្ខ បាន​និយាយ​បន្តទៀត​ថា បើ​ទង្វើ​របស់​អ្នកចេញ​ទៅដោយ​មាន​ភាព​ទទួលខុសត្រូវ​ទាំង​ការ​សូមទោស​ ឬ​មូល​ហេតុតែ​បន្តិច​នោះ ប្រាកដជា​មិនមាន​អ្វី​ដែលធ្វើឲ្យ​ខ្ញុំ​ឆ្អែត​នោះទេ តែ​វា​ទទេ​ស្អាត អត្តចរិត​រ​បស់​អ្នក​បែបណា​ប្រាកដជា​អ្នកធ្វើការ​ជាមួយ​អ្នក​ នឹង​ដឹង​នៅ​ថ្ងៃ​ណា​មួយ​ជាមិនខាន។

តារា​ស្រី​ដែល​ចូលចិត្ត​លេង​ស្តាយ​បែប​កំប្លុកកំប្លែង ​អ្នកនាង ទូច ស្រី​ល័​ក្ខ បាន​បន្ថែមទៀតថា ត្រូវ​ចាំ​ថា ​ខ្ញុំ​ជា​មនុស្ស​ម្នាក់​ដែល​ស្មោះត្រង់ អត់​ចូលចិត្ត​ទេ​ ភាព​មិន​ស្មោះ​ត្រង់ ជា​សុភា​ តែងតែ​ផ្តល់​កម្លាំងចិត្ត​ខ្ញុំ​ជានិច្ច អរគុណ​។ ​ទាក់ទង​ការបញ្ចេញ​សារ​មិន​សប្បាយចិត្ត​របស់ ​អ្នកនាង ទូច ស្រី​ល័​ក្ខ ខាងលើ​នេះដែរ​ គេ​នៅ​ពុំទាន់​ដឹង​ទេ​ថា​ តារា​ស្រី​អ្នកនាង ទូច ស្រី​ល័​ក្ខ និយាយ​នេះ​ ចង់​សំដៅ​លើ​បុគ្គល​ណា​ម្នាក់​ ឬ​មនុស្ស​ ស្ថិតក្នុង​រង្វង់​សិល្បៈ​ដូចគ្នា​យ៉ាងណា​នោះឡើយ៕