ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ ប្រហារជីវិតមេខ្លោងធំ ក្នុងសំណុំរឿងឆបោក និងធ្វើឲ្យខូចសេដ្ឋកិច្ចជាតិ
តុលាការប្រទេសអ៊ីរ៉ង់កាលពីថ្ងៃអាទិត្យទី៧ធ្នូ ឆ្នាំ២០២៥ បានកាត់ទោសប្រហារជីវិតមេខ្លោងធំ ដែលបានបោកប្រាស់មនុស្សរាប់ម៉ឺននាក់តាមរយៈបណ្តាញទិញរថយន្តនៅចំនួនទឹកប្រាក់ ៣៥០ លានដុល្លារអាមេរិក ព្រមទាំងមានទោសពីបទធ្វើឲ្យខូចខាតសេដ្ឋកិច្ចជាតិ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន timesofisrael។

លោក Mohammad Reza Ghaffari ម្ចាស់ក្រុមហ៊ុន Rezaayat Khodro Taravat Novin ត្រូវបានព្យួរក បន្ទាប់ពីតុលាការកំពូលបានគាំទ្រការកាត់ទោសប្រហារជីវិតរបស់គាត់ចំពោះ ការរំខានទ្រង់ទ្រាយធំនៃប្រព័ន្ធសេដ្ឋកិច្ចរបស់ប្រទេស និងការក្លែងបន្លំបណ្តាញ នេះបើយោងតាមវិបផតថល Mizan Online របស់ប្រព័ន្ធតុលាការអ៊ីរ៉ង់។
គម្រោងនេះ បានចាប់ផ្តើមនៅឆ្នាំ ២០១៣ នៅភាគខាងជើងខេត្ត Qazvin ដោយសន្យាថានឹងផ្តល់រថយន្តក្នុងតម្លៃទាបជាងទីផ្សារ ហើយក្រោយមកបានពង្រីកទៅជាផែនការអចលនទ្រព្យ និងវិនិយោគ។
ព្រះរាជអាជ្ញាបានចោទប្រកាន់លោក Ghaffari និងសហការីរបស់គាត់ ពីបទយកប្រាក់យ៉ាងច្រើនពីសាធារណជន និងប្រើប្រាស់ប្រាក់បញ្ញើថ្មីដើម្បីសងប្រាក់វិញដល់អតិថិជនដំបូង។ ប្រព័ន្ធតុលាការបាននិយាយថា គម្រោងនេះពាក់ព័ន្ធនឹងចំនួនទឹកប្រាក់ស្មើនឹងប្រហែល ៣៥០ លានដុល្លារឯណោះ។
ស្ថាប័នតុលាការបានអះអាងទៀតថា មានតែអតិថិជនប្រហែលបួនភាគរយប៉ុណ្ណោះ ដែលទទួលបានយានយន្ត ដោយ តុលាការបានរកឃើញថា Ghaffari មានទោសពីបទធ្វើឲ្យខូចសេដ្ឋកិច្ចជាតិ។ ជាក់ស្ដែង ករណីនេះបានទាក់ទាញអ្នកដាក់ពាក្យបណ្តឹងជាង ២៨,០០០ នាក់ និងពាក់ព័ន្ធជនជាប់ចោទចំនួន ២៨ នាក់។
មន្ត្រីតុលាការបាននិយាយថា ការបោកប្រាស់នេះបានបង្កឲ្យមានគ្រោះថ្នាក់ផ្នែកហិរញ្ញវត្ថុ និងផ្លូវចិត្តធ្ងន់ធ្ងរ ដល់ជនរងគ្រោះ រួមទាំងជំងឺដែលទាក់ទងនឹងភាពតានតឹង និងការបែកបាក់គ្រួសារ។
គួរបញ្ចាក់ដែរថា អ៊ីរ៉ង់អនុវត្តទោសប្រហារជីវិតមិនត្រឹមតែចំពោះបទល្មើសដូចជាឃាតកម្ម និងការរំលោភប៉ុណ្ណោះទេ ប៉ុន្តែក៏នៅក្នុងករណីសេដ្ឋកិច្ច និងចារកម្មធំៗផងដែរ។ យោងតាមក្រុមសិទ្ធិមនុស្ស រួមទាំងអង្គការលើកលែងទោសអន្តរជាតិ បានឲ្យដឹងថា នេះគឺជាប្រទេសដែលប្រើប្រាស់ទោសប្រហារជីវិតច្រើនជាងគេលំដាប់ទីពីររបស់ពិភពលោក បន្ទាប់ពីប្រទេសចិន៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
សារព័ត៌មានកូរ៉េបញ្ចេញអត្ថបទថា៖ ថៃ បន្តការបាញ់ប្រហារមកលើ កម្ពុជា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


