ព័ត៍មានទាន់​ហេតុការណ៏
Search

តើ​ទូរស័ព្ទ​ប្រភេទ​ណា​ដែល​អ្នក​ចង់បាន​ក្នុង​ឆ្នាំ​២០១៩​នេះ​? !

ភ្នំពេញ ​៖ ទើបតែ​ដើមឆ្នាំ​២០១៩​សោះ មាន​ផលិតផល​ទូរស័ព្ទ​ជាច្រើន បាននាំគ្នា​បង្អួតរាង និង បង្ហាញ​ឥទ្ធិពល​របស់​ពួកគេ​មកកាន់​អ្នកប្រើប្រាស់ សឹងតែ​គ្រប់​ទី​កន្លែ​ង​។ តើ​ទូរស័ព្ទ​ម៉ូ​ឌែ​ល​មួយណា ដែលជា​ចំណង់​ចំណូលចិត្ត​របស់​អ្នក​ក្នុង​ឆ្នាំ​២០១៩​នេះ ? ពណ៌​ស្អាត ? សាក​ថ្ម​ឆាប់​ពេញ ? ទំហំ Ram ធំ​? ឬ ក៏​ថតរូប​ស្អា​តទៅ​?​។ កាលពីដើម​ខែកុម្ភៈ​នេះ S10 របស់ ស្មា​ត​ហ្វូ​ន Samsung បាន​ផ្ទុះឡើង ដែល​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​មាន ភាព​រំជើបរំជួល និង​និយាយ​បន្តៗ​គ្នា​ថា​ជា​ទូរស័ព្ទ​ដែលមាន​រូបរាង​ស្អាត និង មាន​អេក្រង់ AMOLED ក្នុង​ថាមវន្ត​ជា​សមាសធាតុ​ធ្វើតេស្ត​អេក្រង់​របស់​អ្នកជំនាញ​មិន​ធ្លាប់មាន​ពីមុនមក។

មិនតែប៉ុណ្ណោះ​ស្មា​ត​ហ្វូ​ន OnePlus និង​ស្មា​ត​ហ្វូ​ន​រប​សឮ Sony ក៏​មិនធម្មតា​ដែរ ជាពិសេស​គឺ​អ្នក ជំនាន់​ក្រោយ​របស់​វា​គឺ Sony Experia 1 ដែលជា​ម៉ូ​ឌែ​ល​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី ដែលមាន​ការគាំទ្រ​ច្រើន​ដែរ ព្រោះតែ​ស្មា​ត​ហ្វូ​ន​នេះ​បាន​ព្យាយាម​រចនា​ទាំង​រូបរាង Software និង Hardware របស់ខ្លួន​ស្ទើរតែ​ដូច​ទៅនឹង​ម៉ូ​ឌែ​ល​ល្បីៗ​ផងដែរ។ តាម​ការ​ស្ទាបស្ទង់​មតិ​បាន​ឲ្យ​ដឹងថា​អ្នកប្រើប្រាស់​ខ្លះ​ពេញចិត្ត​នឹង​ម៉ូ​ឌែ​ល​ថ្មី​ទាំងពីរ ព្រោះតែ​វា​មានតម្លៃ​សមរម្យ​សម្រាប់​ជីវភាព​របស់​ពួកគេ និង អាច​ប្រើប្រាស់​ក្នុង​ការងារ​ប្រចាំថ្ងៃ​បាន​យ៉ាង​ងាយស្រួល​ថែមទៀត​ផង។

មិន​បណ្តោយ​ពេលវេលា​ឲ្យ​នៅ​យូរ​ឡើយ​ស្រាប់តែ​នៅ​ដើមខែ​មីនា​នេះ Brand ស្មា​ត​ហ្វូ​ន ដែល​ទទួលបាន​ការគាំទ្រ​ពី​សំណាក់ យុវវ័យ​និង​មនុស្ស​វ័យ​កណ្តាល​យ៉ាងច្រើន​សន្ធឹកសន្ធាប់​OPPO​បានបង្ហាញ​វត្តមាន​កូនពៅ​ត្រកូល​F របស់ខ្លួន​យ៉ាង​សង្ហា​មួយ​ម៉ូ​ឌែ​ល​ទៀត នោះ​គឺ F11 Pro ដែល​កាន់តែ​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​កាន់តែ​ឈ្លក់​វង្វេង​ទាំង​ការ​រចនា​Logo ផ្តេក ការចាក់​ពណ៌ គឺ​មិន​សរសើរ​មិនបាន ព្រោះ F11 Pro ដែល​នឹង​ត្រៀម​បង្ហាញខ្លួន​នាពេលនេះ បាន​រចនា​ឡើង​ដោយ​បំពាក់ កាមេរ៉ា​ភ្លោះ​នៅ​ផ្នែក​ខាងក្រោយ​កម្រិត 48 MP មាន​កាមេរ៉ា​មុខ​បង្កប់ខ្លួន​នៅ​ចំណុចកណ្តាល​ស្របគ្នា​តែម្តង​។ ហើយ​អ្វីដែល​កូនពៅ F11 Pro មួយ​ម៉ូ​ឌែ​ល​នេះ​បំពេញចិត្ត​អ្នកប្រើប្រាស់ ចង់បាន​នោះ គឺ​វា​មាន​អេក្រង់​លាតសន្ធឹង​ស្អាត គ្មាន​ចន្លោះ​ឆក​ដូច​ស៊េរី F មុនៗ មាន​បច្ចេកវិទ្យា Hyper Boost ជំនួយ​ល្បឿន សម្រាប់​អ្នក​ដែល និយម​លេង​ហ្គេម​អន​ឡាញ បែប​សម័យ​ទំនើប​តែម្តង​។

ចំណែក​ស្មា​ត​ហ្វូ​ន​IPhone វិញ​ពេលនេះ​កំពុង​សំងំ​លាក់ខ្លួន ចាំមើល​ដៃគូរ​ប្រកួតប្រជែង​របស់ខ្លួន​បានធ្វើ​អ្វីខ្លះ ហើយ​ការវាយលុក​ទីផ្សារ​របស់​ពួកគេ​ដូចម្ដេច​ដែរ ? ដោយ​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​នេះ​មិនសូវមាន​ការព្រួយបារម្ភ​ប៉ុន្មាន​ទេ ចំពោះ​ទីផ្សារ​លក់​របស់​ពួកគេ ព្រោះតែ​វា Brand ចាស់ទុំ​ជាងគេ ហើយ​គ្រប់​ម៉ូ​ឌែ​ល​របស់ IPhone ដែល​បានកំណត់​យក​សម្រាប់​ទីផ្សារ​ទូរស័ព្ទ​ម្តងៗ​តែងតែ​ប្លែក និង មានតម្លៃ​ខ្ពស់ៗ​ទាំងអស់​។ និយាយ​មកដល់​ត្រឹមនេះ តើ​លោកអ្នក​បានគិត​ឬ​នៅ​ថា​នឹង​ជ្រើសរើស​ម៉ូ​ឌែ​ល​មួយណា សម្រាប់​ជីវិត​ប្រចាំថ្ងៃ​របស់លោក​អ្នក នៅ​ឆ្នាំ​២០១៩​នេះ ? គិត​ហើយ​ប្រាប់​មក​យើងខ្ញុំ​វិញ​ផង៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114