សេដ្ឋកិច្ច
រដ្ឋមន្ត្រី៖ ទោះវិស័យទឹកស្អាតនៅកម្ពុជារីកចម្រើន តែនៅប្រឈមការខ្វះខាតច្រើន
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានគូសបញ្ជាក់ថា បើទោះបីជាបច្ចុប្បន្នវិស័យទឹកស្អាត នៅកម្ពុជាមានការវិវត្តន៍រីកចម្រើនគួរឱ្យកត់សម្គាល់ក្តី ប៉ុន្តែកម្ពុជានៅតែប្រឈមការខ្វះខាតជាច្រើន។

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ បានរៀបចំកិច្ចប្រជុំជាមួយដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធសំខាន់ៗក្នុងវិស័យទឹកស្អាត ដើម្បីពិភាក្សាអំពីបញ្ហាប្រឈម និងទិសដៅអនាគតសម្រាប់វិស័យទឹកស្អាតនៅកម្ពុជា រួមទាំងកំណែទម្រង់ច្បាប់ បទប្បញ្ញត្តិ ការប្រើប្រាស់បច្ចេកវិទ្យា លទ្ធភាពទទួលបានហិរញ្ញប្បទាន និងការពង្រីកសេវាកម្ម។
លោក ហែម វណ្ណឌី បានលើកឡើងពីសារៈសំខាន់នៃការសម្របសម្រួលកិច្ចខិតខំប្រឹងប្រែង ក្នុងចំណោមស្ថាប័ននានា ដើម្បីលើកកម្ពស់គុណភាពសេវា និងធានាបាននូវទឹកប្រើប្រាស់ដែលស្អាត និងគួរឱ្យទុកចិត្តសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប។
លោករដ្ឋមន្ត្រីបានលើកឡើងថា ការប្តេជ្ញាចិត្តរួមគ្នា និងការសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងរបស់យើងមានភាពចាំបាច់ ដើម្បីធានាបាននូវសេវាទឹកស្អាតដែលមានសុវត្ថិភាព ទំនុកចិត្ត និងនិរន្តរភាពសម្រាប់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ហើយទឹកស្អាតគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់សុខភាពសាធារណៈ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

លោកបានសង្កត់ធ្ងន់ថា «ទោះបីវិស័យនេះមានការវិវត្តរីកចម្រើនគួរឱ្យកត់សម្គាល់ កម្ពុជានៅតែប្រឈមការខ្វះខាតជាច្រើន ពិសេសលើហេដ្ឋារចនាសម្ព័ន្ធ ធនធានហិរញ្ញវត្ថុ សមត្ថភាពបច្ចេកទេស និងប្រព័ន្ធទឹកស្អាតដែលធន់នឹងអាកាសធាតុ»។
ដើម្បីដោះស្រាយបញ្ហាទាំងនេះ លោករដ្ឋមន្ត្រី ហែម វណ្ណឌី បានអំពាវនាវដល់ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធទាំងអស់ បន្តផ្តល់ការគាំទ្រកិច្ចសហការ និងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដែលអាចអភិវឌ្ឍវិស័យនេះបានកាន់តែ លឿន។

កិច្ចប្រជុំបានពិនិត្យលទ្ធផលនៃការវាយតម្លៃស្ថានភាពរបស់ប្រតិបត្តិករទឹកស្អាតឯកជន ដែលបង្ហាញថា គុណភាពទឹក និងកម្រិតនៃសេវាកម្ម ក្នុងចំណោមប្រតិបត្តិករទាំងនោះនៅទូទាំងប្រទេស មានភាពខុសគ្នាខ្លាំង។
កិច្ចប្រជុំក៏បានពិនិត្យ និងពិភាក្សាកម្មវិធីវិនិយោគដែលគាំទ្រដោយដៃគូអភិវឌ្ឍន៍ រួមមាន ADB, AFD, CAPRED, JICA, ធនាគារ EXIM របស់កូរ៉េ UNICEF និងធនាគារពិភពលោក ព្រមទាំងការងារកំពុងបន្ត ដូចជាការបង្កើតនិយ័តករទឹកស្អាត ប្រព័ន្ធទិន្នន័យឌីជីថល និងមូលនិធិអភិវឌ្ឍន៍វិស័យទឹកស្អាតជាតដើម៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


