ព័ត៍មានទាន់​ហេតុការណ៏
Search

វេ​ណេ​ហ្ស៊ូ​អេ​ឡា​ តស៊ូ​ជាមួយ​ការ​ដាច់​ភ្លើង​ ខណៈ​រដ្ឋាភិបាល​អះអាង​អំពី​ការ​បំផ្លិចបំផ្លាញ​ដោយ​ចេតនា

កាលពី​ថ្ងៃ​សុក្រ រដ្ឋាភិបាល​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ បាន​តស៊ូ​ដើម្បី​ដោះស្រាយ​ជាមួយ​ការ​ដាច់​ចរន្ត​អគ្គីសនី​ដ៏​ធំ​មួយ​ដែល​បានធ្វើ​ឲ្យ​ភាគច្រើន​នៃ​ប្រទេស​នេះ​ ត្រូវ​ជាប់​គាំង ​ខណៈ​លោក​ប្រធាន​ធិបតី Nicolas Maduro បាន​បន្ទោស​បញ្ហា​នេះ​ទៅលើ​ការបំផ្លិចបំផ្លាញ​ដោយ​ចេតនា​របស់​អាមេរិក។

ការ​ដាច់​ចរន្តអគ្គិសនី ​ដែល​បាន​ចាប់ផ្តើម​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​គឺជា​ការ​ដាច់​ដ៏​យូរ​បំផុត​មួយ​និង​រាលដាល​បំផុត​ដោយ​បង្កើន​ភាព​តានតឹង​នៅ​ក្នុង​ការ​តស៊ូ​អំណាច​របស់​លោក Maduro ជាមួយ​គូប្រជែង​ដែល​គាំទ្រ​ដោយ​អាមេរិក​គឺ​មេដឹកនាំ​គណបក្សប្រឆាំង​លោក Juan Guaido។

អនុ​ប្រធានាធិបតី​លោកស្រី Delcy Rodriguez បាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម Twitter ថា លោក Maduro បាន​បិទ​ការិយាល័យ​និង​សាលារៀន​ក្នុង​គោលបំណង​ដើម្បី​សម្រួល​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​សម្រាប់​ការស្តារ​សេវា​អគ្គិសនី​នៅក្នុង​ប្រទេស​ឡើងវិញ។

ការផ្គត់ផ្គង់​អគ្គិសនី​ត្រូវបាន​ស្ដារឡើងវិញ​ជា​បណ្តើរៗ​នៅ​តំបន់​ធំៗ​នៃ​ទីក្រុង Caracas កាលពី​រសៀល​ថ្ងៃ​សុក្រ​ក៏ដូចជា​ផ្នែក​ខ្លះ​នៃ​រដ្ឋ Miranda និង Vargas ផងដែរ​ដែលមាន​អាកាសយានដ្ឋាន​អន្តរជាតិ​និង​កំពង់ផែ​ដ៏​សំខាន់។
ទោះបីជា​យ៉ាងណាក៏ដោយ វា​មាន​រយៈពេល​ខ្លី​ខណៈពេលដែល​ពន្លឺ​បាន​បិទ​ម្តងទៀត​ដោយបាន​ពង្រីក​ការ​ដាច់​ភ្លើង​លើសពី​២៤​ម៉ោង។
មនុស្ស​បាន​តម្រង់​ជួរ​នៅតាម​ស្ថានីយ​ប្រេង​ឥន្ទ​នៈខ​ណៈ​ពួកគេ​ព្យាយាម​ទិញ​ប្រេង​ឥន្ទ​នៈ​ដើម្បី​ចាក់​ម៉ាស៊ីន​។ អ្នកខ្លះ​បាន​បូម​ប្រេងសាំង​ពី​រថយន្ត​របស់​ពួកគេ។

យោងតាម​របាយការណ៍​ព័ត៌មាន​ក្នុងស្រុក​បាន​ឲ្យ​ដឹងថា ការ​ដាច់​ភ្លើង​បានធ្វើ​ឲ្យ​ភាគច្រើន​នៃ​ប្រទេស​នេះ​ធ្លាក់​ចូល​ទៅ​ក្នុង​ភាព​ច្របូកច្របល់ រាំងស្ទះ​ដំណើរការ​របស់​មន្ទីរ​ពេទ្យ​និង​សេវា​សាធារណៈ​ផ្សេងទៀត។

សាក្សី​បាន​រៀបរាប់​អំពី​ឈុត​ឆាក​នៃ​ភាពវឹកវរ​នៅ​មន្ទីរពេទ្យ​ជាច្រើន​ខណៈពេលដែល​មនុ​ស្ស​ព្យាយាម​បញ្ជូន​សាច់ញាតិ​ដែល​ឈឺ​តាម​ភាព​ងងឹត​ទៅកាន់​គ្លីនិក​ ដែល​មាន​កន្លែង​សង្គ្រោះបន្ទាន់​មាន​ពន្លឺ។ សេវា​ទូរស័ព្ទ​និង​ការប្រើប្រាស់​អ៊ី​ន​ធើ​ណេ​ត​ ក៏​ត្រូវ​បាន​កាត់​ផ្តាច់​ផង​ដែរ៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114