ព័ត៌មានជាតិ
ក្រុមប្រឹក្សាវប្បធម៌អាស៊ីគាំទ្រឱ្យកម្ពុជា-ថៃ ដោះស្រាយជម្លោះតាមការទូត ដើម្បីសន្តិភាព ឯកភាពនៃទ្វីបអាស៊ីដែលមានអរិយធម៌រុងរឿង
តាមរយៈសេចក្តីថ្លែងការណ៍ ក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) សម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប៉ះទង្គិចឡើងវិញ រវាងកម្ពុជា និងថៃ ដោយអាវុធធន់ធ្ងន់ និងយន្តហោះទម្លាក់គ្រាប់បែក កាលពីថ្ងៃទី៧-៨ ខែធ្នូ ឆ្នាំ២០២៥ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលបានបង្កឱ្យប្រជាពលរដ្ឋជនស៊ីវិលរងរបួសនិងបាត់បង់ជីវិត ការបង្ខំចិត្តជម្លៀសខ្លួនចេញពីលំនៅដ្ឋាន ជាពិសេស ការវាយប្រហារមកលើសម្បត្តិបេតិកភណ្ឌជាតិ និង អន្តរជាតិ រួមមាន ប្រាសាទព្រះវិហារ ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងប្រាសាទខ្នារ។ ក្រុមប្រឹក្សាវប្បធម៌អាស៊ី គាំទ្រដល់ជម្រើសលើកកម្ពស់ការផ្សះផ្សា ដំណោះស្រាយការទូត និងការ យោគយល់គ្នាទៅវិញទៅមក ដើម្បីការកសាងសន្តិភាព ទំនុកចិត្ត វិបុលភាព និងឯកភាពនៃទ្វីបអាស៊ី ដែលមានអរិយធម៌ដ៏រុងរឿង។

ក្រុមប្រឹក្សាវប្បធម៌អាស៊ី អំពាវនាវឱ្យយោធានៃប្រទេសទាំងពីរបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សានិងផ្តល់ អាទិភាពដល់សុវត្ថិភាពរបស់ប្រជាពលរដ្ឋ ការពារបេតិកភណ្ឌវប្បធម៌ជាតិនិងអន្តរជាតិដែលជាទ្រព្យ សម្បត្តិមិនអាចកាត់ថ្លៃបានរបស់មនុស្សជាតិ បញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពដែលគំរាមកំហែងដល់ សន្តិភាពនិងស្ថិរភាពនៃប្រទេសទាំងពីរដោយការប្រើប្រាស់កម្លាំងយោធា និងប្តេជ្ញាចិត្តដោយស្មោះត្រង់ ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ដោយគោរពនូវសេចក្តីថ្លែងការណ៍រួមរវាងកម្ពុជានិងថៃស្តីពី កិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចរបស់ខ្លួនចំពោះច្បាប់និងសន្ធិសញ្ញាអន្តរជាតិ ជាពិសេសអនុ សញ្ញាឆ្នាំ១៩៧២ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌និងធម្មជាតិពិភពលោក និងអនុសញ្ញាឆ្នាំ១៩៥៤ ស្តីពីកិច្ចការពារវប្បធម៌ក្នុងពេលមានជម្លោះប្រដាប់អាវុធ ដើម្បីនាំមកនូវសន្តិភាព និងប្រក្រតីភាពនៃ ទំនាក់ទំនងរវាងប្រទេសទាំងពីរ។

យោធាថៃបានបើកការវាយប្រហារមកលើកម្ពុជាម្ដងហើយម្ដងទៀតបំពានបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាព និងចាប់ផ្ដើមវាយប្រហារបង្កហេតុនៅរសៀល និងយប់ថ្ងៃទី៧ ខែធ្នូ។ បន្ទាប់មកនៅព្រឹកថ្ងៃទី៨ ខែធ្នូ យោធាថៃវាយប្រហារសន្ធាប់បំផុតនៅតាមសមរភូមិតាមព្រំដែនជាមួយកម្ពុជា តាថាវ, ប្រាសាទតាមាន់, ប្រាសាទព្រះវិហារ, ប្រាសាទខ្នារ, វាលឥន្ទ្រី, ភ្នំខ្មោច, គោល៨, ជាំតែ អានសេះ, ថ្មដូន, អូរស្មាច់, ភ្នំអនុស្សាវរីយ៍, មុខវត្តកែវសិក្ខាគីរិស្វារៈ, ប្រាសាទតាក្របី, ភូមិព្រៃចាន់ ក្នុងខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង។ នៅថ្ងៃទី៩ ខែធ្នូ យោធាថៃពង្រីកការវាយប្រហារដល់តំបន់ថ្មដាក្នុងខេត្តពោធិ៍សាត់ ជាការពង្រីកសង្រ្គាមស្ទើរតែពេញមួយតាមបណ្ដោយបន្ទាត់ព្រំដែនជាមួយគ្នា។
ក្នុងការប្រយុទ្ធយោធាថៃប្រើប្រាស់ប្រើស្ទើរតែគ្រប់មធ្យោបាយយោធាទៅហើយរាប់ចាំចាប់តាំងពីកាំភ្លើងដៃ កាំភ្លើងធំផ្លោងរយៈចម្ងាយឆ្ងាយ កាំភ្លើងយន្ត ដ្រូន យន្តហោះចម្បាំង ផ្សែងពុលជាដើម៕
-
កីឡា១២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៥ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៥ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៤ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


