ព័ត៌មានអន្ដរជាតិ
តាមពិត! ថៃត្រៀមប្រេងទុកប្រើដល់ទៅ៤៥ថ្ងៃសម្រាប់យោធារួចរាល់ មុនឈ្លានពានកម្ពុជា
ថៃបានបង្កើនទុនបម្រុងឥន្ធនៈតាមបណ្តោយព្រំដែនភាគខាងកើតរបស់ខ្លួនរួចស្រាប់មកហើយ មុនផ្ទុះជម្លោះជាថ្មីម្ដងទៀតជាមួយកម្ពុជា ដែលនេះបង្ហាញយ៉ាងច្បាស់ថា ប្រទេសមួយនេះពិតជាចិញ្ចឹមចិត្ត និងរៀបចំលក្ខណៈឈ្លានពានទឹកដីខ្មែរប្រាកដមែន ព្រមទាំងបំផ្លាញបទឈប់បាញ់ដែលស្ថិតក្រោមការសម្របសម្រួលពីម៉ាឡេស៊ី និងសហរដ្ឋអាមេរិក។

យោងតាមសារព័ត៍មាន The Standard លោក Attapol Rerkpiboon រដ្ឋមន្ត្រីក្រសួងថាមពលថៃ នាថ្ងៃទី៩ខែធ្នូឆ្នាំ២០២៥នេះ បានអះអាងថា ប្រទេសថៃបានបង្កើតឃ្លាំងស្តុកប្រេង«លើសពីតម្រូវការយោធា» ដោយបន្ថែមថា ការផ្គត់ផ្គង់គឺគ្រប់គ្រាន់ដើម្បីទ្រទ្រង់ប្រតិបត្តិការបន្ថែមទៀត ទោះការប្រយុទ្ធគ្នាបន្តកើនឡើង។ លោកបានបញ្ជាក់ទៀតថា ក្រសួងបានសម្របសម្រួលដោយផ្ទាល់ជាមួយកងកម្លាំងប្រដាប់អាវុធ ក្នុងការបង្កើតកន្លែងចាក់ប្រេងដែលមានសុវត្ថិភាព ខណៈទុនបម្រុងប្រេងនេះអាចប្រើប្រាស់បានយ៉ាងហោចណាស់៤៥ថ្ងៃ។
សម្ដីនេះឆ្លុះបញ្ចាំងឲ្យឃើញថា ថៃបានត្រៀមខ្លួនដើម្បីឈ្លានពានទឹកកម្ពុជា បើទោះជារដ្ឋាភិបាលក្រុងភ្នំពេញព្យាយាមរក្សាបទឈប់បាញ់ និងអនុលោមតាមច្បាប់អន្តរជាតិក៏ដោយ។
តួយ៉ាងដូចដែលសារព័ត៍មានធំៗលើពិភពលោកមាន CNN, Reuters និង Al Jazeera ជាដើម សុទ្ធតែបានចុះផ្សាយថា ថៃជាអ្នកបើកការវាយប្រហារមុនមកលើកម្ពុជា ដោយបំពានបទឈប់បាញ់ដែលធ្លាប់បានចុះហត្ថលេខាកាលពីខែតុលាកន្លងទៅ។
ទន្ទឹមគ្នានេះដែរ បើក្រឡេកមើលថ្នាក់ដឹកនាំថៃវិញ នាយករដ្ឋមន្រ្តី អានុទីន ឆានវីរៈគុន បានប្រកាសថា រដ្ឋាភិបាលខ្លួនលែងខ្វល់នឹងការគំរាមកំហែងពន្ធរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទៀតហើយ និងបានច្រានចោលពីលទ្ធភាពនៃការចរចារកដំណោះស្រាយភ្លាមៗជាមួយកម្ពុជា។
សូមជម្រាបថា ក្រោយការវាយប្រហាររបស់ថៃ កម្ពុជាបានប្រកាន់យកជំហរមិនតបត ដើម្បីគោរពដល់កិច្ចព្រមព្រៀងសន្តិភាពក្រុងកូឡាឡំពួរនៅចុងខែតុលា និងកិច្ចស្វែងរកដំណោះស្រាយដោយសន្តិវិធីផ្សេងៗ ដែលភាគីថៃ និងកម្ពុជា បានឯកភាពគ្នា។ យ៉ាងណាមិញ នៅព្រឹកថ្ងៃអង្គារនេះ សម្ដេចតេជោ ហ៊ុន សែន នាយឧត្ដមសេនីយ៍ផុតលេខផ្កាយមាស៥ បានបញ្ជាឱ្យកងទ័ពការពារជាតិកម្ពុជា ប្រើសិទ្ធិការពារខ្លួនបាញ់តបតទៅកាន់ភាគីថៃវិញ ក្រោយពីអត់ធ្មត់មិនតបតនឹងការបាញ់ប្រហាររបស់ភាគីថៃរយៈពេល១ថ្ងៃ ដើម្បីគោរពបទឈប់បាញ់ និងជម្លៀសពលរដ្ឋចេញពីទីតាំងរងគ្រោះខ្លាំងទៅកាន់ទីតាំងមានសុវត្ថិភាព៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


