ព័ត៌មានជាតិ
ជួយគ្នាក្នុងគ្រាអាសន្ន! ពលរដ្ឋខ្មែរជាច្រើននាំគ្នាប្រមូលស្បៀង និងសម្ភារៈប្រើប្រាស់ទៅកាន់ស្តង់ផ្ដល់ជំនួនដើម្បីបញ្ជូនទៅជួយជនភៀសសឹក
ទឹកចិត្តខ្មែរស្រឡាញ់ខ្មែរ ជួយគ្នាក្នុងគ្រាមានអាសន្ន សាមគ្គីគ្នា ប្រជាពលរដ្ឋខ្មែរបាននាំគ្នាប្រមូលស្បៀង និងគ្រឿងសម្ភារៈប្រើប្រាស់ដើម្បីបញ្ជូនទៅជួយជនភៀសសឹក និងវីរកងទ័ពជួរមុខដែលកំពុងឈរជើងប្រយុទ្ធជាមួយខ្មាំងសត្រូវនៅតំបន់ខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។

លោក សុ ធារិទ្ធ ជាអ្នកបង្កើតមាតិកាលើបណ្តាញសង្គម និងជាអ្នកផ្ដួចផ្ដើមការប្រមូលស្បៀង និងសម្ភារៈទាំងនេះបានឲ្យដឹងថា យុទ្ធនាការមនុស្សធម៌នេះគឺធ្វើឡើងដើម្បីចូលរួមជួយដល់គ្រួសារជនភៀសសឹកដែលកំពុងជួបការលំបាកតាមព្រំដែន ដែលរងគ្រោះពីការឈ្លានពានរបស់យោធាថៃ។ ហើយចំពោះការទទួលស្បៀងនេះដែរក៏ពុំទាន់ដឹងថា នឹងបញ្ចប់នៅថ្ងៃណានោះឡើយ ដោយទទួលជំនួយពីបងប្អូនជានិច្ច រហូតទាល់តែសង្គ្រាមបញ្ចប់។

លោក សុ ធារិទ្ធ ក៏សូមអំពាវនាវដល់ពលរដ្ឋខ្មែរ មិនថាជិតឬឆ្ងាយ មេត្តាជួយចូលរួមឧបត្ថមគ្រឿងឧបភោគបរិភោគ ក៏ដូចជាសម្ភារៈ តិចច្រើនក្តីតាមលទ្ធភាពដោយចំពោះសម្ភារៈមិនគិតច្រើន ឬក៏តិចនោះឡើយ អោយតែបងប្អូនប្រជាពលរដ្ឋទាំងអស់មានទឹកចិត្តជួយគ្នាក្នុងគ្រាលំបមួយនេះ ដើម្បីសម្រួលបន្ទុកបានមួយរយៈពេលវែងដល់បងប្អូនជនភៀសសឹក ក៏ដូចជាកងកម្លាំងប្រដាប់អាវុធកំពុងឈរជើងយ៉ារឹងមាំតាមខ្សែបន្ទាត់ព្រំដែន។

សូមបញ្ជាក់ថា ទីតាំងដែល សុ ធារិទ្ធ កំពុងកៀរគររកជំនួយមនុស្សធម៌ជួយដល់ជនៅភៀសសឹក ក៏ដូចជាវីរកងទ័ពនេះ គឺមានទីតាំងនៅក្នុងតំបន់បឹងកក់ ក្បែរផ្សារនើប ខាឡែនឌើម៉ល សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

គួរបញ្ជាក់ផងដែរថា កាលពី០៧ ខែធ្នូ ឆ្នាំ២០២៥ ប្រទេសថៃបានចាប់ផ្តើមវាយប្រហារមកកាន់ប្រទេសកម្ពុជាទ្រង់ទ្រាយធំជាថ្មីម្តង ធ្វើអោយជនសុីវិលរងរបួសជាច្រើននាក់ និងបង្កផលប៉ះពាល់ដល់ពលរដ្ឋស្លូតត្រង់ជាច្រើនមុឺននាក់ ហើយក្នុងនោះក៏បានធ្វើអោយសាលារៀនជាច្រើនកន្លែងបង្ខំចិត្តបិទទ្វារ ធ្វើឱ្យប៉ះពាល់ដល់ការសិក្សារបស់សិស្សប្រមាណ ១៣ម៉ឺននាក់ និងការបំពេញការងាររបស់គ្រូបង្រៀន ៤,៦៥០នាក់ គិតត្រឹមថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥៕
អត្ថបទ៖ រដ្ឋា



-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៨ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ


