ព័ត៍មានទាន់​ហេតុការណ៏
Search

ករណី​ល្បួង​ក្មេង​ស្រី​យក​ទៅ​រំលោភ​ ប៉ូលិស​ចាប់​បាន​ជន​ដៃដល់

កណ្តាល​ ៖ ​ជន​ល្មោភកាម​ម្នាក់​​ ​ត្រូវ​បាន​នគរបាល​ស្រុក​ខ្សាច់កណ្តាល​ធ្វើការ​ឃាត់ខ្លួន​ចាប់វាយ​ខ្នោះ បន្ទាប់ពី​បាន​ប្រើល្បិច ល្បួង​ក្មេងស្រី​ថា​ទៅ​មើល​គេ​ជល់​មាន់​រួច ដឹក​យក​ទៅ​រំលោភ​ក្នុងព្រៃ។

ហេតុការណ៍​នេះ ​បានកើត​ឡើង​នៅ​ថ្ងៃ​ពុធ ១​កើត ខែផល្គុន ឆ្នាំច សំរឹទ្ធ​ស័ក ពុទ្ធសករាជ ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៦ ខែ​មីនា ឆ្នាំ​២០១៩ វេលា​ម៉ោង ១៧​និង​៣០ នាទី ត្រង់ចំណុច​ភូមិ​ត្រាំ​ង​លើ ឃុំ​តា​ឯក ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល និង​ឃាត់ខ្លួន​បាន​នៅ​ថ្ងៃទី​១១ ខែ​មីនា ឆ្នាំ​២០១៩។

ជនរងគ្រោះ ភេទ​ស្រី អាយុ ៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ក្នុងបន្ទុក មាន​ទីលំនៅ​ភូមិ ត្រាំ​ង​លើ ឃុំ​តា​ឯក ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល។

ជនសង្ស័យ​ឈ្មោះ ធី ម៉េង​ជី ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ត្រាំ​ង​លើ ឃុំ​តា​ឯក ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​

បើតាម​បណ្តឹង​របស់​អាណាព្យាបាល​ជនរងគ្រោះ​បានអោយដឹងថា ​នៅមុន​ពេល​កើតហេតុ​ជនរងគ្រោះ​កំពុង​អង្គុយលេង​នៅផ្ទះ​យាយ​ខេង ស្រាប់តែ​ជនសង្ស័យ​បាន​ជិះ​កង់​ទៅ​ជួប​ជនរងគ្រោះ​ហើយ​បបួល​ជនរងគ្រោះ​ដោយ​កុហក​ថា​៖ “​ម៉ោះ​ទៅ​មើល​គេ​ជល់​មាន់​”​ ពេលនោះ​ជនរងគ្រោះ​ក៏​ឡើង​ជិះ​កង់​ពីមុខ​ជនសង្ស័យ រួច​ជនសង្ស័យ​ជិះ​ឌុប​ជនរងគ្រោះ​ទៅក្នុង​ព្រៃ​ចម្ការ​ស្វាយ ពេលទៅដល់​ជនសង្ស័យ​ធ្វើ​សកម្មភាព​ចាប់រំលោភ​ជនរងគ្រោះ។

នគរបាល​ប៉ុស្តិ៍​បានបញ្ជាក់​ថា​ នៅ​ថ្ងៃទី​១១ ខែ​មីនា ឆ្នាំ​២០១៩ ទើប​ជនរងគ្រោះ​មក​ដាក់ពាក្យ​បណ្តឹង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក។

កម្លាំង​ផ្នែក​យុត្តិធម៌​ចុះ​ស្រាវជ្រាវ​ឃាត់ខ្លួន​បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក​​ប​ន្ត​ចាក់​ការ​តាម​នីតិវិធី៕