ព័ត៍មានទាន់​ហេតុការណ៏
Search

ចូលរួម​កម្មវិធី Blind Order F11 pro នឹងមាន​ឱកាស​ពិសេសៗ​ជាច្រើន

ភ្នំពេញ ​៖ រឹតតែ​ពិសេស​ទៀតហើយ បន្ទាប់ពី​បានបង្ហាញ​ខ្លួន​កូនពៅ​ត្រកូល F11 Pro នៅ​តាម​បណ្តាញ​សង្គម​រួចមក , ថ្ងៃនេះ ក្រុមហ៊ុន OPPO បានប្រកាស​ព័ត៌មាន​នៅលើ​គេហទំព័រ​ផ្លូវការ​របស់​ពួកគេ ក្នុង​កម្មវិធី Blind Order F11 Pro នឹង​ទទួលបាន​ឱកាស​ពិសេសៗ មិន​ធ្លាប់មាន​ពីមុនមក។

យោងតាម​គេហទំព័រ​ផ្លូវការ​នោះបាន​បញ្ជាក់ថា កម្មវិធី Blind Order F11 Pro របស់​ក្រុមហ៊ុន OPPO នឹងធ្វើ​ការផ្តល់ជូន​សំណាង​ជាពិសេស​ចំពោះ​អតិថិជន​ដែល​បាន​កម្មង់​ទុក​មុន​នូវ​ទូរស័ព្ទ F11 Pro ពី​តាម​បណ្តា​ហាង​លក់​ទូរស័ព្ទ OPPO នានា ចំនួន​១១​នាក់​ពី​ក្នុងចំណោម​អ្នក​កម្មង់​ទុក​មុន​ទូរស័ព្ទ F11 Pro ទាំងអស់ ពី​តាម​បណ្តា​ហាង​លក់​ទូរស័ព្ទ​ទាំងនោះ ចាប់ពី ថ្ងៃទី ១០ ដល់​ថ្ងៃទី​១៨ ខែ​មិនា​ឆ្នាំ​២០១៩ ដោយ​ក្រុមហ៊ុន​OPPO នឹងធ្វើ​ការប្រកាស​ឈ្មោះ​អ្នកមាន​សំណាង​ចំនួន ម្នាក់​ជា​រៀងរាល់ថ្ងៃ នៅលើ​គេហទំព័រ​ផ្លូវការ​របស់​ស្មា​ត​ហ្វូ​ន​របស់ OPPO តែប៉ុណ្ណោះ។

អ្នក​ដែលមាន​ដែលមាន​សំណាង​ពី​កម្មវិធី នេះ​នឹងមាន​ឱកាស​បាន​ចូលរួម​ក្នុង​កម្មវិធី Launching Event F11 Pro នាពេលខាងមុខ ដោយ​ពួកគេ​ទាំង​១១​នាក់​នឹង​ទទួល​បានការ​ស្នាក់​នៅក្នុង​សណ្ឋាគារ​លំដាប់​ផ្កាយ​៥​ចំនួន​មួយ​យប់​ការ​ទទួលទាន​អាហារ​ឆ្ងាញ់​ពិសារ​នៅក្នុង​កម្មវិធី Launching Event ទទួល បាន​កាដូ អាវយឺត​ដែលមាន​រូបថត​តារា​តំណាង​ក្រុមហ៊ុន OPPO និង​ហត្ថលេខា​របស់​ពួកគេ​នៅលើ​អាវ ព្រមទាំង​អាច​ជួប​ជាមួយ កំពូល​តារាចំរៀង​ល្បីៗ​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ក្រុមហ៊ុន​នឹង​ផ្តល់​ថវិការ​ចំនួន​៣០​ដុល្លារ​ក្នុងការ​ធ្វើដំណើរ ជា ពិសេស​គឺ​ទទួលបាន​ទូរស័ព្ទ​ទំនើប​និង​ថ្មីស្រឡាង F11 Pro ប្រើប្រាស់​មុនគេ​ភ្លាមៗ​តែម្តង ជាមួយនឹង​តម្លៃ​ដែល​ពួកគេ​បាន កម្មង់​ទុក​មុន​នោះ។

ម្យ៉ាងវិញទៀត​គេហទំព័រ​ផ្លូវការ​រ​ដដែល​នោះ​ក៏បាន​បញ្ជាក់​បន្ថែមថា​ទោះបី​កម្មវិធី​ជ្រើសរើស​អ្នកមាន​សំណាង ទាំង​១១​នាក់ នឹងត្រូវ បញ្ចប់​នៅ​ថ្ងៃទី​១៨​ខែ​មិនា​ឆ្នាំ​២០១៩​ក៏ពិតមែន​ក៏ ប៉ុន្តែ​លោកអ្នក​ជា​អតិថិជន​ដែល​ស្រលាញ់​គាំទ្រ​ស្មា​ត​ហ្វូ​ន OPPO នៅតែ​អាច​ធ្វើការ Blind Order F11 Pro នេះ​បាន​រហូតដល់​ថ្ងៃទី ២០ ខែ​មិនា ឆ្នាំ​២០១៩ បាន​ដដែល គ្រាន់តែ​លោក អ្នក​មិនមាន​ឱកាស​បាន ចូលរួម​កម្មវិធី Launching Event F11 Pro តែប៉ុណ្ណោះ។ តាម​ការសង្កេត​របស់​យើង​ឃើញថា កម្មវិធី​របស់​ក្រុមហ៊ុន OPPO​លើក​នេះ ហាក់ដូច​ជាមាន​អ្វី​ពិសេសៗ​សម្រាប់​អតិថិជន​របស់​ពួកគេ​អី​ញ្ជឹ​ង​មិន​ត្រឹមតែ​ការបង្ហាញ​ខ្លួន F11 Pro ដ៏​ស្រស់​សង្ហា​ទាក់ទាញ​ជាមួយនឹង Camera ភ្លោះ ខាងក្រោយ​ទំហំ 48 MP , មាន Camera បង្កប់ខ្លួន​ខាងមុខ , បំពាក់​បច្ចេក វិទ្យា​ជំនួយ​ល្បឿន Hyper Boost និង​បច្ចេកវិទ្យា​សាក​ថ្ម​ឆាប់​ពេញ VOOC 3.0 និង អេក្រង់​លាតសន្ធឹង បំពេញចិត្ត​អ្នកប្រើប្រាស់​នោះទេ សូម្បី​មុន​កម្មវិធី Launching Event ហ្នឹង​ក៏មាន​កម្មវិធី​ប្លែក​ទៀត ដោយមាន​ការជ្រើសរើស​អ្នកមាន​សំណាង ចំនួន​១១​នាក់ ដែល​បាន​កម្មង់ F11 Pro បន្ថែមទៀត។

យើង​រង់​ចាំមើល​ទាំងអស់គ្នា ថា តើ​អ្នកណា​ជា​អ្នក​មានសំណាង​ទាំង​១១​នាក់ ដោយ​ការជ្រើសរើស ចេញ​កម្មវិធី Blind Order F11 Pro ដែល​នឹងមាន​ឱកាស​បាន​ចូលរួម​ក្នុង​កម្មវិធី Launching Event របស់​ក្រុមហ៊ុន OPPO ទៅ​ហ្ន័​រ​!!​។ ប្រសិនបើ​លោកអ្នក​ចង់ដឹង បន្ថែម​ពី​កម្មវិធី​នេះ សូម​ចូលទៅ​កាន់​គេហទំព័រ​ផ្លូវការ​របស់​OPPO គឺ​https://www.facebook.com/836026053109187/posts/2331072806937830/

  


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114