ព័ត៍មានទាន់​ហេតុការណ៏
Search

ហេតុអ្វី​ម៉ូ​ឌែ​ល​ស៊េរី F របស់ OPPO ផ្ទុះ​ខ្លាំង​លើ​ទីផ្សារ​កម្ពុជា​?

ភ្នំពេញ​ ៖ បើ​យើង​និយាយ​អំពី​ទូរស័ព្ទ​ស៊េរី F វិញ អ្នកណាៗ​ក៏​ស្គាល់​ដែរ គឺ​វា​ជា​ប្រភេទ​ទូរស័ព្ទ​ស៊េរី​ថ្មី ដែល​បាន​វាយលុក​ទីផ្សារ​ទាំង​នៅ កម្ពុជា និង បណ្តា​ប្រទេស​នានា​លើ​សកលលោក​របស់​ក្រុមហ៊ុន OPPO ។ ជាពិសេស​នៅ​ប្រទេស​កម្ពុជា នៅពេលដែល​យើង​និយាយថា ​សាក​ថ្ម ៥​នាទី និយាយ​បាន​២​ម៉ោង គឺជា​អ្វី​? នោះ​ពួកគេ​នឹង​ឆ្លើយថា F9 ។ សមត្ថភាព​ត្រកូល F របស់ OPPO គឺ​មានការ​គាំទ្រ​ច្រើន​ពី​ក្រុម​យុវវ័យ និង មនុស្ស​វ័យ​កណ្តាល ហើយ​តាម​ការ​បញ្ជាក់​របស់​ក្រុមហ៊ុន បាន​ឲ្យ​ដឹងថា ការ​រចនា​ទូរស័ព្ទ​ស៊េរី F ចេញ​មក​ម្តងៗ គឺធ្វើឡើង​ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន ដោយ​ការ​រចនា​ពីមួយ​ម៉ូ​ឌែ​ល​ទៅមួយ​ម៉ូ​ឌែ​ល​តែងតែមាន​ភាព​ប្លែក និង ទាក់ទាញ​អតិថិជន​ជានិច្ច ព្រមទាំង​តម្លៃ​ទីផ្សារ​អាច​ទទួល​យកបាន​ថែម​ទៀតផង​។

បើ​យើង​មើល​ត្រលប់​ក្រោយ​បន្តិច យើង​នឹង​មើលឃើញ​ពី​ភាព​វិវត្តន៍​នៃ​ត្រកូល F នីមួយៗ ចាប់តាំងពី F7 មក ម៉ូ​ឌែ​ល​នេះ​បាន​បំពាក់ Rear Camera 16MP, Front Camera 25 MP , ទំហំ​ថ្ម 3400MAh អេក្រង់​បែប​ធម្មតា ដោយ​សមត្ថភាព​ថតរូប​នៃ​ម៉ូ​ឌែ​ល​នេះ ចាប់ផ្តើម​ការ​ទាក់ទាញ​ប្រជាប្រិយភាព​។ បន្ទាប់ មក​នៅ ដើមខែ​សីហា​ឆ្នាំ​២០១៨ ម៉ូ​ឌែ​ល​F9 បាន​បង្អួតរាង​ជាមួយ​ពណ៌​ដ៏​ទាក់ទាញ​ចំនួន​៣ ដែល​ភ្ជាប់​ជាមួយនឹង​ទំហំ​ថ្ម 3500MAh , Camera ភ្លោះ​ទំហំ 16+2 MP និង Front Camera 25 MP អេក្រង់​តំណក់​ទឹកជា​លើកដំបូង ដែល​ត្រូវបាន​គេ​ឲ្យ​ឈ្មោះថា​ជា​អ្នក ជំនាញ​ថតរូប​Selfie​។

នៅ​ដើមឆ្នាំ​២០១៩​នេះ F11 Pro បាន​លេច​មុខ​មក​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់ កាន់តែ​មាន​ភាព​ពិបាក​ក្នុងការ​ពិចារណា ថា​តើ​គួរ​ជ្រើសរើស​ទូរស័ព្ទ​ប្រភេទ​អ្វី​មកកាន់​ក្នុង​ដៃ​របស់​ពួកគេ ព្រោះ F11 Pro សឹងតែ​មាន​អ្វីៗ​គ្រប់យ៉ាង​ដែល​ពួកគេ​ត្រូវការ​ទាំង​ការ​ថតរូប​ពេលយប់​ច្បាស់​ឥត​ខ្ចោះ​មិនបាច់​បារម្ភ​ពី​បញ្ហា​បន្ថែម​ពន្លឺ ដោយ​កា​ម៉េ​រា​ភ្លោះ​ខាងក្រោយ​ទំហំ 48MP , វា​មាន​ទំហំ​អេក្រង់​លាត​ពេញ 6.5 FHD+ បន្ថែម​ភាពស្រស់ស្អាត និង​ងាយស្រួល​ក្នុង​ការលេង​ហ្គេម និង មើល​ឯកសារ​នានា​, វា​មាន​បច្ចេកវិទ្យា​ជំនួយ​ល្បឿន Hyper Boost , កំលាំង​សាក​ថ្ម 4000MAh ដោយ​បច្ចេកវិទ្យា​សាក​ថ្ម VOOC 3.0 ហើយ F11 Pro មាន Ram ទំហំ 6GB និង Rom ទំហំ 64GB ថែម​ទៀតផង​។

​ដូច​លោកអ្នក​ធ្លាប់​បាន​ជ្រាប​ស្រាប់​ហើយ​ថា​ផលិតផល​ទូរស័ព្ទ​ម៉ូ​ឌែ​ល F7 និង F9 របស់ OPPO បានធ្វើ​ឲ្យ​មាន​ភាព​កក្រើក​ខ្លាំង​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ក្នុង​ប្រទេស​កម្ពុជា ដែល​រឹតតែ​ធ្វើ​ឲ្យ​ប្រជាជន​ខ្មែរ​កាន់តែ​ស្គាល់ និង​ចាប់អារម្មណ៍ Brand មួយ​នេះ ដោយ​បាន​ធ្វើ​ឲ្យ​ការ​លក់​ចេញ​នៃ​ម៉ូឌែ​ល​ទូរស័ព្ទ​នីមួយៗ​របស់​ក្រុមហ៊ុន​OPPO​ហក់​ឡើង​ខ្ពស់​សឹងតែ​ស្មើ​នឹង​ម៉ូ​ឌែ​ល​ល្បីៗ​និង​មានកេរ្តិ៍ឈ្មោះ​ជា​យូរណាស់​មក​ហើយ​។ ចុះ​បច្ចុប្បន្ន​នេះ ចំពោះ​ម៉ូ​ឌែ​ល​F11 Pro វិញ​? ចាំមើល​ថា​តើ​ការលក់​ចេញ​នៃ​ម៉ូ​ឌែ​ល​នេះ​យ៉ាងម៉េច​ដែរ​ទៅ ? ព្រោះ​វា​កាន់តែ​អង្រួន​បេះ​ដួង​អ្នកប្រើប្រាស់​ទៅ​ហើយ ចាប់ពី​មាន​ព័ត៌មាន​បែកធ្លាយ​មក​ម្ល៉េះ ចុះ​ទម្រាំ​រូប​ពិត​របស់​វា​តើ​យ៉ាងណា​ទៅ​? សូម​បញ្ជាក់​ថា​រហូតមក​ដល់​ពេល​នេះ​ស៊េរី​F របស់ OPPO មាន​ចំនួន​ច្រើន និង Update ខ្លួនឯង​ជានិច្ច​ចាប់តាំងពី F1 មកម្ល៉េះ ដែល​ភាគច្រើន​ពួកគេ​ជ្រើសរើស​យកតែ​លេខ​រៀង​សេស​ប៉ុណ្ណោះ សម្រាប់​ដាក់ឈ្មោះ​ជា​ម៉ូ​ឌែ​ល​ទូរស័ព្ទ​របស់​ពួកគេ៕


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114