ព័ត៍មានទាន់​ហេតុការណ៏
Search

កម្មករ​-ការិនី​ ស្ទុះ​ទៅ​ស្រវា​អោប​ សម្តេច​តេ​ជោ​ ដោយ​ក្តី​គោរព ​និង​ស្រឡាញ់​អស់ពី​ពោះពុង​

ភ្នំពេញ ៖ ជា​រៀងរាល់​ពេលដែល​ សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ អញ្ជើញ​ចុះទៅ​សាកសួរ​សុខទុក្ខ​ដល់​បងប្អូន ​និង​ក្មួយៗ​កម្មករ​ កម្មការិនី ​រួម​ទាំង​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​កន្លងមក​ គេ​សង្កេតឃើញ​កម្មករ កម្មការិនី និង​ប្រជាពលរដ្ឋ​ លោក​បាន​ស្ទុះ​មក​ឱប​ថើប​សម្ដេច ​ដោយ​ក្តី​គោរព​ និង​ស្រឡាញ់​អស់ពី​ពោះពីពុង។

តាម​ប្រសាសន៍​បងស្រី​ ជា ថា​រ៉េត ដែល​ជា​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​អូរអណ្តូង ​សង្កាត់​ព្រែកប្រា​ខណ្ឌ​ច្បារអំពៅ ​រាជធានី​ភ្នំពេញ ​បានបញ្ជាក់​ពី​ទឹកចិត្ត​របស់​បងស្រី​ផ្ទាល់​ថា​ ជា​រៀងរាល់​ពេលដែល​សម្ដេច​តេ​ជោ អញ្ជើញ​ចុះទៅ​សាកសួរ​សុខទុក្ខ​ប្រជាពលរដ្ឋ​ និង​កម្មករ​កម្មការិនី ​នៅ​ទូទាំង​ប្រទេស​បងស្រី ​មាន​ទឹកចិត្ត​រំភើប​ ពេលដែល​ឃើញ​ប្រជាពលរដ្ឋ ​និង​ប្អូនៗ​កម្មករ​ និង​កម្មការិនី​ ស្ទុះ​ទៅ​ឱប​ថើប​ សម្តេច​ សឹង​គ្រប់គ្នា​ហើយ​ បើសិនជា​សម្តេច​អនុញ្ញាត​នោះ​ គឺ​ច្បាស់​ជា​អ្នកចូលរួម​ក្នុង​កម្មវិធី​រត់​មក​ឱបថើប​សម្តេច​គ្រប់ៗ​គ្នា​ ព្រោះ​ពួកគាត់​ចង់បង្ហាញ​ពី​ភក្ដីភាព​របស់គាត់ ​ទៅលើ​សម្ដេច ​ហើយ​កម្រ​បាន​ជួប​សម្តេច​ទៀត​ផង។

បងស្រី​បញ្ជាក់ទៀតថា​ សូម្បីតែ​បងស្រី​ និង​ក្រុមគ្រួសារ​ គឺ​នៅពេល​មានកម្ម​វិធី​ជួប​សំណេះសំណាល​ជាមួយ ​សម្ដេច​តេ​ជោ ​ម្តងៗ ​គឺ​គាត់​ចង់​រ​ត់​ទៅ​ឱប​ និង​ថើប​សម្តេច​ផងដែរ​ ប៉ុន្តែ​ពុំ​ដែល​បាន​សោះ​ហើយ​មិនដឹង​ជា​ពេលណា​បាន​ជួប​សម្ដេច​ជា​បន្តបន្ទាប់​ទៀត​នោះ​ទេ។

បងស្រី​បញ្ជាក់ថា ​កាលដែល​ប្រជាពលរដ្ឋ​ និង​កម្មករ​ កម្មការិនី​ ស្ទុះ​ទៅ​ឱបថើប​ សម្ដេច​ នោះ​គឺ​ពុំ​មាន​អ្នកណា​បង្ខិតបង្ខំ​ឡើយ ​ព្រោះ​ប្រជាពលរដ្ឋ​ស្រឡាញ់​ និង​គាំទ្រ​ សម្ដេច ​ខ្លាំង​ណាស់។

ដោយឡែក ​ក្មួយ​ស្រី ​សុខ ភក្តី ដែលជា​កម្មការិនី​រោងចក្រ​កាត់​SL​វិញ​ បាន​និយាយ​ថា ​ក្មួយ​ស្រី​ចង់​អោប​ថើប ​សម្ដេច​តេ​ជោ ​ខ្លាំងណាស់​ ព្រោះ​សម្តេច​ ជា​អ្នកមានគុណ​មកលើ​ក្រុមគ្រួសារ​ក្មួយ​ស្រី​ និង​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​។​ ហើយ​បើសិនជា​សម្តេច​ មិន​លះបង់​អាយុជីវិត​តស៊ូ​រំដោះ​ប្រទេស​ជាតិ​និង​ប្រជាពលរដ្ឋ​ចេញពី​របប​ខ្មែរក្រហម​ទេនោះ​ គឺ​មកដល់​ថ្ងៃនេះ​ សូម្បីតែ​ក្មួយ​ស្រី ​និង​ក្រុមគ្រួសារ​ព្រមទាំង​ប្រជាពលរដ្ឋ​ទូទាំង​ ក៏​ពុំ​បាន​រស់រាន​មានជីវិត​មកដល់​ថ្ងៃ​នេះដែរ។

ដូច្នេះ ​ក្មួយ​ស្រី​ សូម​ធ្វើការ​ផ្ដាំផ្ញើ​ទៅ​មេបក្ស​ប្រឆាំង​ថា​ ល្មម​ដឹងខ្លួន​ហើយ​ ព្រោះ​មកដល់ពេលនេះ​ប្រជា​ពលរដ្ឋ​លែង​គាំទ្រ​អស់លោក​បក្សប្រឆាំង​ទៀតហើយ៕