ព័ត៍មានទាន់​ហេតុការណ៏
Search

មនុស្ស​ពីរ​នាក់ បាន​ស្លាប់​ភ្លាមៗ ខណៈ​ស៊ី​ឈ្នួល​រាវ​មីន​ឲ្យ​គេ បែរ​ជា​ជួប​រឿង​អកុសល​ដូច្នេះ​

ឧត្តរមានជ័យ ​៖ មាន​ករណី​ប្រជាពលរដ្ឋ​ចំនួន​០៣​នាក់ ស៊ីឈ្នួល​រាវ​មីន​ឲ្យ​គេ កាប់​ចំ​មីនតោន បណ្ដាល​ឲ្យ​ផ្ទុះ​ស្លាប់​ចំនួន​០២​នាក់ ​និង​ម្នាក់ទៀត​ ពុំ​មាន​រង​របួស កាលពី​វេលា​ម៉ោង​១២​និង​៤៥​នាទី ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​២០១៩ ត្រង់​ចំណុច ផ្លូវ​បារាំង ស្ថិតនៅ​ក្នុង​ភូមិ​សែន​សំ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ទាំង​៣​នាក់ ​ដែល​ផ្ទុះ​មីនតោន​ស្លាប់​នោះ​មាន ឈ្មោះ​ដូចខាង​ក្រោម ​៖ ១.​ឈ្មោះ ហុក រ៉ា​ឆាន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ ស៊ីឈ្នួល​រាវ​មីន មាន​ទីលំនៅ ភូមិ​ព្រះ​អណ្តូង ឃុំ​ស្តុក​ប្រវឹក ស្រុក​រុក្ខ​គិរី ខេត្ត​បាត់ដំបង (​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ)។ ២.​ឈ្មោះ ម៉ៅ កំសត់ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​ស៊ីឈ្នួល​រាវ​មីន មាន​ទីលំនៅ ភូមិ​ត្រពាំង​បី ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ (​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ)។ ៣.​ឈ្មោះ តែម ប៊ុន​ធី​ម ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មាន​ទីលំនៅ ភូមិ​ត្រពាំង​បី ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ (​ពុំ​មាន​រង​របួស)។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា មូលហេតុ ស៊ីឈ្នួល​រាវ​មីន​ឲ្យ​គេ កាប់​ចំ​មីនតោន ​បណ្តាល​ឲ្យ​ផ្ទុះ​ស្លាប់៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114