ព័ត៍មានទាន់​ហេតុការណ៏
Search

​សម្តេច​តេ​ជោ ហ៊ុន សែន ផ្ដល់​អនុសាសន៍​៩​ចំណុច ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​វិស័យ​កសិកម្ម

ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​នៅ​ព្រឹក​ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ បាន​លើក​ឡើង​ថា ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​គឺជា​កាតព្វកិច្ច​សំខាន់​របស់​រាជរដ្ឋាភិបាល​ដើម្បី​ពង្រឹង​តួនាទី​វិស័យ​កសិកម្ម បង្កើត​ការងារ​ធានា​សន្តិសុខ​ស្បៀង កាត់បន្ថយ​ភាពក្រីក្រ និង​អភិវឌ្ឍ​ជនបទ​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្ត​ថា​ ជា​រួម​វិស័យ​កសិកម្ម​បាន​ផ្តល់ឱកាស​ការងារ​រហូតដល់ ៤១,៥​ភាគរយ ប៉ុន្តែ​ទន្ទឹម​នេះ​យើង​ក៏​នៅ​មាន​បញ្ហា​ប្រឈម​ដែល​ត្រូវ​ដោះស្រាយ​ដូច្នេះ សូម​ឲ្យ​ថ្នាក់ដឹកនាំ​និង​មន្ត្រី​គ្រប់​លំដាប់​ថ្នាក់​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ព្រមទាំង​ក្រសួង​-​ស្ថាប័ន​ញក់​ព័ន្ធ​ទាំងអស់ ចូលរួម​អនុវត្ត​បន្ត​ទៀត​នូវ​កាតព្វកិច្ច​ជា​មូលដ្ឋានចំនួន ៩ ដូចខាងក្រោម ៖

​ ​ទី​១-​ត្រូវធ្វើ​ទំនើបកម្ម​កសិកម្ម​ដែលមាន​លក្ខណៈ​ប្រកួតប្រជែង​តាមរយៈ​ការ​លើកកម្ពស់​ការស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍ​បច្ចេកវិទ្យា​និង​បច្ចេកទេស​កសិកម្ម​ទំនើប​ក្នុង​ទិសដៅ​បង្កើន​បរិមាណ​គុណភាព​និង​អាហារូបត្ថម្ភ ជំរុញ​ការប្រើប្រាស់​បច្ចេកវិទ្យា​ក​សិ​កម្ម​ថ្មីៗ​ជា​លក្ខណៈ ឌីជីថល ពង្រឹង​ការគ្រប់គ្រង​ដំណាំ​កសិកម្ម និង​ធាតុ​ចូល​កសិកម្ម​ឲ្យ​បាន​ល្អប្រសើរ។

ទី​២-​ត្រូវ​បន្ត​លើកកម្ពស់​ការ​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម តាម​អភិក្រម​ភាពជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន​ក្នុងការ​បង្កើត​តំបន់​ក​សិ​-​ឧស្សាហកម្ម​កែច្នៃ​សម្រាប់​នាំចេញ​ដែល​នឹង​ឤ​ច​ជួយ ដោះស្រាយ បញ្ហា​ទីផ្សារ​កសិករ និង​ការបើក​ច្រក​ពង្រីក​យន្តការ​អនុវត្ត​«​ផលិត កម្ម​កសិកម្ម តាម​កិច្ចសន្យា » ឲ្យ​កាន់តែ​ទូលំទូលាយ​ថែមទៀត។ ជា​មួយ​នេះ​ត្រូវ​ជំរុញ​ឲ្យ​មាន​ការវិនិយោគ សាងសង់​ផ្សា​របោះ​ដុំ​កសិផល និង​ផ្សព្វផ្សាយ​ទីផ្សារ កសិផល​ជូន​ដល់​ប្រជាកសិករ​។

ទី​៣-​ត្រូវ​បន្ត​លើកកម្ពស់​គុណភាព​ផលិតកម្ម​ដំណាំ ការ​ចិញ្ចឹម សត្វ វារីវប្បកម្ម និង​សុវត្ថិភាព​ផលិតផល​កសិកម្ម។ ត្រូវ​ប្រើប្រាស់ យន្តការ​ចរចា​ជាមួយ​បណ្តា​ប្រទេស ដែល​ទិញ ផលិតផល​កសិកម្ម​ពី​កម្ពុជា ទៅកាន់​ទីផ្សារ​អន្តរជាតិ​។ ត្រូវ​ចូលរួម​ពង្រឹង​សុវត្ថិភាព​ចំណី​- ឤ​ហារ ក្នុង​ទិសដៅ​ធានា និង​លើកកម្ពស់​សុវត្ថិភាព​ចំពោះ​អ្នក ប្រើប្រាស់​ឲ្យ​បាន​ល្អប្រសើរ។

ទី​៤-​ត្រូវ​បន្ត​បណ្តុះបណ្តាល និង​ផ្សព្វផ្សាយ​បច្ចេកវិទ្យា​ដំណាំ កៅស៊ូ​ដល់​កសិករ​ដាំ​កៅស៊ូ ឲ្យ​បាន​ច្រើន​ថែមទៀត ត្រូវ​បន្ត​ពង្រីក សហគមន៍​កៅស៊ូ​គ្រួសារ ដើម្បី​ការ​ញរ​ផលប្រយោជន៍ កសិករ​នៅ ពេល​លក់​ផលិតផល​កៅស៊ូ​ទាំងនោះ។ បន្ត​ជំរុញ​ការ​វិនិយោគ​លើ​ការកែច្នៃ​ផលិតផល​កៅស៊ូ​ដើម្បី​បង្កើន​តម្លៃបន្ថែម បង្កើត​ការងារ និង​កាត់បន្ថយ​ភាពក្រីក្រ។

ទី​៥-​ត្រូវ​បន្ត​ជំរុញ​ការ​ចិញ្ចឹម​សត្វ​របស់​ក​សិ​ករ​ឲ្យ​ទៅ​ជា​ការ​ចិញ្ចឹម​បែប​ពាណិ​ជ្ជ​កម្ម​ដើម្បី​បង្កើន​ប្រាក់ចំណូល​ធ្វើការ​ស្រាវជ្រាវ សុខភាព​សត្វ និង​ផលិតកម្ម​សត្វ កែលម្អ​ពូជ​សត្វ​ឲ្យមាន ទិន្នផល​ខ្ពស់ គ្រប់គ្រង​ការធ្វើ​ឤជីវកម្ម​សត្វ​រស់ ផលិតផល​សត្វ ចំណី​សត្វ ប​សុ​ឱសថ ហាម​មិន​ឲ្យមាន​ការ​ធ្វើ​អាជីវកម្ម​ផ្តាច់​មុខ​ដែល​ប៉ះ​ញល់ ដល់​ថ្លៃ​ទីផ្សារ។ ទប់ស្កាត់​ការ​ឆ្លង រាលដាល​នៃ​ជំងឺ​ប៉េស្ត​ជ្រូក​នៅ ទូទាំងប្រទេស និង​អនាម័យ​សាច់។ ជំរុញ​ការផលិត​ចំណី​សត្វ ដោយ​ប្រើប្រាស់​វត្ថុធាតុដើម​ដែលមាន​ស្រាប់​នៅក្នុង​ស្រុក​ដើម្បី​កាត់ បន្ថយ​ការនាំ​ចូល​វត្ថុធាតុដើម​ពី​បរទេស​។

​ទី​៦-​ត្រូវ​រួមគ្នា​បង្ក្រាប​បទល្មើស​ព្រៃឈើ​និង​ជលផល​តាម​គ្រប់​រូបភាព ។ បន្ត​ជំរុញ​ការបោះបង្គោល​ព្រំដែន​ព្រៃឈើ និង​ព្រៃ​លិច​ទឹក​ឲ្យ​បាន​ឆាប់រហ័ស ដើម្បី​ទប់ស្កាត់ ការ​រំលោភបំពាន​ដីព្រៃ​ឈើ និង​ដី​ព្រៃ​លិច​ទឹក។ គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប បទល្មើស​ធនធានធម្មជាតិ ដឹកនាំ​ដោយ​លោក សៅ សុខា សូម​បន្ត​ពង្រឹង​ការគ្រប់គ្រង​ធនធានធម្មជាតិ ជាពិសេស​ទប់ស្កាត់ និង​លុបបំបាត់​ការនាំចេញ​ឈើ និង​ផលិតផល កែច្នៃ​ឈើ​គ្រប់​ប្រភេទ ទៅ​ក្រៅប្រទេស តាម​ច្រកព្រំដែន និង​ច្រករបៀង​ដែល​គ្មាន ការអនុញ្ញាត ឲ្យ​មាន​ប្រសិទ្ធភាព និង​តម្លាភាព​។

​ទី​៧-​ត្រូវ​បន្ត​ពង្រឹងសមត្ថភាព​សហគម​ន៍​នេសាទ​ឲ្យ​បាន​រឹងមាំ​គ្មាន​បទល្មើស​ជលផល​ទាំង​ទឹកសាប និង​សមុទ្រ ។ ជំរុញ​ការ​អភិវឌ្ឍ វារីវប្បកម្ម​គ្រប់​ប្រភេទ រួមទាំង​ការ​ចិញ្ចឹម​ត្រី តាម​ស្រែ ត្រូវធ្វើ​ឱ្យ​កើន យ៉ាងតិច ២០% ក្នុង​មួយឆ្នាំ ស្របតាម​ផែនការ​យុទ្ធ​សស្ត្រា​ជាតិ អភិវឌ្ឍ​វារីវប្បកម្ម ឆ្នាំ ២០១៦-២០៣០ ។ បន្ត​ពង្រឹង​ការគ្រប់គ្រង​ការពារ​កន្លែង​អភិរក្ស​ជលផល ព្រៃ​លិច​ទឹក ព្រៃកោងកាង ដែល​ជា​ជម្រក​ដ៏​សំខាន់​របស់​មច្ឆជាតិ​។ ត្រូវ​រៀបចំ​លិខិត​បទដ្ឋាន​គតិ​យុ​តិ្ត​និង​អនុវត្ត​អនុសញ្ញា​អន្តរជាតិ​ពាក់ព័ន្ធ​ការនេសាទ ល្មើសច្បាប់​តាមរយៈ យន្តការ​ថ្នាក់ជាតិ និង​អន្តរ​ស្ថាប័ន ស្រប​តាម​នីតិវិធី​ជា​ធរមាន។

ទី​៨-​ត្រូវ​បន្ត​រៀបចំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ព្រៃឈើ​និង​ច្បាប់​ស្តីពី​ជលផល​តាម​បរិការណ៍​កែទម្រង់​បច្ចុប្បន្ន​ពង្រីក​សហគមន៍ ព្រៃឈើ​តាមរយៈ​ប្រព័ន្ធ​ក​សិ​-​រុក្ខកម្ម និង​ការ​ចិញ្ចឹមសត្វ។ ជំរុញ​ការ​ដាំដុះ​ព្រៃឈើ​ឡើងវិញ នៅលើ​ដីព្រៃ​រេច​រិល ដីព្រៃ​រង​ការធ្វើ អាជីវកម្ម និង​ដី​ទំនេរ របស់​រដ្ឋ ដោយ​សហការ​ជាមួយ​វិស័យ​ឯកជន និង​ដៃគូ​អភិវឌ្ឍ ព្រមទាំង​បង្កើន​ការ​បណ្តុះ​កូនឈើ គ្រប់​ប្រភេទ​នៅ តាម​ស្ថានីយ​សម្រាប់​ចែកចាយ​ជូន​ប្រជាជន​។

​ទី​៩-​ត្រូវ​រួមគ្នា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ជាមួយ​ប្រទេសជិតខាង និង​បណ្តា ប្រទេស ដៃគូ​អភិវឌ្ឍ​នានា ទាំង​ក្នុង ក្របខ័ណ្ឌ​ទ្វេភាគី ពហុភាគី និង​ថ្នាក់​តំបន់ និង​អនុតំបន់ ដើម្បី កៀរគរ​ជំនួយ​ហិរញ្ញវត្ថុ និង​ជំនួយ​បច្ចេកទេស​ថ្មីៗ​ទៀត​ដើម្បី​ធ្វើ​ទំនើបភាវូបនីយកម្ម កសិកម្ម កម្ពុជា ឲ្យ​រួមចំណែក​កាន់តែច្រើន​ក្នុង សេដ្ឋកិច្ចជាតិ​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក្នុងនាម​រាជរដ្ឋាភិបាល​បាន​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ថ្នាក់ដឹកនាំ​និង​មន្ត្រី​រាជការ​គ្រប់​ជាន់ថ្នាក់​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដែល​បាន​ខិតខំ​បំពេញការងារ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ និង​សម្រេចបាន​សមិទ្ធផល​ជាច្រើន​ក្នុង​វិស័យ​កសិកម្ម ក្នុង​ឆ្នាំ ២០១៨ កន្លង​ទៅ​នេះ។

តាម​របាយការណ៍​លោក វេ​ង សាខុន រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ វិស័យ​កសិកម្ម​ឆ្នាំ ២០១៨-២០១៩ មានការ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​ផលិតផល​ស្រូវ​សរុប​សម្រេច​បាន​ក្នុង​បរិមាណ ១០,៨៧ លាន​តោន​កើន​លើស​ឆ្នាំមុន​ប្រមាណ ៣,៣៧​ភាគរយ និង​អតិរេក​ស្រូវ​មាន​ចំនួន​ជាង ៥,៨ លាន​តោន ឬ គិត​ជា អង្ករ​ស្មើនឹង​ជាង ៣,៧ លាន​តោន ។ ដំណាំ​រួមផ្សំ និង​ដំណាំ​ឧស្សាហកម្ម​ផ្សេងៗ​ទៀត​សម្រេច​បាន ១៦,៧ លាន​តោន​កើន​លើស​ឆ្នាំមុន​ប្រមាណ ២​ភាគរយ​ជាពិសេស​ផលិតកម្ម​កៅស៊ូ​មាន​កំណើន​រហូតដល់ ១៤​ភាគរយ​, ផលិតកម្ម​សត្វ ៣,៤​ភាគរយ​និង​វារីវប្បកម្ម​កើន​ប្រមាណ ២២,៤​ភាគរយ​ធៀប​នឹង​ឆ្នាំមុន​។ ទន្ទឹម​នេះ​ការប្រើប្រាស់​គ្រឿងយន្ត​កសិកម្ម​ក្នុង​ការ​ភ្ជួរ​រាស់​សម្រាប់​ស្រូវវស្សា មានការ​កើនឡើង​ប្រមាណ​ជាង ៩៦​ភាគរយ​ដែល​នេះ​ជា​ជោគជ័យ​សម្រាប់​វិស័យ​កសិកម្ម​កម្ពុជា​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា ការជំរុញ​កំណើន​វិស័យ​កសិកម្ម​នៅតែ​ជា​គោលដៅ​ចម្បង​ដើម្បី​ធានា​សន្តិសុខ​ស្បៀង អាហារូបត្ថម្ភ​និង​ការនាំចេញ។ ដោយឡែក​ផលិតកម្ម​ដំណាំ​ក​សិ​-​ឧស្សាហកម្ម​កម្ពុ​ជា​មាន​ការ​កើនឡើង​ខ្ពស់​ដោយ​ផ្អែកលើ​ការ​កើន​ឡើង​នៃ​តម្រូវការ​ទីផ្សារ​អន្តរជាតិ​ព្រមទាំង​ការកើនឡើង​នៃ​ការវិនិយោគ​លើ​ផ្នែក​ក​សិ​-​ឧស្សាហកម្ម​។

សម្តេច​តេ​ជោ​បាន​បន្តថា​ រាជរដ្ឋាភិបាល​បាន​បន្ត​អនុវត្ត​ផែនការ​រយៈពេល​មធ្យម​និង​វែង ដែល​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ ដើម្បី​អភិវឌ្ឍ​វិស័យ​កសិកម្ម ដោយមាន​ការចូលរួម​ទាំង​វិស័យ​សាធារណៈ វិស័យ​ឯកជន និង ដៃគូ​អភិវឌ្ឍ ។ ម្យ៉ាងទៀត​រាជរដ្ឋាភិបាល​បាន​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​របស់​បងប្អូន​ក​សិ​ករ​តាមរយៈ​ការ​វិនិយោគ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ជនបទ​ការ​លើកកម្ពស់​ផលិតភាព​កសិកម្ម ការធ្វើអន្តរាគមន៍​ផ្ទាល់​របស់​រដ្ឋ​នៅ​ពេល​ដែល​ថ្លៃ​ស្រូវ​-​អង្ករ ប្រឈម​នឹង​ការ​ធ្លាក់ចុះ​នៅលើ​ទីផ្សារ​អន្តរជាតិ ឬ ត្រូវ​ទប់​ថ្លៃ​កុំ​ឲ្យ​ធ្លាក់ចុះ​ហួស​ពី​ថ្លៃ​ទីផ្សារ ដើម្បី​ជួយ​បងប្អូន​ប្រជាកសិករ​ឤ​ចប​ន្ត​ការដាំដុះ​ដំណាំ​ស្រូវ​បានជា​ធម្មតា​៕