ព័ត៍មានទាន់​ហេតុការណ៏
Search

ស្នើ​ឲ្យ​អ្នក​វិនិយោគ​ហា​ឡា​ល់​ម៉ាឡេស៊ី ព​ន្លឿ​ន​ប្រតិបត្តិការ​ផលិតផល​ការងារ​ទីផ្សារ នៅ កម្ពុជា

ភ្នំពេញ ៖ លោក​អូស្មាន ហាស្សាន់ បាន​ស្នើ​ឲ្យ​អ្នក​វិនិយោគ ហា​ឡា​ល់ ម៉ាឡេស៊ី ព​ន្លឿ​ន កិច្ច​ប្រតិ​ប​ត្ដិ​ការ​ផលិតផល ការ ងារ ទីផ្សារ​នៅ​កម្ពុជា ដើម្បី​ឆ្លើយតប​តាម​តម្រូវការ របស់​អតិថិជន​នៅ​កម្ពុជា ខណៈ​ហា​ឡា​ល់ នៅ​កម្ពុជា​មិនទាន់​បម្រើ​តម្រូវការ ឲ្យ​ទាន់​អតិថិជន​ស្របតាម​ស្ដង់ដារ​អន្ដរជាតិ​នៅឡើយ។

លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រី​ទទួល បន្ទុក បេសកកម្ម​ពិសេស បាន​បញ្ជាក់​បែបនេះ ខណៈ ទទួល​ជួបពិភាក្សា​ការងារ ស្តីពី​ការ​វិនិយោគ​ទីផ្សារ​ហា​ឡា​ល់ និង​សក្តានុពល​នៃ​ឱកាស​ការងារ​សំរាប់​ការ​វិនិយោគ នៅ កម្ពុជា ជាមួយ លោក​ឧកញ៉ា Datuk Seri Rizuan Abdul Hamid អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ហា​ឡា​ល់ ម៉ាឡេស៊ី Halal Development Corporation (HDC) រួម​នឹង​តំណាង​ក្រុមហ៊ុន SNL Meat Supplies Pty Ltd ជា​ក្រុមហ៊ុន​ធំ​មាន​ទុក​វិនិយោគ​ប្រមាណ​៦០​លាន ដុល្លារ ដែល​មាន​កសិដ្ឋាន​សំឡេះ​គោ​អូស្ត្រាលី​នៅ​តំបន់ ក្រុងព្រះសីហនុ​ដ៏​ធំ​ជាង​គេ នៅ​អា​ស៊ី និង​ធំ​ទី​២​លើ​ពិភពលោក បន្ទាប់ពី​ប្រទេស​អូស្ត្រាលី ក្នុង​មួយថ្ងៃ​អាច​សំឡេះ​គោ​បាន​៦០- ១០០​ក្បាល ក្នុង ១​ក្បាល ទម្ងន់​៦០០-១០០០ គីឡូក្រាម សម្រាប់​ទីផ្សារ​ជាតិ និង​អន្តរជាតិ ជាពិសេស​ទីផ្សារ នៅ​ចិន និង បណ្តា​ប្រទេស​អារ៉ាប់ និង​នៅ​ម​ជ្ឈឹ​ម​បូព៌ា​។

ជំនួប​នេះ បាន​ប្រ​ព្រឹ​ត្ដ​ទៅ​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​តិ៍ ៩​កើត ខែ ផល្គុន ឆ្នាំច​សំរឹទ្ធិស័ក​ព​.​ស​២៥៦២​ត្រូវ​និង​ថ្ងៃទី​១៤ មីនា ឆ្នាំ​២០១៩ នៅ​ស្នាក់ការ អង្គការ​មូលនិធិ​អភិវឌ្ឍ​ន៍​មុ​ស្លិ​ម កម្ពុជា។

ក្នុង​ឱកាស​នោះ លោក អូស្មាន ហាស្សាន់ បាន​បញ្ជាក់​ថា យើង​ពិត​ជា​មាន​មោទនភាព​ចំពោះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ដែល​បាន​អនុញ្ញាត និង​បង្កើត​ឲ្យ​មាន នូវ​គណៈកម្មាធិការ​ត្រួត​ពិនិត្យ​ផលិតផល​ហា​ទ្បា​ល់​កម្ពុជា តាម រយៈ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល លេខ​:១៦០ អនក្រ​.​បក ចុះ​ថ្ងៃទី​២៩ ខែ​កក្ក​ដា ឆ្នាំ​២០១៦ ស្តី​ពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ នៃ​គណៈកម្មាធិការ​ត្រួតពិនិត្យ​ផលិតផល​ហា​ទ្បា​ល់ កម្ពុជា​។ បច្ចុប្បន្ន​ក្រោម​ការដឹកនាំ ដ៏​ត្រឹមត្រូវ របស់​សម្ដេច អគ្គមហាសេនាបតី​តេ​ជោ សហគម​ន៏​អន្ដរជាតិ​បាន​មើល ឃើញថា ប្រជាពលរដ្ឋ បាន​រួមរស់​សម្បូរ សប្បាយ ក្រោម​ដំបូល​សន្តិភាព សេរីភាព ប្រកបដោយ​សុខដុមរមនា និង​គ្មាន​ការរើសអើង​ពូជ​ន៏​សាស្ដ្រ អ្វី​ឡើយ​។

លោក​ឧកញ៉ា Datuk Seri Rizuan Abdul Hamid អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ហា​ឡា​ល់ ម៉ាឡេស៊ី បាន​បញ្ជាក់​ថា លោក​និង​ខិតខំ​ជំរុញ​ការងារ វិនិយោគ ផលិតផល​ហា​ឡា​ល់ ស្រប​តាម​ស្ដង់ដារ ឲ្យ​ទាន់​សភាព​ការ ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​នៅ​កម្ពុជា​។ ខណៈ​បច្ចុប្បន្ន​ទីផ្សារ នៃ ផលិតផល​ហា​ទ្បា​ល់ នៅ​កម្ពុជា​កំពុង​ត្រូវការ និង​ទាមទារ ពង្រីក​ទីផ្សារ ការងារ​ឲ្យ​បាន​ច្រើន ស្រប​ទៅ​និង​ពិភពលោក​កំពុង​មាន​ភាព​ពេញនិយម និង​កាន់តែ​មានការ​រីកចំរើន​។ ក្រុមហ៊ុន កំពុង​បានរៀបចំ​ផលិត ការងារ​ផ្គត់ផ្គង់​សាច់គោ​និង​ផលិតផល​ស្វាយចន្ទី​កញ្ចប់ និង​ដំណាប់​ស្វាយ និង​បាន​ស្នើសុំ​វិញ្ញាបនបត្រ​បញ្ជាក់​ស្តង់ដារ​ផលិតផល​ហា​ទ្បា​ល់​កម្ពុជា ដើម្បី​ធ្វើ​ការ​នាំ​ចេញទៅ​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក និង​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ជា​កត្តា​សំខាន់បំផុត៕