ព័ត៍មានទាន់​ហេតុការណ៏
Search

បញ្ជូន​ចោរប្លន់​ប្រដាប់អាវុធ​៥​នាក់ ​ឡើង​តុលាការ

ភ្នំពេញ ៖ ចោរប្លន់​ប្រដាប់​អាវុធ​៥​នាក់​ដែល​ប្លន់​យ៉ាង​កក្រើក​ទាំង​ក្នុង​ក្រុង​និង​តាម​ជនបទ ត្រូវបាន​សមត្ថកិច្ច​ចាប់​បញ្ជូន​ឡើង​តុលាការ​កាលពី​ថ្ងៃទី ១៤​មិនា ឆ្នាំ​២០១៩​នេះ ក្រោយពី​តាម​ចាប់ខ្លួន​នៅ​តាម​បណ្ដា​ខេត្ត​មួយចំនួន។

ជន​ដៃដល់​ទាំង​៥​នាក់​ដែល​ត្រូវ​ចាប់ខ្លួន​នេះ​ទី ១ ឈ្មោះ លន់ ស៊ីវ​ថេ​ង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​មិត្តភាព សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ មុខរបរ​ចោរ ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​១០​មិនា ឆ្នាំ​២០១៩ នៅមុខ​ផ្សារ​ហេង​លី ផ្លូវ​លេខ​២៧១ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។

ទី​២​ឈ្មោះ ផេង យុទ្ធនា ហៅ​ហុ​ី​ង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ( មាន​ដីកាចាប់ខ្លួន ) មុខរបរ​ចោរ មាន​ទីលំនៅ​ផ្ទះ​លេខ​០៩ ផ្លូវ​៧៩​បេ​តេ សង្កាត់​បឹងទំពន់​១ ខណ្ឌមានជ័យ ត្រូវ​ចាប់ខ្លួន​កាលពី​ថ្ងៃ ១០​មីនា ឆ្នាំ​២០១៩។

ទី​៣​ឈ្មោះ ហៀ​ង ស្រី​ដែ​ត ហៅ​ស្រី​ណែ​ត ភេទ​ស្រី​អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៩ ផ្លូវ ៧៩​បេ​តេ សង្កាត់​បឹងទំពន់​១ ខណ្ឌមានជ័យ មុខរបរ​ចោរ ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី ៩ ផ្លូវ​៧៩​បេ​តេ ភូមិ​ចំរើន​ផល សង្កាត់​បឹងទំពន់ ខណ្ឌមានជ័យ។

ទី​៤​ឈ្មោះ ស៊ន់ សេរី​វិ​ចិត្ត ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​២០​អឺ​០ ផ្លូវ​លេខ​២៩០​សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌចំការមន ត្រូវ​ចាប់ខ្លួន​កាលពី​ថ្ងៃទី ១២​មិនា ឆ្នាំ​២០១៩ នៅមុខ​មណ្ឌល់​បន្សាប​គ្រឿង​ញៀន​DTA ខណ្ឌ​សែន​សុខ។

ទី​៥​ឈ្មោះ គង់ សុវណ្ណ​ហៅ​តៃ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ( មាន​ដីកាចាប់ខ្លួន ) ទីលំនៅ​ផ្ទះ​អត់​លេខ ផ្លូវ​២៦​បេ​តេ ភូមិ​ក្បាល​ទំនប់ សង្កាត់​បឹង​ទំពន់​ខណ្ឌមានជ័យ ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​ច​១៣​មិនា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​បុស្ស​ញិញ ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ ខេត្តកំពត។

សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹង​ថា ក្រោយពី​កើតមាន​អំពើ​ប្លន់​លុយ​និង​សម្ភារៈ​ពី​ជនរងគ្រោះ​នៅផ្ទះ​លេខ​០៨​សេ ផ្លូវ​២៧០​ភូមិ​០៩ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក កាលពី​ថ្ងៃទី ០៦​មិនា ឆ្នាំ២០១៩ វេលា​ម៉ោង​១៨​និង​៣០​នាទី ល្ងាច សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ បាន​សហការ​ជាមួយ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក និង​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត ដោយមាន​ការ​អនុញ្ញាត​ពី​លោក ងិន ពេ​ជ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​បាន​បើក​ការស្រាវជ្រាវ​តាម​ចាប់ខ្លួន​ជនដៃដល់​បានជា​បន្តបន្ទាប់​បាន​ចំនួន​៥​នាក់​កសាង​សំណុំរឿង​បញ្ជូនមក​តុលាការ​សម្រេច​តាមច្បាប់៕