ព័ត៍មានទាន់​ហេតុការណ៏
Search

វេ​ង សុ​ភ័​ក្រ អាច​យកឈ្នះ ​យ៉​ត បាន​ភុ​ត បាន​ ឬ​អត់?

•ឈាន ហុង ជួប ធឿន វិ​ថា​ត់​
វេ​ង សុ​ភ័​ក្រ អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ ត្រូវ​អ្នក​រៀបចំ​កម្មវិធី​ប្រដាល់​នៅ​ប៉ុស្តិ៍​អាស៊ីអាគ្នេយ៍ ផ្គូផ្គង​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​យ៉​ត បាន​ភុ​ត​(Yorth Banphut) នា​ព្រឹក​ថ្ងៃអាទិត្យ ​ទី​១៧​ ខែ​មីនា​ ឆ្នាំ​២០១៩​នេះ នៅលើ​សង្វៀន​Boostrong Fighter On Fire របស់​SEATV។​

វេ​ង សុ​ភ័​ក្រ អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ ជួប​ប្រកួត​ជាមួយ​ យ៉​ត បាន​ភុ​ត ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០០​គីឡូក្រាម។ វេ​ង សុ​ភ័​ក្រ ជា​ជើង​ខ្លាំង​មួយរូប ដែល​ការប្រកួត​របស់​គេ​ទោះ​ឈ្នះ​ក្តី ចាញ់ក្តី មាន​មាន​លក្ខណៈ​តឹងតែង​បំផុត ពោល​គឺ​មិន​មាន​នរណា​យកឈ្នះ​លើ​រូបគេ​ដោយ​ផុយ​ស្រួល​នោះឡើយ។​

អ្នកណា​ក៏​គេ​ដឹងថា វេ​ង សុ​ភ័​ក្រ ជា​ជើង​ខ្លាំង​ដែរ ទោះបីជា​វាយ​ចាញ់ ក៏​មិនអាច​ចាញ់​ដោយ​ងាយៗ​បាន​ដែរ។ យ៉ាងណា ពេលនេះ សុ​ភ័​ក្រ ត្រូវ​បាន​ជួប​ប្រកួត​ជាមួយ​ យ៉​ត បាន​ភុ​ត ដែល​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​ថៃ​ និង​ជា​ម្ចាស់​ខ្សែក្រវាត់​ទៀត មិនដឹងថា​ឈ្នះ​ ឬ​ចាញ់​នោះ​ទេ?។ វេ​ង សុ​ភ័​ក្រ មិន​ធ្លាប់​ដែល​ជួប​ជាមួយ​ យ៉​ត បាន​ភុ​ត នេះ​ទេ​កន្លងមក​។​

វេ​ង សុ​ភ័​ក្រ មានការ​ស្រុត​ចុះ​នៅក្នុង​ការប្រកួត​ប៉ុន្មាន​ប្រកួត​ចុងក្រោយ​នេះ​។ ការឡើង​ប្រកួត​៣​ប្រកួត​ចុងក្រោយ​នេះ គេ​មិនទាន់​ឈ្នះ​នៅឡើយ​ទេ​គឺ​ចាញ់​២ ស្មើ​១​ប្រកួត។​ ការប្រកួត​លើក​ចុង​ក្រោយ​នេះ វេ​ង សុ​ភ័​ក្រ វាយ​ចាញ់ ​Loom Leng​ ដោយ​ពិន្ទុ កាលពី​ថ្ងៃទី​០២​មីនា​កន្លងមកនេះ។ អ្នក​ប្រដាល់​រូបនេះ វាយ​រាង​មើលងាយ​គូប្រកួត​បន្តិច នៅពេលដែល​មើលឃើញ​គូប្រកួត​រាង​អន់​ជាង​ខ្លួន​នោះ។

សុ​ភ័​ក្រ ជា​អ្នក​ប្រដាល់​ម្នាក់ ដែល​ប្រកួត​និង​ផ្ដួល​គូប្រកួត​ដោយសារ​តិចនិក​កណ្ដាប់ដៃ កែង និង ជង្គង់។​ យ៉ាងណា ប៉ះ​ជាមួយ​ យ៉​ត បាន​ភុ​ត លើក​នេះ ក៏​រាង​យ៉ាប់​ដែរ។​

យ៉​ត បាន​ភុ​ត គេ​ក៏​ជា​ជើង​ខ្លាំង​មួយរូប ​និង​ជា​ម្ចាស់​ខ្សែក្រវាត់​ទៀត។ ​គេ​មាន​ប្រវត្តិ​ប្រកួត​៦០​លើក
ដោយ​វាយ​ឈ្នះ​៥១​លើក ចាញ់​០៩​លើក មិនដែល​ស្មើ ខណៈ​ដែល ​វេ​ង សុ​ភ័​ក្រ មាន​ប្រវត្តិ​ប្រកួត​៨៥​លើក ឈ្នះ​៧១​លើក ចាញ់​១៣​លើក និង​ស្មើ​០១​លើក។ ចាំមើល វេ​ង សុ​ភ័​ក្រ ​និង យ៉​ត បាន​ភុ​ត តើន​រណា​ជា​អ្នកឈ្នះ​នោះ។​

ចំពោះ​ការប្រកួត​រវាង​ខ្មែរ ​និង​ខ្មែរ​វិញ ឈាន ហុង អ្នក​ប្រដាល់​ជើងចាស់​ នៃ​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ នឹង​ជួប​ប្រកួត​ជាមួយ ធឿន វិ​ថា​ត់ អ្នក​ប្រដាល់​ក្លិប​អប់រំ​កាយ​កីឡា​ស្រុក​អន្លង់វែង ដោយ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម។​

ផាន រះ អ្នក​ប្រដាល់​ក្លិប​តា​ព្រហ្ម​មានជ័យ ត្រូវ​ជួប​ប្រកួត​ជាមួយ​ សូត្រ ខេ​វិ​ន អ្នក​ប្រដាល់​ក្លិប​បក្សី​ស្លាប​ដែក។​ ពីរ​នាក់​នេះ ជួប​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​។ ចំណែក​ ម៉ន ខួច អ្នក​ប្រដាល់​ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក ប្រកួត​ជាមួយ ​ជី ឆៃលី អ្នក​ប្រដាល់​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ដោយ​ប្រកួត​ក្នុង​ទម្ងន់​៥៤​គីឡូក្រាម ហើយ ធី ផានិត អ្នក​ប្រដាល់​ក្លិប​អេ​ភូ​ថង​កីឡា ជួប​ប្រកួត​ជាមួយ អេ​លី​ត វាសនា អ្នក​ប្រដាល់​ក្លិប​ឆ្មា​ស​សែន​សុខ​គុន​ខ្មែរ ក្នុង​ទម្ងន់​៥៤​គីឡូ​ក្រាម​ដែរ៕