ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រគល់​ប្រាក់​បេឡា​មរណៈ​សង្គ្រោះ​៤,០០០,០០០រៀល​ ជូន​គ្រួសារ​សព​អតីត​យុទ្ធជន ​ឈ្មោះ ជា ពឿ​ន

ឧ​ត្ត​រ​មានជ័យ​ ៖ នៅវេលា​ម៉ោង​១៥​និង​០០​នាទី​ល្ងាច ថ្ងៃ​ទី​១៤ ខែ​មិនា ឆ្នាំ​២០១៩ លោក​អនុសេនីយ៍​ឯក ហើ​ន សំបោ​ន​ មេបញ្ជាការ​រង​អាវុធហត្ថ​ស្រុក​អន្លង់វែង បាន​ចូលរួម​ជាមួយ​គណៈកម្មាធិការ​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ ស្រុក​អន្លង់វែង ដឹកនាំ​ដោយ​ លោក​វរសេនីយ៍ទោ ស៊ូ នូវ អធិការរង​នគរបាល​ស្រុក តំណាង លោក​វរសេនីយ៍ឯក ស៊ីម វណ្ណៈ អធិការ និង​ជា​ប្រធាន ស​.​អ​.​ក ស្រុក មាន​ការ​ចូលរួម​កង​កម្លាំង​ទាំង​៣ និង​មន្ត្រី​ពាក់ព័ន្ធ សរុប​ចំនួន​១៣​នាក់ បាន​នាំ​យក​ប្រាក់​បេឡា​មរណៈ​សង្គ្រោះ ចំនួន​៤,០០០,០០០​រៀល ទៅ​ប្រគល់​ជូន​គ្រួសារ សមាជិក ស​.​អ​.​ក ស្រុក​០១​នាក់ ឈ្មោះ ជា​ ពឿ​ន​ ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ជា​អតីត​យុទ្ធជន​នៅ​ភូមិ​អូរ​ជញ្ជៀន ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែល​បាន​ទទួល​មរណភាព​ដោយ​ការ​ចង.ក សម្លាប់​ខ្លួន​នៅ​ក្នុង​ផ្ទះ​ជួល​គ្មាន មនុស្ស​នៅ​ក្នុង​ភូមិ​អូរ​ជញ្ជៀន ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ កាលពី​ថ្ងៃ​ទី​០២ ខែ​មិនា ឆ្នាំ​២០១៩ ដោយ​មូលហេតុ​មាន​ជំងឺ​សរសៃ​ប្រាសាទ​៕