ព័ត៍មានទាន់​ហេតុការណ៏
Search

អាជ្ញាធរ​ជាតិ​អប្សរា​ និង​លេខាធិការ​វិទ្យាសាស្ត្រ​អចិន្ត្រៃយ៍ ​នៃ​គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​-​អង្គរ ចុះ​ពិនិត្យ​ក្នុង​រមណីយដ្ឋាន​អង្គរ​

​សៀមរាប ​៖​ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៩ លោក ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា លោក​សាស្ត្រាចារ្យ Azedine Beschaouch អគ្គលេខាធិការ​វិទ្យាសាស្ត្រ​អចិន្ត្រៃយ៍ ​នៃ​គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​-​អង្គរ អគ្គនាយករង និង​ប្រធាន​នាយកដ្ឋាន​ នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ចុះ​ពិនិត្យ​គម្រោង​កែលំអ​ផ្លូវ​ជុំវិញ​ប្រាសាទ​បាយ័ន ផ្លូវ​មុខ​ប្រាសាទ​សួ​ព្រ័ត និង​ការរៀបចំ​ប្រព័ន្ធ​ទឹក​ស្រោចស្រព​ នៅ​ប្រាសាទអង្គរវត្ត​។​

​ដំណើរ​ចុះ​ពិនិត្យ​នេះ ក្នុង​បំណង​ស្វែងយល់​បន្ថែម​ឲ្យ​កាន់តែ​ស៊ីជម្រៅ​នូវ​រាល់​គម្រោង​ខាងលើ ជា​ពិសេស​ទទួល​បាន​នូវ​អនុសាសន៍​ស្ថាបនា​ផ្សេងៗ ​ដើម្បី​ឲ្យ​ស្របតាម​តម្រូវការ​ជាក់ស្ដែង និង​គោល​ការណ៍​ជា​ធរមាន ​ស្ដីពី​ការ​អភិរក្ស ​និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​រមណីយដ្ឋាន​អង្គរ​៕