ព័ត៍មានទាន់​ហេតុការណ៏
Search

ម្ដាយ​ប្រហែស​ បាត់​កូន​អាយុ​៤​ឆ្នាំ រក​ឃើញ​ ​​​ជា​សព ​ក្នុង​ស្រះ​ទឹក​ ក្រោយ​ផ្ទះ

កំពង់ធំ ៖ ក្មេង​ប្រុស​អាយុ​៤​ឆ្នាំ បាន​ស្លាប់​បាត់បង់​អាយុជីវិត ​ក្នុង​ស្រះ​ទឹក​ក្រោយ​ផ្ទះ បន្ទាប់ពី​មានការ​ធ្វេស​ប្រហែស បណ្ដោយ​ឲ្យ​កូនក្មេង​អាយុ​៤​ឆ្នាំ លេង​តែម្នាក់​ឯង ក៏​ទំនង​ឃើញ​ទឹកស្រះ​ត្រជាក់ ក៏​ចុះ​លេង​ទឹក​លង់​ស្លាប់ ​មិន​ដឹង​តាំងពី​កាលណា ទម្រាំ​ម្ដាយ​ភ្ញាក់ខ្លួន​រក​កូន កូន​បាន​ក្លាយ​ជា​សព​ក្នុង​ស្រះ​ទឹក​របស់​ខ្លួន​ឯង​ទៅវិញ។

សូម​បញ្ជាក់​ផង​ដែរ​ថា នៅក្នុង​អាទិត្យ​នេះ ស្រះ​ទឹក​មរណៈ​បាន​ឆក់​ជីវិត​ក្មេង​តូច​អស់​៤​នាក់​មក​ហើយ ដែល​មាន​អាយុ​៣​ឆ្នាំ​ ដល់​៤​ឆ្នាំ គឺ​មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​ក្មេង​តូចៗ​ស្លាប់​នេះ ក៏​ដោយសារតែ​​​ការ​ធ្វេសប្រហែស​ពី​អាណាព្យាបាល ដោយ​មិនបាន​ឃ្លាំមើល​កូន​ជាទី​ស្រឡាញ់​ឲ្យ​បាន​ដិតដល់ ទើប​ធ្វើ​ឲ្យ​មានការ​សោកស្ដាយ​មាន​វិប្បដិសារី ដោយសារតែ​ស្រះ​ទឹក​របស់​ខ្លួនឯង។

ជាក់ស្តែង សាកសព​ក្មេងប្រុស​ អាយុ​៤​ឆ្នាំ ឈ្មោះ ហ៊ីម កុសល ភេទ​ប្រុស អាយុ​៤​ឆ្នាំ រស់នៅ​ភូមិ​តា​ចរ ឃុំ​ទ្រា ស្រុក​ស្ទោង ខេត្ត​កំពង់ធំ បាន​លង់​ទឹកស្រះ​ស្លាប់ នៅ​ថ្ងៃទី​១៤ ​ខែ​មីនា ឆ្នាំ​២០១៩។ ម្តាយ​ជនរងគ្រោះ​ ឈ្មោះ ហ៊ា​វ ហ៊​ត បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ កូនប្រុស​គាត់ ឈ្មោះ​ ហ៊ីម កុសល បាន​បាត់​កូនប្រុស​ពី​ផ្ទះ ក្រោយមក បាន​ដើរ​រក​គ្រប់​ទីកន្លែង​ក្នុង​ភូមិ​តែ​រក​មិន​ឃើញ ដោយមាន​ការ​សង្ស័យ​ថា​ លង់ទឹក​ស្រះ​ក៏​នាំគ្នា​បង់សំណាញ់​ និង​មុជ​រក​ក្នុង​ស្រះ​ក្រោយ​ផ្ទះ ​ក៏​ឃើញ​កូន​គាត់​ស្លាប់​បាត់​ទៅ​ហើយ។

សមត្ថកិច្ច​ជំនាញ​ស្រុក ​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ ដើម្បី​ពិនិត្យ​សាកសព​នៅ​កន្លែង​កើត​ហេតុ ជិត​មាត់​ស្រះ​មាន​ដើម​ស្វាយចន្ទី និង​មាន​គ្រាប់ស្វាយចន្ទី​ច្រក​ថង់​ប្លាស្ទិក។ ការ​ពិនិត្យ​សព ឃើញ​ថា​ សព​មាន​ហូរ​ទឹក​ពណ៌ លឿង​ថ្លា​ ចេញ​តាម​ច្រមុះ ​និង​មាត់ ​ពោះ​ប៉ោង ​ក្រៅពីនេះ​ពុំមាន​ស្លាក​ស្នាម​អ្វី​ទេ​ ការសន្និដ្ឋាន សព​កុមារា​តូច អាច​ឈោង​បេះ​ស្វាយចន្ទី​ដែល​ទេរ​ទៅលើ​ស្រះ​បណ្តាល​ឲ្យ​រអិល​ជើង​ធ្លាក់​ចូល​ស្រះ​លង់​ស្លាប់​តែម្ដង៕