ព័ត៍មានទាន់​ហេតុការណ៏
Search

ការ​ដើរ​ក្បួន​ប្រឆាំង​អាកាសធាតុ​សកល​ បាន​ចាប់ផ្ដើម​ជាមួយ​កុមារ​នៅក្នុង​ប្រទេស​អូស្ត្រាលី​និង​នូ​វែ​ល​ហ្សេ​ឡង់

ទិវា​ជា​សាកល​មួយ​ក្នុង​គោលបំណង​អំពាវនាវ​ឲ្យ​មេដឹកនាំ​ពិភពលោក​ចូលរួម​ក្នុង​សកម្មភាព​ប្រឆាំង​ការប្រែប្រួល​អាកាសធាតុ​ដើម្បី​ការពារ​ភពផែនដី​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ បានចាប់ផ្ដើម​នៅ​ប្រទេស​អូស្ត្រាលី​និង​នូ​វែ​ល​ហ្សេ​ឡង់​កាលពី​ថ្ងៃ​សុក្រ។

យុវវ័យ​រាប់ពាន់នាក់​បាន​ដើរ​ក្បួន​នៅក្នុង​ទីក្រុង Wellington ដោយ​កាន់​ផ្ទាំង​ក្រដាស​ដែល​សរសេរថា “Time of Melting Away” និង “Act Now or Swim” ដែលជា​ផ្នែក​មួយ​នៃ​ផែនការ​ដ៏​ធំ​មហិមា​ក្នុងការ​ធ្វើបាតុកម្ម​ចំនួន​១,០០០​បាតុកម្ម​នៅក្នុង​ប្រទេស​ជាង​១០០​អំឡុង​ទិវា​សកម្មភាព​នៅ​ទូទាំង​ពិភពលោក។

មនុស្ស​រាប់ពាន់នាក់​ទៀ​ត​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ទីក្រុង​ស៊ីដនី​ដោយ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​អភិរក្ស​ធ្វើ​អ្វីៗ​បន្ថែមទៀត​ដើម្បី​ទប់ស្កាត់​ការប្រើប្រាស់​ហ្វូ​ស៊ី​ល​ឥន្ធនៈ។

ការធ្វើ​បាតុកម្ម​របស់​សិស្ស​និស្សិត​អន្តរជាតិ​បានធ្វើ​ឲ្យ​ថ្នាក់រៀន​របស់​ពួកគេ​គ្មាន​មនុស្ស​នៅ​ទីក្រុង​នានា​នៅ​ទូទាំង​ពិភពលោក​ចាប់ពី​ទីក្រុង Boston ទៅ Bogota, Dhaka ទៅ Durban និង Lagos ទៅ Londonនៅ​ប្រទេស​អូស្ត្រាលី រដ្ឋមន្ត្រីក្រសួង​អប់រំ​លោក Dan Tehan បាន​ចោទ​សួរថា​តើ​ការតវ៉ា​នេះ​ពិតជា​តំណាងអោយ​ចលនា​ថ្នាក់មូលដ្ឋាន​មែន​ឬក៏​មិនមែន។

លោក​បាន​ប្រាប់​វិទ្យុ​សាធារណៈ​ថា “​សិស្ស​ដែល​ចាក​ចេញពី​សាលារៀន​អំឡុងពេល​ម៉ោង​សិក្សា​ដើម្បី​តវ៉ា​គឺ​មិនមែនជា​អ្វីដែល​យើង​គួរតែ​លើកទឹកចិត្ត​នោះទេ​។ ជាពិសេស​នៅពេល​ពួកគេ​ត្រូវបាន​លើកទឹកចិត្ត​ឲ្យ​ធ្វើ​ដូច្នេះ​ដោយ​សកម្មជន​នយោបាយ​បៃតង”។

ការបញ្ចេញមតិ​របស់​លោក​បានធ្វើ​ឡើងខណៈរ​បាយ​ការណ៍​មួយ​បាន​បង្ហាញថា ការបញ្ចេញ​ជាតិ​កាបូន​ប្រចាំឆ្នាំ​របស់​ប្រទេស​អូស្ត្រាលី​បាន​កើន​ឡើងដល់​កម្រិត​ខ្ពស់បំផុត​ដែលជា​ហេតុ​បង្ក​ឲ្យ​សំណួរ​ថា​តើ​វា​នឹង​សម្រេច​តាម​គោលដៅ​ដែល​បាន​ព្រមព្រៀង​នៅក្រោម​កិច្ចព្រមព្រៀង​អាកាសធាតុ​ទីក្រុង​ប៉ារីស​ឆ្នាំ​២០១៥​ដែរ​ក៏​អត់។

ប៉ុន្តែ​ក្រុម​សកម្មជន​បានទទួល​ការលើកទឹកចិត្ត​ពី​នាយករដ្ឋមន្ត្រី​នូ​វែ​ល​ហ្សេ​ឡង់​លោកស្រី Jacinda Ardern ដែល​បាន​និយាយថា វា​សំខាន់​ណាស់​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ក្នុង​ការផ្ញើ​សារ។

មេដឹកនាំ​វ័យ​៣៨​ឆ្នាំ​រូបនេះ ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​យើង​បាន​ឮ​អ្នក​ហើយ​យើង​កំពុង​ស្វែងរក​ផ្លូវ​ឆ្ពោះ​ទៅ​រក​អព្យាក្រឹតភាព​កាបូន”៕ AFP