ព័ត៍មានទាន់​ហេតុការណ៏
Search

សមត្ថកិច្ច​ ចុះ​បញ្ឈប់​ការរៀបចំ​អាពាហ៍ពិពាហ៍ ​រវាង​ជនបរទេស ​និង​ពលរដ្ឋ​ខ្មែរ ដែល​គ្មាន​ច្បាប់​ត្រឹម​ត្រូវ​

ឧត្តរមានជ័យ ​៖ នៅ​ថ្ងៃទី​១៥ ខែ​មីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​១០​និង​០០​នាទី​ព្រឹក កម្លាំង​ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី ផែនការ​ងារ​អន្តោប្រវេសន៍ សហការ​ជាមួយ​កម្លាំង​ជំនាញ​អធិការ​ស្រុក​ត្រពាំង​ប្រាសាទ លោក​មេឃុំ​ផ្អាវ លោក​មេឃុំ​ពពែ​ល ចុះ​បញ្ឈប់​ការរៀបចំ​អាពាហ៍ពិពាហ៍ រវាង​ជន​បរទេស និង​ពលរដ្ឋ​ខ្មែរ​នៅ​ភូមិពពេល ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ ​​ជនជាតិ​ថៃ​ ឈ្មោះ ប្រី​ឆា ប្រាក់​ឌី​ត​ស៊ី​ល ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ​ និង​ពលរដ្ឋ​ខ្មែរ ឈ្មោះ លុយ សំបូរ ភេទ​ស្រី អាយុ​៣៤​ឆ្នាំ ​​គ្រោង​រៀបការ​នៅ​ថ្ងៃ​ទី​១៦-១៧ ខែ​មីនា ឆ្នាំ​២០១៩​ខាងមុខនេះ​​ ហើយ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ជំនាញ បាន​ណែនាំ​ និង​ឲ្យ​ធ្វើ​កិច្ចសន្យា​ដល់​អាណាព្យាបាល និង​សាមី​ខ្លួន​ឲ្យ​បញ្ឈប់​ការ​រៀប​អាពាហ៍ពិពាហ៍​ដោយ​ខុសច្បាប់​៕