ព័ត៍មានទាន់​ហេតុការណ៏
Search

អង្គការ​ WHO​ ជំរុញ​ឲ្យ​មានការ​ប្រើ​ធម៌​ក្ដៅ​ចំពោះ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ថ្នាំជក់​នៅ​ពេល​មាន​ព្រឹត្តិការណ៍​កីឡា

អង្គការ​សុខភាព​ពិភពលោក បាន​ធ្វើការ​អំពាវនាវ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ឲ្យ​ប្រើ​ធម៌​ក្ដៅ​ ឬ​ការ​ចាប់​បង្ខំ​ឲ្យ​បាន​ខ្លាំង​ថែមទៀត​ទៅលើ​ការផ្សាយពាណិជ្ជកម្ម​ថ្នាំជក់​នៅ​ពេល​មាន​ព្រឹត្តិការណ៍​ប្រកួត​កីឡា បន្ទាប់ពី​បណ្តា​ក្រុមហ៊ុន​ផលិត​ថ្នាំជក់​បាន​ជ្រៀត​ចូល​មក​ធ្វើការ​ឧបត្ថម្ភ​ ដោយ​សម្ងាត់​ដល់​ក្រុម​ប្រកួត​រថយន្ត​ប្រណាំង Formula1។

អង្គការ WHO ក៏បាន​អំពាវនាវ​ដល់​គ្រប់​អង្គភាព​កីឡា​ក្នុងនោះ​មាន Formula1 និង Motor GP ឲ្យ​អនុម័ត​យក​យ៉ាង​ម៉ឺងម៉ាត់​នូវ​គោលការណ៍​គ្មាន​ថ្នាំជក់ ហើយ​ធានា​ថា ​ពុំ​មាន​សកម្មភាព​ណាមួយ​ក្នុង​សកម្មភាព​របស់​ក្រុម​គេ ​និង​អ្នកចូលរួម​ត្រូវ​បាន​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន​ផលិត​ថ្នាំជក់​នោះ​ឡើយ។

ចាប់តាំង​ពី​ឆ្នាំ​២០០៦​មក អង្គភាព FIA ដែល គ្រប់គ្រង​ការ​ប្រកួត​ប្រណាំង​រថយន្ត Formula1 ត្រូវ​បាន​ជំទាស់​ប្រឆាំង​ចំពោះ​ការផ្សាយពាណិជ្ជកម្ម​ ឬ​ឧបត្ថម្ភ​ពី​សំណាក់​ក្រុមហ៊ុន​ផលិត​បារី​និង​ថ្នាំជក់៕
​អា​.​អេ​ហ្វ​.​ប៉​


TAG