ព័ត៍មានទាន់​ហេតុការណ៏
Search

តួនាទី​ដ៏​ឧត្ដម​របស់​វីរ​ធុរកិច្ច​ក្នុងការ​ចូលរួម​កសាង​ធនធាន​ផ្នែក ជំនាញ​ជាន់ខ្ពស់ វិទ្យាសាស្ដ្រ បច្ចេកវិទ្យា ដល់​យុវជន និង​ការ​គាំពារ​សង្គម​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា

សព្វថ្ងៃ​របប​សេដ្ឋកិច្ច​ទីផ្សារសេរី​កំពុងតែ​ធ្វើ​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុ​ជាមាន​ការរីកចម្រើន​ជាមួយ​សន្ដិភាព​ពេញលេញ​ទូទាំងប្រទេស​ជា​ប្រវត្ដិសាស្ដ្រ។

សម្ភារៈ​សំបូរបែប​របស់​ប្រជាជន​កម្ពុជា​នាពេលនេះ​បើ​ប្រៀបធៀប​ពេល​គ្មាន​ស្បែកជើង​ពាក់​មក​មាន​រោងចក្រ​ផលិត​ស្បែកជើង​គ្រប់​ម៉ូដ​ម៉ាក​ល្បីៗ​នាំចេញ ផ្លូវ​ដែល​គ្មាន​មនុស្ស​ដើរ បែរជា​កកស្ទះ​ដោយ​រថយន្ដ​ទំនើបៗ និង​ការពង្រីក​ស្ថាបនា​ផ្លូវ​បន្ថែម​ពី​ការខ្វះ​ស្បៀងអាហារ​ទៅជា​ប្រទេស​នាំ​អង្ករ​ចេញទៅ​លក់​លើ​ទីផ្សារ​អន្ដរជាតិ តំបន់​អតីត​សង្គ្រាម​បាន​ប្រែជា​តំបន់ឧស្សាហកម្ម​និង​អភិវឌ្ឍន៍​រីកចម្រើន​ទៅវិញ…។

សូម​រំលឹក​អតីត​ទ្រឹស្ដី​បោកប្រាស់​មួយ​ដែល​ផ្សព្វផ្សាយ​ដោយ​របប​ឃោ​ឃៅ​ប៉ុលពត​ថា បង្កើត​សង្គម​គ្មាន​អ្នកមាន​គ្មាន​អ្នកក្រ រស់នៅ​ដោយ​ស្មើភាព​ពិត​ដើរ​បញ្ច្រាស​នឹង​ធម្មជាតិ​ជីវិត​លើ​ពិភពលោក​ដែល​ពោរពេញ​ដោយ​ការប្រកួតប្រជែង​ដើម្បី​ទទួលបាន​នូវ​ឧត្ដមភាព​រៀងៗ​ខ្លួន​ទៅតាម​ពេលវេលា ការ​ឧស្សាហ៍​ព្យាយាម ការ​ខំប្រឹងប្រែង សមត្ថភាព​ដើម​ទន់ ធនធាន​ចំណេះ​-​ជំនាញ និង​ព្រេងសំណាង​ដោយសារ​កុសលផល​បុណ្យ​ល្អ​ដែល​ខ្លួន​បាន​កសាង​ក្នុង​ជាតិ​មុន ឬ​ជាតិ​នេះ​ជាដើម​។ ពិភពលោក​ត្រូវការ​មនុស្ស​ដែលមាន​ភាព​សំបូរបែប​នៃ​ជំនាញ​និង​ធនធាន​ផ្សេងៗ​គ្នា​ចូលរួម​ដើម្បី​អភិវឌ្ឍន៍​។ ការបង្កើត​ឲ្យ​មានការ​រើសអើង​ក្រុម​ណាមួយ​នៅក្នុង​សង្គម​ជាពិសេស​ទស្សនៈ​ស្អប់​អ្នកមាន​គំនិត​វិនិយោគ​-​ថវិកា បច្ចេកវិទ្យា ជាដើម ក្នុងការ​ទប់ស្កាត់​ការអភិវឌ្ឍ​គឺជា​កំហុស​មិនអាច​លើកលែង​ឡើយ​នេះហើយ​ជា​មេរៀន​របស់​របប​ប្រល័យពូជសាសន៍​ប៉ុលពត​ដែល​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ធ្លាក់​ដល់​បាត​ដាល​ក្រោម​សូន្យ​ទៅទៀត​ក្នុង​ប្រ​វ​ត្ដិ​សាស្ដ្រ​ខ្មៅ​ងងឹត​របស់​មនុស្សជាតិ។

ពាក្យសន្យា​ខ្យល់​គ្រប់យ៉ាង​ក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុលពត​ស្ដាប់ទៅ​សុទ្ធតែជា​រឿងប្រឌិត​បោកប្រាស់​ពល​រដ្ឋ ដូចជា​នឹងមាន​ម៉ា​សី​ុ​ន​បញ្ចុក​បាយ​ដោយ​ស្វ័យ​ប្រ​វ​ត្ដិ​ចំពេល​ដែល​ប្រជាជន​គ្មាន​បាយ​ទទួលទាន​ស្លាប់​បន្ដ​គ្នា បើ​អ្នក​នៅរស់​ក្បាលជង្គង់​ធំ​ជាង​ក្បាល​ជាដើម​…​នេះ​ជា​ភាព​វេទនា​ដែល​យើង​មិន​ប្រាថ្នា​សំរាប់​បច្ចុប្បន្ន និង​អនាគត​។ ក្រោយ​ថ្ងៃ​រំដោះ​៧​មករា ១៩៧៩ រហូតមក​ជាច្រើន​ឆ្នាំ​ទៀត​ភាព​វេទនា​នៅតែ​បន្ដ​ដោយសារ​សង្គ្រាម​ស៊ី​វិល ​និង​ទណ្ឌកម្មសេដ្ឋកិច្ច​របស់​ពិភពលោក​យ៉ាង​អ​យុត្ដិធម៌​បំផុត​មកលើ​ព្រះរាជាណាចក្រ​ដ៏​កំសត់​របស់​យើង​។ ភាព​ចងចាំ​ក្នុង​អតីតកាល​ក្នុង​ភាពជា​សិស្សសាលា​ឮ​មិ​ត្ដ​ភក្ដិ​រួម​ថ្នាក់​និយាយ​អំពី​ផលិតផល​នៅ​ប្រទេស​នេះ ប្រទេស​នោះ មានការ​ឆ្ងល់​ថា ទំនិញ​ទាំង​នោះមក​តាម​ណា​ព្រោះ​វា​ស្ថិតនៅ​ឆ្ងាយ​ណាស់ បើ​គ្រាន់តែ​ផ្លូវ​ពី​ផ្ទះ​មក​សាលារៀន​វា​លំបាក ផ្លូវ​ពី​ខេត្ដ​នានា​មក​រាជធានី​ភ្នំពេញ​តម្រូវ​ដេក​យប់​ផងដែរ​។ ចម្ងល់​ទាំងអស់​ត្រូវបាន​បកស្រាយ​ពេលដែល​រូបខ្ញុំ​បានទទួល​ការសិក្សា​បន្ដិចបន្ដួច​នៅ​សាកលវិទ្យាល័យ​ចំពេល​ដែល​ប្រទេស​កម្ពុជា​កំពុងតែ​ឆ្ពោះទៅរក​សន្ដិភាព​និង​លទ្ធិប្រជាធិបតេយ្យ ដោយមាន​ឱកាស​ស្ដាប់​សាស្ដ្រាចារ្យ​និង​វាគ្មិន​បកស្រាយ​រឿង​ទំនាក់ទំនង​ពាណិជ្ជកម្ម​។ ពេលនេះ​ទើប​ដឹង​ថា ពាណិជ្ជករ​ទាំងឡាយរ​បស់​យើង​ពី​អតីតកាល​ពិតជា​អស្ចារ្យ​ណាស់​ដែល​បាន​លះបង់​ទាំង​ពេលវេលា ថវិកា ឆ្លងកាត់​តំបន់​សង្គ្រាម​ជាមួយនឹង​ផលចំណេញ​មិន​ច្បាស់លាស់ តែ​បាន​ប្រឹងប្រែង​ទាំង​ផ្លូវកាយ​និង​ផ្លូវ​ចិ​ត្ដ​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​កម្ពុជា ដើម្បី​បំពេញតម្រូវការ​អតិថិជន​យ៉ាង​ក្រីក្រ​មានឱកាស​ទិញ​ផលិតផល​ក្នុងតម្លៃ​សមស្រប​បាន​។ ដល់ពេល​មាន​សន្ដិភាព​ពិតប្រាកដ​នាពេលនេះ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អភិវឌ្ឍន៍​ខ្លួន​យ៉ាង​លឿន​ឲ្យ​ទាន់​បដិវត្ដន៍​ឧស្សាហកម្ម​បច្ចេកវិទ្យា​ទាំងគ្រប់​ផ្នែក ដើម្បី​ចូលរួម​ដំណើរការ​ឆ្ពោះទៅមុខ​គ្រប់​វិនាទី។ សម័យ​អាវខ្មៅ​វាលពិឃាត​ជាមួយនឹង​ឃ្លា​ចងចាំ​មានផ្ទះ​អត់​មនុស្ស​នៅ មាន​ផ្លូវ​អត់​មនុស្ស​ដើរ ដែល​កម្ពុជា​កំសត់​របស់​យើង​ធ្លាប់​ជួប​ជាមួយ​អំពើ​ប្រល័យពូជសាសន៍​យ៉ាង​ឃោរឃៅ​អមនុស្សធម៌​ជាទីបំផុត ត្រូវតែ​ប្ដេជ្ញា​មិន​កើតមាន​ទៀតឡើយ​។ រូបខ្ញុំ​នូវតែ​រំលឹក​ប្រយោគ​ទាំងនេះ​ដើម្បី​ផ្សព្វផ្សាយ​ដល់​ប្អូនៗ​ដែលជា​វីរធនធាន​យុវជន​ទាំងអស់​គិតពិចារណា​ឲ្យ​បាន​ច្បាស់​ថា មានតែ​សន្ដិភាព​ទេ ទើប​មានការ​អភិវឌ្ឍ​ទាំង​បច្ចេកវិទ្យា និង​វិទ្យាសាស្ដ្រ បាន​។ ព្រោះ​ឥទ្ធិពល​វត្តមាន​នៅឡើយ​របស់​អតីត​មេដឹកនាំ​ខ្មែរក្រហម​មួយចំនួន​ដែល​កំពុងតែ​ស្ថិតនៅក្នុង​មន្ទីរ​ឃុំ​ឃាំង របស់​តុលាការ​កូនកាត់​សារមន្ទីរ​គុក​ទួលស្លែង និង​អតីត​វាលពិឃាត​នានា​នៅតែ​សកម្ម​បើកចំហ​ជូន​ទេសចរ​ជាតិ​និង​អន្តរជាតិ​ទស្សនា​រៀងរាល់ថ្ងៃ​មិន​ដាច់​ឡើយ ជាពិសេស​ក្តីបារម្ភ​ជាមួយ​បទឧក្រិដ្ឋ​បច្ចេកវិទ្យា​អាច​បំភ្លៃ​ការពិត​បោកប្រាស់​យុវជន​របស់​យើង​ដោយ​ក្រុម​ក្រៅច្បាប់​ជំរុញ​ឲ្យ​ប្រព្រឹត្ត​ទង្វើ​ខុសច្បាប់​ដើម្បី​បំផ្លាញ​សង្គម​ទៅវិញ​។ សូម​បោះបង់​គំនិត​ឆ្កួត​លីលា ដែល​លើកទឹកចិត្ត​ឲ្យ​បរទេស​មក​បំផ្លាញ​សេដ្ឋកិច្ច​និង​សង្គម​ខ្មែរ​។ ភាគច្រើន​គេ និយាយថា ខួរក្បាល​បច្ចេកវិទ្យារ​បស់​ពិភពលោក គឹ​នៅក្នុង​ប្រទេស​អី​ុ​ស្រា​អេ​ល ហើយ​គ្មាន​នរណាម្នាក់​អាច​ទិញ​ទឹកចិត្ត​ជនជាតិ​នេះ​ឲ្យ​ស្អប់​បំផ្លាញ​អី​ុ​ស្រា​អែល​ឡើយ សូម្បីតែ​ម្នាក់ ពាក្យ​នេះ​រូបខ្ញុំ​បានឮ​ពេលដែល​កំពុង​ដើរ​ទស្សនា​នៅ​អគារ​រដ្ឋសភា​របស់​អី​ុ​ស្រា​អែល​នៅ​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម នាពេល​ថ្មីៗ​នេះ​។​ពាណិជ្ជករ​អី​ុ​ស្រា​អែល​មាននៅ​ជុំវិញ​ពិភពលោក​និង​កំពុងតែ​បំពេញ​តួនាទី​ជា​ធុរកិច្ច​ជួយ​ជាតិ​យ៉ាង​ធំធេង​។ ចំណែក​ក្រុម​មួយ​ក្តាប់​តូច​ដែលមាន​សាច់ឈាម​ជា​ខ្មែរ​ដែល​តាំងខ្លួន​ថា មានព្រេង​សំណាង​បាន​កំពុង​រស់​នៅលើ​ប្រទេស​ជឿនលឿន​បែរ​រួមគំនិត​ជំរុញ​ឲ្យ​បរទេស​មក​ធ្វើបាប​ប្រជាជន​កម្ពុជា ក្នុងពេលដែល​យើងទាំងអស់គ្នា​រីករាយ​ជាមួយ​សន្តិភាព​និង​អភិវឌ្ឍន៍​ទៅវិញ​។ ចំណែក​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យើង​វិញ​ក្រោម​ម្លប់​នៃ​សន្តិភាព​និង​បង្កើន​ទំនាក់ទំនង​ការទូត​បានល្អ​ប្រសើរ វីរ​ធុរកិច្ច​កម្ពុ​ជាមាន​ទំនុកចិត្ត​យ៉ាងខ្លាំង​បាន​បំពេញ​តួនាទី​អាជីវ​កម្មបាន​គ្រប់ពេលវេលា​ដើម្បី​ផ្តល់​ការងារ​ជូន​យុវជន​គ្រប់​ជំនាញ​ជាមួយ​ការចាប់ផ្តើម​បណ្តុះបណ្តាល​ជា​ជំហានៗ​ជាមួយនឹង​ការចំណាយ​ថវិកា​យ៉ាងច្រើន​ដើម្បី​កសាង​សមត្ថភាព​គាំទ្រ​ខ្សែចង្វាក់​ផលិតកម្ម​ឲ្យ​ទាន់​តម្រូវការ​ទីផ្សារ​ជាដើម​។​ភាពសំបូរ​បែប​នៃ​ធនធាន​វប្បធម៌​ជាតិ​ជាមួយ​ជីវិត​រីករាយ​ក​ក់​ក្តៅ​ក្នុង​ដែនដី​សន្តិភាព​គឺ​គុណ​តម្លៃ​របស់​សង្គម​កម្ពុ​ជា​ដែល​កំពុងតែ​បើកចំហរ​សម្រាប់​លំហូ​កើនឡើង​ទាំង​អ្នកវិនិយោគ​និង​បច្ចេកវិទ្យា​ចុងក្រោយ​របស់​ពិភពលោក​បានមក​ដល់​ជា​បន្តបន្ទាប់​។ ជំនួប​ប្រចាំឆ្នាំ​រវាង​ធុរកិច្ច​និង​រដ្ឋាភិបាល​គឺជា​ឱកាស​ដែល​ភាគី​ទាំង​ពីរបាន​ចែករំលែក​នូវ​ឧ​ត្ត​ម​ប្រយោជន៍​ជាតិ​ជូន​ទៅវិញទៅមក ទោះបីជា​រូបខ្ញុំ​បាទ មិ​ុ​ច សុខន និង​ប្អូនៗ​គ្មាន​ឱកាស​ចូលរួម​ស្តាប់​ផ្ទាល់​ប្រសាសន៍​ជា​ចក្ខុវិស័យ​ពិសិដ្ឋ​របស់​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​ជូន​ចំពោះ​ក្រុម​ធុរកិច្ច​សូម្បី​តែម្តង​ក៏ដោយ​។​

តែ​ស្មា​ត​ហ្វូ​ន​ទំនើប​នៅក្នុង​ដៃ​របស់​យើង​ជា​មធ្យោបាយ​ទំនាក់ទំនង​អាច​ទទួលបាន​ព័ត៌មាន​និង​ស្តាប់ឮ​តាមរយៈ​ការ​ផុស​-​លាយ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ទាំងឡាយ​របស់​ឧ​ត្ត​ម​ថ្នាក់ដឹកនាំ​ជាតិ អាន​គេហទំព័រ​សារព័ត៌មាន​ទាន់​ហេតុការណ៍​នានា​និង​ស្តាប់​ការផ្សាយ​បន្ត​ផ្ទាល់​ពេល​ថ្ងៃ​ឬ​ចាក់​ឡើងវិញ​នាពេល​រាត្រី​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​វិទ្យុ​និង​ទូរទស្សន៍​ជាតិ​ក៏បាន​។ ទម្លាប់​ល្អ​ចូលរួម​ស្តាប់​ផ្ទាល់​ប្រសាសន៍​របស់​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​និង​មន្ត្រីជាន់ខ្ពស់​ជាតិ​ផ្សេងៗ​ទៀត​ពិត​ជាមាន​សារៈសំខាន់​ជាមួយ​ត្រៃ​វិស័យ​ចង្អុលបង្ហាញ​ក្នុងការ​អភិវឌ្ឍ​សមត្ថភាព​ចំណេះដឹង​របស់​ប្អូនៗ​បាន​ទាន់ពេលវេលា​ទាំង​បច្ចុប្បន្ន​និង​អនាគត​។ គោលនយោបាយ​គាំពារ​សង្គម​ជូន​មន្ត្រីរាជការ​និង​បុគ្គលិក​ឯកជន​ពិតជា​ចូលរួម​លើកកម្ពស់​សុខភាព​ឲ្យ​បាន​រឹងមាំ​ដល់​អ្នកពាក់ព័ន្ធ​គ្រប់រូប​និង​នាំ​ឲ្យ​ប្រភពធនធាន​បញ្ញា​ស្មារតី​របស់លោក​ស្រី​-​លោក​និង​យុវជន​ដែលមាន​ជំនាញ​ផ្នែក​បច្ចេកវិទ្យា​និង​វិទ្យាសាស្ត្រ​មាន​និរន្ត​ភាព​។​

រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចែង​យ៉ាងច្បាស់​អំពី​សេដ្ឋកិច្ច​ទីផ្សារសេរី និង​ក្នុងតម្លៃ​មិនអាច​កាត់ថ្លៃ​បាន​នៃ​សន្តិភាព​ជាមួយ​គោលនយោបាយ​បាន​បើកចំហ​សម្រាប់​ធុរកិច្ច​ទើប​មាន​លំហូរ​ទន់​បន្ថែម​ជាមួយ​អ្នកវិនិយោគ​ធំៗ​ថ្មី​ចម្រុះ​ជាតិ​សាសន៍​បន្តទៀត ដើម្បី​ជួយ​បង្កើត​ការងារ​ដល់​យុវជន​អភិវឌ្ឍ​ជំនាញ​ជាន់ខ្ពស់ ដែលមាន​សមត្ថភាព​ឈោង​ជាប់​យកទៅ​ចំណេះដឹង​ថ្មី​ផ្នែក​បច្ចេកវិទ្យា​និង​វិទ្យាសាស្ត្រ​តាមរយៈ​ការសហការ​រវាង​រាជរដ្ឋាភិបាល​ និង​វីរ​ធុរកិច្ច​ដើម្បី​ចូលរួម​លើកកម្ពស់​សមត្ថភាព​នៃ​ការផលិត​ជាមួយនិង​គុណភាព​របស់​ផលិតផល​ដែលមាន​ថ្លៃដើម​អាច​ប្រកួតប្រជែង​បាន​។ វត្តមាន​ធុរកិច្ច​ចម្រុះ​វប្បធម៌​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ជាមួយ​ផែនការ​ពង្រីក​ការវិនិយោគ​ជា​បន្តបន្ទាប់​ជា​សុច​នាក​រណ៍​បង្ហាញថា ព្រះរាជាណាចក្រ​កម្ពុជា ជាទី​កន្លែង​ដែលមាន​សុវត្ថិភាព​និង​ស្ថិរភាព​សម្រាប់​ធុរកិច្ច ជា​រៀងរហូត​។ ការប្តេជ្ញា​ប្រឹងប្រែង​សម្រេចបាន​សន្តិភាព​ពេញបរិបូរណ៍​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា នាពេលនេះ​ជា​ឱកាស​តែមួយគត់​សម្រាប់​ទាក់ទាញ​អ្នកវិនិយោគ​មកជា​មួយ​លំហូរ​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា កសាង​ធនធាន​ដល់​ប្អូនៗ​ដែលជា​យុវជន​ទទួលបាន​មុខរបរ​ដើម្បី​កសាង​ជីវិត​បាន​ប្រសើរ​ឆ្ពោះ​ចាប់យក​ជំនាញ​ខ្ពស់​បាន​។ ដូច្នេះ​តួនាទី​ដ៏​ឧ​ត្ត​មរ​បស់​ធុរកិច្ច​លើ​អាជីវកម្ម​-​វិនិយោគ​លើទឹក​ដី​អច្ឆរិយៈរ​ប់ស​យើង​មានន័យ​ជាការ​ចូលរួម​កសាង​សមត្ថភាព​ផ្នែក​វិទ្យាសាស្ត្រ ប​ច្ចេ​កិ​វ​ទ្យា​ចុងក្រោយ​ដល់​យុវជន​និង​អភិវឌ្ឍ​សង្គម​ដើម្បី​ជំរុញ​លើកកម្ពស់​ចរន្ត​សេដ្ឋកិច្ច​លូតលាស់​ក្នុង​ឆន្ទៈ​គោរព​ឯករាជ្យ អធិបតេយ្យភាព​និង​បូរណភាព​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ពិតជា​តម្រូវការ​ព្រមទាំង​ការថែរក្សា​ពួកគាត់​ឲ្យ​ខាងតែបាន​ដោយ​មិនចាំបាច់​ខ្វល់គំនិត​យោបល់​ពី​ក្រុម​តាំង​ខ្លួនឯង​អ្នកវិភាគ​ខ្វះ​កាយសម្បទា​ស្អី​នោះទេ​។​
​សូម​អរគុណ​!!!­