ព័ត៍មានទាន់​ហេតុការណ៏
Search

ធ្វើ​រដ្ឋបាល​ឆែកឆេរ ផ្ទះសំណាក់​ស្កា​យ ឃាត់ខ្លួន​យុវជន​ចំនួន​៩​នាក់​ ដែល​ប្រើ​ថ្នាំញៀន​

ភ្នំពេញ ​៖ សមត្ថកិច្ច​ចម្រុះ​ខណ្ឌ​សែន​សុខ ឃាត់ខ្លួន​យុវជន​ស្រី/​ប្រុស​ចំនួន​៩​នាក់​ ជាប់​សង្ស័យ​ប្រើ​ប្រាស់​ថ្នាំញៀន នៅក្នុង​ប្រតិបត្តិ​ការ​ចុះ​ធ្វើ​រដ្ឋបាល​ឆែកឆេរ​ក្នុង​ផ្ទះសំណាក់​ស្កា​យ ដែលមាន​ទីតាំង​នៅក្នុង​សង្កាត់​ភ្នំពេញ​ថ្មី កាលពី​ម៉ោង​៧​យប់​ ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​២០១៩​។​

​សមត្ថកិច្ច​និយាយថា មុនពេល​ឃាត់ខ្លួន​ពួកគេ ​ខាង​អាជ្ញាធរ​ខណ្ឌ​សែន​សុខ បាន​ទទួល​ព័ត៌មាន​មក​ថា នៅក្នុង​ផ្ទះសំណាក់​ស្កា​យ​នោះ សំបូរ​ក្មេងស្ទាវ​ប្រើប្រាស់​ថ្នាំ​ញៀន មក​ស្នាក់នៅ​ទីនោះ ហើយ​ប្រវត្តិ​ នៃ​ផ្ទះសំណាក់​នេះ​ក៏​ធ្លាប់មាន​បទល្មើស​កើត​ច្រើន​នៅ​ទី​នោះដែរ ទើប​ខាង​សាលា​ខណ្ឌ​បាន​សុំ​ដីកា​ឆែកឆេរ​ពី​ស្ថាប័ន​តុលាការ ដើម្បី​សុំ​ការ​អនុញ្ញាត​ចុះ​ធ្វើ​រដ្ឋបាល​ឆែកឆេរ​នៅក្នុង​ផ្ទះសំណាក់​នោះ​តែម្តង​។​

​តាម​របាយការណ៍​រប​ស់​អាជ្ញាធរ​បានបង្ហាញ​ថា នៅក្នុង​ប្រតិបត្តិការ​នោះ​ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​យុវជន​ស្រី​/ប្រុស​ចំនួន​៩​នាក់ នៅក្នុង​បន្ទប់​ផ្សេងៗ​គ្នា​ចំនួន​៤​ គឺ​បន្ទប់​លេខ​១០ រក​ឃើញ​មាន​សម្ភារៈ​សម្រាប់​សេព​(​ប្រើប្រាស់​)​ថ្នាំញៀន​ចំនួន​១​ឈុត​ ដែល​ក្នុង​បន្ទប់​នេះ​ អ្នកស្នាក់នៅ​មាន​២​នាក់ ឈ្មោះ ផុន សីហា ភេទ​ប្រុស និង​ឈ្មោះ ឃឹម គ​ន្ឋា ភេទ​ស្រី​។ និង​បន្ទប់​៣​ទៀត​លេខ​២០ លេខ​២៦ និង​លេខ២៩ រក​ឃើញ​មាន​សម្ភារៈ​សម្រាប់​សេព​ថ្នាំញៀន​ដែរ ដែល​មាន​មនុស្ស​ស្រី​ប្រុស​ចំនួន​៧នាក់​ស្នាក់​នៅមាន ​១.​ឈ្មោះ ភុ​ន សុជាតិ ភេទ​ប្រុស​។ ២.​ឈ្មោះ មាស សុផាន់​ណា​ ភេទ​ប្រុស​។ ៣. ឈ្មោះ អយ ណា​រ៉ូ ភេទ​ប្រុស​។ ៤.​ឈ្មោះ អាន វណ្ណ​ឆៃ ភេទ​ប្រុស​។ ៥.ឈ្មោះ ឆិល គ​ន្ឋា ភេទ​ស្រី​។ ៦.​ឈ្មោះ ហេង ពិ​មិ​ត ភេទ​ប្រុស​។ ៧.​ឈ្មោះ​ហេង វី​ណាក់ ភេទ​ប្រុស​។​

​ក្រុម​ជន​ដែល​ត្រូវបាន​ឃាត់ខ្លួន​ខាងលើ​នោះ ត្រូវបាន​សមត្ថកិច្ច​នាំ​យកទៅ​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ និង​ធ្វើការ​ត្រួតពិនិត្យ​ល្បាយ​ទឹកនោម​ ដើម្បី​រក​សារធាតុ​ញៀន​នៅក្នុង​ខ្លួន​ចំនួន​៦​នាក់ ឯ​ជន​៣​នាក់​ទៀត ​ត្រូវបាន​ដោះ​លែង ដោយមាន​អាណាព្យាបាល​មក​សុំ​ធានា​យកទៅ​ផ្ទះ​វិញ​។​

​ប្រជាពលរដ្ឋ បាន​សំដែង​ការព្រួយបារម្ភ​ចំពោះ​បញ្ហា​ថ្នាំញៀន​បាន​កំពុងតែ​រីក​រាលដាល​គ្រប់​តំបន់​ក្នុង​​ក្រុង ​និង​នៅតាម​ខេត្ត​នានា​ដែល​វា​ធ្វើ​កូនៗ​របស់​ពួកគាត់​មាន​បញ្ហា ខាតបង់​ការរៀនសូត្រ ខូច​អនាគត ព្រោះតែ​លង់ខ្លួន​នឹង​ថ្នាំញៀន​ដែល​បក្ខ​ពួកក្រុម​ជន​សង្គម​ងងឹត រកស៊ី​ខុសច្បាប់ ហើយ​ល្បី​ឈ្មោះ​មេខ្លោង​ថ្នាំញៀន​សុទ្ធតែ​ជា ឧកញ៉ា ក្រាក់ៗ និង​ខ្នង​ខ្សែស្រឡាយ​លោកធំៗ​ទៀតផង ​ ជាហេតុ​ធ្វើឲ្យ​ការ​ខិតខំ​ប្រឹងប្រែង​របស់​សមត្ថកិច្ច បង្ក្រាប​រាប់សិប​ឆ្នាំ​មកហើយ​នៅ​មិន​អស់​៕