ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​ស្នងការរង​ផ្នែក​សណ្ដាប់ធ្នាប់ ​និង​មន្ត្រី​ក្រោម​ឱវាទ ចុះ​ផ្សព្វផ្សាយ​អប់រំ​ពី​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ ដល់​ប្រជាពលរដ្ឋ​ និង​ សិស្ស​វិទ្យាល័យ​ ហ៊ុន សែន ស្រុក​ចុងកាល់​

ឧ​ត្ត​រ​មានជ័យ ​៖ នៅវេលា​ម៉ោង​៨​និង​០០​នាទី ថ្ងៃទី​១៥ ខែ​មិនា ឆ្នាំ​២០១៩ សមត្ថកិច្ច​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧត្តរមានជ័យ បាន​ចុះ​អប់រំ​ផ្សព្វផ្សាយ ​អំពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក។​

លោក​វរសេនីយ៍ទោ ធូ សុភា ប្រធាន​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ខេត្ត​ឧត្តរមានជ័យ បាន​ឲ្យ​ដឹង​ថា​ ផ្តោត​សំខាន់​លើ​បញ្ហា​បើកបរ​មិន​ពាក់មួក​សុវត្ថិភាព​សិស្សានុសិស្ស​ពេល​ចេញ​ពី​រៀន ជិះ​កង់ ជិះ​ម៉ូតូ ជា​ពីរ​ជួរ​ជា​បី​ជួរ សិទ្ធ​អាទិភាព នៃ​ការប្រើប្រាស់​ផ្លូវ និង​ស្លាក​សញ្ញា​ចរាចរណ៍​។​ រីឯ គោយន្ត​កន្ត្រៃ​គ្មាន​ភ្លើង និង​គ្មាន​បិទ​ចំណាំង​ផ្លាត គ្រោះ​ចរាចរណ៍​មានការ​កើន​ឡើង​ខ្លាំង​ទូទាំង​ប្រទេស​នៅ​ក្នុង​ខែ​កុម្ភៈ ក្នុង​នោះ​មាន​ថ្ងៃមួយ​ស្លាប់​រហូត ​ដល់​ទៅ​១៩​នាក់។​

ពិធី​នេះ​បាន​រៀបចំ​ធ្វើ​នៅ​វិទ្យាល័យ​ ហ៊ុន សែន​ ចុងកាល់ ភូមិ​បន្ទាយ​ថ្មី ឃុំ​ចុងកាល់ ស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែល​មាន​សមាសភាព​ចូលរួម​សរុប ចំនួន​៦១៣​នាក់​។​ ក្នុង​ការ​ចុះ​អប់រំ​ផ្សព្វផ្សាយ​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ ដោយមាន​ការ​អញ្ជើញ​ចូលរួម​មាន​ ៖
លោក​ឧត្ដមសេនីយ៍​ត្រី នួន អេ​ត ស្នងការ​រង​ផែន​ការងារ​នគរបាល​សណ្ដាប់ធ្នាប់​
លោក​អភិបាលរង​ស្រុក​ចុងកាល់​
លោក​មេឃុំ​ចុង​កាល់
លោក​វរសេនីយ៍ទោ ធូ សុភា ប្រធាន​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​
លោក​វរសេនីយ៍ត្រី តុត កុយ អធិការរង​
លោកនាយ​ប៉ុស្តិ៍​
នគរបាល​ចូលរួម​ចំនួន​១០នាក់ ស្រី១នាក់​
លោកគ្រូ​អ្នកគ្រូ​ចំនួន ១៥នាក់​ ស្រី៣នាក់
ប្រជាពលរដ្ឋ​ចូលរួម ២៥នាក់ ស្រី១៩នាក់​
សិស្សានុសិស្ស​ចំនួន ៥៥៩​នាក់ ​ស្រី២៩៨​នាក់។

នៅក្នុង​ពិធី​នោះ​ដែរ សមត្ថកិច្ច បាន​ចែក​សៀវភៅ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ចំនួន​៥២ក្បាល ចែក​សៀវ​ភៅ​អនុក្រឹត្យ​លេខ៨៦ ស្ដីពី​ការកំណត់​ល្បឿន​សម្រាប់​យានជំនិះ ចំនួន​៥២​ក្បាល។ ចែក​សៀវភៅ​អ្វីដែល​អ្នកបើកបរ​ទោចក្រយានយន្ត​ត្រូវ​យល់ដឹង ចំនួន​៥២​ក្បាល ចែក​ខិតប័ត្រ​ប្រការ​សំខាន់ៗ សម្រាប់​អ្នកប្រើប្រាស់​ផ្លូវ ចំនួន​៦១៣​សន្លឹក​ទៀតផង​៕