ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នក​ឈ្នះ​ម្នាក់​ទៀត​ហើយ មកពី​ខេត្ត​ត្បូងឃ្មុំ ឈ្នះ​បាន​រង្វាន់​ធំ​ 10,000 ដុល្លារ ពី​ស្រា​បៀរ​កម្ពុជា​

​ខេត្ត​ត្បូងឃ្មុំ ៖ អតិថិជន​ស្រា​បៀរ​កម្ពុ​ជាមា្ន​ក់ទៀត​ហើយ ​ដែល​ទទួលបាន​មហា​សំណាង​ឈ្នះ​រង្វាន់​ធំ 10,000 ដុល្លារ ពី​ក្រវិល​កំប៉ុង​ស្រា​បៀរ​កម្ពុជា នៅឯ​ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ កាល​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៩។

លោក ស្រុង ម៉ា​ទី ដែលជា​អ្នកឈ្នះ​រង្វាន់​ធំ​លើក​នេះ បានបង្ហាញ​អារម្មណ៍​រំភើប​ខ្លាំង​ជាមួយ​រង្វាន់​នេះ​ទាំង​ទឹកភ្នែក និង ស្នាមញញឹម​ប្រកបដោយ​ភាព​រីករាយ​ឥតឧបមា​ពេល​ទទួល​រង្វាន់​ពី​អ្នកតំណាង​ស្រា​បៀរ​កម្ពុជា។

លោក​បាន​ប្រាប់ថា ​លោក​នឹង​យកប្រាក់​រង្វាន់​មហា​សំណាង 10,000 ដុល្លារ នេះ​មកជួយ​សម្រាល​ដល់​ការចំណាយ​ផ្សេងៗ​ក្នុង​គ្រួសារ​របស់លោក​និង​ថែទាំ​សុខភាព​ប្រពន្ធ​របស់លោក​ដែល​ទើបតែ​ប្រសូត​បានកូន​ប្រុស​ដែល​ទើប​មាន​អាយុ​បាន​3​ខែ។ លោក ស្រុង ម៉ា​ទី ក៏​នឹង​ប្រើប្រាស់​ថវិកា​នេះ​ដើម្បី​ដោះស្រាយ​លើ​បំណុល​ដែល​ជំពាក់​ធនាគារ​ខ្លះ និង ពង្រីក​មុខរបរ​ពេល​បច្ចុប្បន្ន​ខ្លះ​ផងដែរ។

លោកស្រី គង់ កុសល នាយក​ផ្នែក​ទីផ្សារ​ស្រា​បៀរ​កម្ពុជា ចូលរួម​អបអរសាទរ​ដល់​លោក ស្រុង ម៉ា​ទី ដែលជា​អ្នកឈ្នះ​រង្វាន់​ធំ 10,000 ដុល្លារ ទី 13 ក្នុង​ឆ្នាំ 2019​នេះ ហើយ​លោកស្រី​សង្ឃឹមថា ទឹកប្រាក់​ដែល​លោក​ឈ្នះ​នឹង​បាន​ជួយ​សម្រួល​ដល់​ជីវភាព​របស់លោក​មួយ​ផ្នែក​ដែរ។

លោកស្រី​ក៏បាន​រំលឹក​ដល់​អ្នកឈ្នះ​រង្វាន់​ពី​ក្រវិល​កំប៉ុង​ស្រា​បៀ​រក​ម្ព​ជា​ទាំងអស់​អោយ​ទំនាក់ទំនង​មកកាន់​ទូរស័ព្ទ​លេខ 067 902 902 ដើម្បី​ធ្វើ​ការបើក​រង្វាន់​ផ្ទាល់ ហើយ​លឿន​ក្នុង​រយៈពេល​ខ្លី​បំផុត​។​

ផលិតផល​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស គឺជា​ផលិតផល​ដែលមាន​គុណភាព​ខ្ពស់​តាម​បទដ្ឋាន​អន្តរជាតិ​ដែល​តែងតែ​ទទួលបាន​មេដាយ​គុណភាព​ពី​អន្តរជាតិ​។ ផលិតផល​ទាំងអស់​ត្រូវបាន​ផលិត​ដោយ​ប្រើប្រាស់​គ្រឿងផ្សំ​ដែលមាន​គុណភាព​ល្អឥតខ្ចោះ​និង​ប្រើប្រាស់​បច្ចេកវិទ្យា​និង​គ្រឿង​ម៉ាស៊ីន​ទំនើប​ចុងក្រោយ​គេ​។ ក្រុមហ៊ុន តែងតែ​យកចិត្តទុកដាក់​ក្នុងការ​ផ្តល់​ផលិតផល​ក៏ដូចជា​សេវាកម្ម​ដ៏​ល្អ​សម្រាប់​អតិថិជន ជាពិសេស​ការផ្តល់​រង្វាន់​ធំៗ​ជាច្រើន​ពិត​ដើម្បី​ធ្វើ​ឲ្យ​បទពិសោធន៍​នៃ​ការ​ពិសា​ផលិតផល​ស្រា​បៀរ​កម្ពុជា​ក៏ដូចជា​ភេ​សជ្ចៈ​ដ៏ទៃទៀត​របស់​ក្រុមហ៊ុន​ប្រកបដោយ​ភាព​រីករាយ​និង​រំភើប​គ្រប់ពេលវេលា៕