ព័ត៍មានទាន់​ហេតុការណ៏
Search

ស្រវឹង​ជោកជាំ ​ជិះ​ម៉ូតូ​បុក​រថយន្ត ​របួសធ្ងន់​២​នាក់ នៅ​ស្រុក​អូ​រយ៉ា​ដាវ

រតនគិរី ​៖​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​នឹង​រថយន្ត​យ៉ាង​ពេញទំហឹង ​ខណៈ​បើកបរ​ស្រប​ទិស​គ្នា​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​ទាំង​២​នាក់។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​០០​នាទី​ល្ងាច​ថ្ងៃ​សុក្រ ១០​កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៩​កន្លងទៅ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៧៨Aនៅ​ចំណុច​មុខ​វត្ត សីមា​សុវណ្ណ​គិរី “​ហៅ​វត្ត​អូ​រយ៉ា​ដាវ​” ស្ថិត​ក្នុង​ភូមិ​អ៊ុន ឃុំ​លំ​ជ័រ ស្រុក​អូរ​យ៉ា​ដាវ។

អធិការរង​ទទួល​ផែន​សណ្តាប់ធ្នាប់​ស្រុក​អូ​រយ៉ា​ដាវ​លោក មៃ ឆន បាន​ឲ្យ​ដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​និង​ម៉ូតូ រថយន្ត​ម៉ាក ស្តា​រិ​ក ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AT -3540 អ្នកបើកបរ​ឈ្មោះ ភ័ណ ភាន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​ឡា​មិញ ស្រុក​បរ​កែវ ខេត្តរតនគិរី។ រីឯ​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ រ​ម៉ា​ម ថ្វា​វ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ច្រាយ របួសធ្ងន់ រស់នៅ​ភូមិ ត្រាង ឃុំ​លំ​ជ័រ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក Wave ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ព្រៃវែង 1G-2475។ អ្នករួមដំណើរ​ឈ្មោះ សេវ ទុង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ច្រាយ របួសធ្ងន់ រស់នៅ​ភូមិ​ត្រាង ឃុំ​លំ​ជ័រ ស្រុក​អូរ​យ៉ា​ដាវ។

លោក​អធិការរង​បាន​បន្តថា អ្នកបើកបរ​ម៉ូតូ​ជិះ​ក្នុងស្ថានភាព​ស្រវឹង​ជោកជាំ ខណ​:​ជិះ​ក្នុងទិសដៅ​ស្របគ្នា​ពី​កើត​ទៅ​លិច​ ក៏ទៅបុក​នឹង​រថយន្ត​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ចុះមក​អន្តរាគមន៍​​ ​ដឹកបញ្ជូន​អ្នករងរបួស​ទៅ​សង្គ្រោះ​នៅ​មន្ទី​រពេទ្យ​បង្អែក ស្រុក​បរ​កែវ​។​

​បច្ចុប្បន្ន​មធ្យោបាយ​ទាំង​២​គ្រឿង​ត្រូវ​សមត្ថកិច្ច​ជំនាញ​រឹបអូស​យកមក​រក្សាទុក​នៅ​អធិការនគរបាល​ស្រុក​អូរ​យ៉ា​ដាវ​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅពេល​ក្រោយ​៕