ព័ត៍មានទាន់​ហេតុការណ៏
Search

ប៉ូលិស​ស្រុក​បរ​កែវ​ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ករណី​ជួញដូរ​ថ្នាំញៀន

រតនគិរី ​៖ ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ស្រុក​បរ​កែវ​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ជួញដូរ​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់។

ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើនេះ​ ធ្វើឡើង​នៅវេលា​ម៉ោង​១១​និង​៥០​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ព្រហស្បតិ៍ ៩​កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ត្រូវ​នឹង​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៩​កន្លងទៅ នៅ​ចំណុច​ភូមិ​ជ្រុង ឃុំ​កក់ ស្រុក​បរ​កែវ។

​មន្ត្រីនគរបាល​ស្រុក​បរ​កែវ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​២​នាក់ ១-​ឈ្មោះ គឿន កុសល់ ភេទ​ប្រុស​។​
២-​ឈ្មោះ ស៊ី ឡៃ ភេទ​ប្រុស អ្នក​ទាំង​២​នាក់​មាន​ទីលំនៅ ភូមិ​ជ្រុង ឃុំ​កក់​ស្រុក​បរ​កែវ ខេត្ដ​រតនគីរី​។​

​ក្រោយ​ការឃាត់ខ្លួន​ជ​នសង្ស័យ​ទាំង​២​នាក់ សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​ថ្នាំញៀន​ចំនួន​១​កញ្ចប់​ធំ ៥​កញ្ចប់​តូច ថង់​សម្រាប់​វិច​ខ្ចប់​គ្រឿងញៀន​មួយចំនួន សម្ភារ​:​សេព​ថ្នាំញៀន​មួយចំនួនទៀត​ និង​ទូរស័ព្ទ​ដៃ​ចំនួន ៤ គ្រឿង​ផងដែរ។

​បច្ចុប្បន្ន​កម្លាំង​អធិការនគរបាល​ស្រុក​បរ​កែវ​កំពង់​បន្ត​ចុះ​ស្រាវជ្រាវ​រកមុខ​សញ្ញា​មេខ្លោង​ជួញដូរ​គ្រឿងញៀន​នៅ​ពី​ក្រោយខ្នង​ជនសង្ស័យ​ទាំង​២​នាក់​នេះ​ដើម្បី​យកមក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​ផងដែរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114