ព័ត៍មានទាន់​ហេតុការណ៏
Search

OPPO  គាំទ្រវិស័យកីឡាអេឡិចត្រូនិចកម្ពុជា សហការផ្ដល់រង្វាន់ខ្ទង់ម៉ឺនដុល្លារអាមេរិកដល់ជើងឯក Rules of Survival

បច្ចេកវិទ្យាចេះតែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ហើយមនុស្សមួយចំនួនធំ បានចាត់ទុកថា ទូរសព្ទដៃជាឧបករណ៍តែមួយគត់ ដែលអាចផ្ដល់ការកម្សាន្ដ និងការប្រាស្រ័យទាក់ទងគ្នា ដោយគ្មានព្រំដែនកំណត់ ក្នុងនោះមានដូចជាការទស្សនាវីដេអូ ការទទួលមាតិការល្អៗពីបណ្ដាញផ្សព្វផ្សាយ ហើយចុងក្រោយគេគឺសេវាកម្សាន្ដអនឡាញ ឬហៅកាត់ថា ហ្គេមអនឡាញ។

សេវាកម្សាន្ដអនឡាញ​ ឬនិយាយឲ្យស្រួលស្ដាប់ថា ហ្គេមអនឡាញនេះ បានរីកចម្រើនខ្លាំងមែនទែនទូទាំងពិភពលោក ក្នុងនោះប្រទេសកម្ពុជាយើង ក៏មានអ្នកនិយមលេងសេវាកម្សាន្ដ Rule of Survival មិនចាញ់ប្រទេសផ្សេងៗក្នុងតំបន់អាស៊ីនោះទេ។ បច្ចុប្បន្ននេះ ការប្រកួតលេងហ្គេមអនឡាញ ត្រូវបានគេចាត់ទុកថា កីឡាមួយប្រភេទដែរ ដែលហៅថា កីឡាអេឡិចត្រូនិក។

ដើម្បីលើកស្ទួយ វិស័យកីឡាអេឡិចត្រូនិកនីកម្ពុជា ក្រុមហ៊ុនទូរសព្ទដ៏ល្បី OPPO បានចូលរួមសហការការប្រកួតសេវាកម្សាន្ដ Rule of Survival ដោយសហការគ្នាផ្ដល់រង្វាន់សរុប ១០០ លានរៀល បូកជាមួយនឹងទូរស័ព្ទដៃម៉ាកល្បីៗ របស់ក្រុមហ៊ុន OPPO ជាច្រើនគ្រឿងថែមទៀតផងផង។

មូលហេតុអ្វីបានជា Rules Of Survival ជ្រើសររើសក្រុមហ៊ុន OPPO ជាដៃគូសហការក្នុងកម្មវិធីប្រកួតសេវាកម្សាន្ដ Online ដ៏ធំសម្បើម និង ផ្លូវការនៅកម្ពុជានាពេលនេះ?

ជាការពិតណាស់ដូចលោកអ្នកធ្លាប់ដឹងស្រាប់ហើយថា ស្មាតហ្វូនម៉ូឌែលថ្មីៗរបស់ OPPO គឺ ជាប្រភេទស្មាតហ្វូនដែលមានការគាំទ្រខ្លាំង ពីសំណាក់អ្នកប្រើប្រាស់ ជាពិសេសពីសំណាក់អ្នកនិយមលេងហ្គេមអ៊ីនធើណែតព្រោះវាមានបច្ចេកវិទ្យាសាកថ្មឆាប់ពេញ ជាប្រភេទទូរស័ព្ទកាន់ថ្មបានយូរ កម្លាំងម៉ាស៊ីន Ram និង Rom កប់ស៊េរីតែម្តង។

ម៉ូឌែលកូនពៅ F11 Pro ដើមឆ្នាំ២០១៩ នេះវិញ មានលក្ខណៈពិសេសដ៏អស្ចារ្យមួយចំនួនដូចជា៖

  • បច្ចេកវិទ្យា សាកថ្មល្បឿនលឿន VOOC ជំនាន់ 3.0
  • ថាមពលថ្ម 4000MAh សម្រាប់អ្នកលេងហ្គេមយ៉ាងណាក៏មិនងាយអស់ថ្មដែរ
  • បច្ចេកវិទ្យាជំនួយល្បឿន Hyper Boost ដែលធ្វើឲ្យការអូសហ្គេម ឬ Scroll ក្នុងកម្មវិធីហ្គេម Online មិនមានភាពទាក់ ឬ ស្ពឹកឡើយ
  • ចំណែក Ram វិញ ទំហំ 6GB និង Romទំហំ 64GB ។
  • អេក្រង់ធំលាតពេញទំហំ 6.5 Inch អមមកជាមួយកម្រិតបង្ហាញអមមកជាមួយក្រតមិតយព្ទតែមួយគត់​ ដែលសហការជាមូយការប្រកួតហ្គេម​ FHD+ គ្មានចន្លោះឆក ដូចមុនដែលកាន់តែងាយស្រួលសម្រាប់អ្នកលេងហ្គេម អាចមើលឃើញពេញភ្នែកតែម្តង
  • មានកាមេរ៉ាភ្លោះផ្នែកខាង ក្រោយទំហំ 48MPដែរ ទាំងអស់នេះគឺជាអ្វីដែលអ្នកនិយមលេងហ្គេម Online ជាក្រុមប្រាថ្នាចង់បាន។

កម្មវិធីប្រកួត ប្រជែងសេវាកម្សាន្ដ  Rules Of Survival នេះចូលរួមសហការជាពិសេសដោយ ក្រុមហ៊ុន ទូរស័ព្ទOPPO , Cellcard, Wing , ស្ថាប័នសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា និង សមាគមកីឡាអូឡាំពិកជាតិកម្ពុជាជាដើម ចាប់ពីថ្ងៃទី ០១ ខែមិនា ឆ្នាំ ២០១៩ ហើយវគ្គ ផ្តាច់ ព្រ័ត្រនឹងធ្វើនៅថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០១៩ ស្ថិតក្នុងបរិវេណកោះពេជ្រ រាជធានីភ្នំពេញ។

ប្រញាប់រួសរាន់ឡើងចូលរួមបង្ហាញស្នាដៃនៃភាពរហ័សរហួនរបស់អ្នក តាមរយៈសេវាកម្សាន្ដអនឡាញ Rule of Surivial! រង្វាន់ជើងឯក នឹងឈ្នះទឹកប្រាក់សុទ្ធៗសរុបរហូតដល់ទៅ មួយរយលានរៀល និង ទូរស័ព្ទដៃ OPPO F11 Pro ថ្មីស្រឡាងជាច្រើនគ្រឿង៕