ព័ត៍មានទាន់​ហេតុការណ៏
Search

MCL 2019 ៖​ បឹងកេត​,​កំពង់ចាម និង​គីរីវង់​សុខ​សែន​ជ័យ រកបាន​ជ័យជម្នះ​ដូចគ្នា​នៅ​សប្ដាហ៍​ដំបូង

​ក្រុមបាល់ទាត់​បឹងកេត​អែ​ហ្វ​ស៊ី​,​ក្រុម​ខេត្តកំពង់ចាម និង​ក្រុម​គីរីវង់​សុខ​សែន​ជ័យ សុទ្ធតែ​រកបាន​ជ័យជម្នះ​ដូចគ្នា​ក្នុង​សប្ដាហ៍​ដំបូង​ប្រចាំ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League)​ឆ្នាំ​២០១៩ សប្ដាហ៍​ដំបូង នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​១៦ ខែមីនា ឆ្នាំ​២០១៩ លើ​ទីលាន​ផ្សេងៗ​គ្នា​។

​ចំពោះ​ក្រុម​គីរីវង់​សុខ​សែន​ជ័យ បាន​យកឈ្នះ​លើ​ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ​បាទី ដោយ​លទ្ធផល​៤​ទល់​១ លើ​ទីលាន​កីឡដ្ឋាន​គីរីវង់​សុខ​សែន​ជ័យ ក្នុង​ខេត្តតាកែវ របស់ខ្លួន​។ កីឡាករ​ជនជាតិ​ម៉ាលី Souleymane Coulibaly បា​នរក​គ្រាប់​បាល់​៣​គ្រាប់​ម្នាក់ឯង​ឲ្យ​ក្រុម​គីរីវង់​សុខ​សែន​ជ័យ នៅ​នាទី​ទី​៤,​ទី​៦​និង​ទី​១២ ខណៈ​កីឡាករ​ជប៉ុន​Reiya Kinoshita រកបាន​គ្រាប់​បាល់​ទី​៤​នៅ​នាទី​៨៣​។ ចំណែក​១​គ្រាប់​វាយបក​របស់​ក្រុមយុវជន​សាលា​បាលទាត់​ជាតិ​បាទី​គឺ​រកបាន​ដោយ​កីឡាករ សៀង ច​ន្ធា​។

ចំណែក​ក្រុម​ចំណូល​ថ្មី​ខេត្តកំពង់ចាម មកពី​ខេត្តកំពង់ចាម វិញ​បាន​យកឈ្នះ​លើ​ក្រុម​អគ្គីសនី​កម្ពុជា ដោយ​លទ្ធផល​១​ទល់​០ លើ​ទីលាន​កីឡដ្ឋាន​អគ្គីសនី​កម្ពុជា ក្នុង​តំបន់​ទូល​សង្កែ រាជធានី​ភ្នំពេញ​។ កីឡាករ សារី តៃ​ម៉ូ របស់​ក្រុម​ខេត្តកំពង់ចាម បា​នរក​គ្រាប់​បាល់​ជ័យជម្នះ​ឱ្យ​ក្រុម​របស់ខ្លួន​ក្នុង​សប្ដាហ៍​ដំបូង​នៅ​នាទី​៧៧​។

​ចុងក្រោយ​ក្រុម​ម្ចាស់ផ្ទះ​ភ្នំពេញ​ក្រោ​ន បាន​ប្រកួត​ប្រកួត​ចាញ់​ក្រុម​បឹងកេត​អែ​ហ្វ​ស៊ី ដោយ​លទ្ធផល​៣​ទល់​២ លើ​ទីល​លាន​កីឡដ្ឋាន RSN Stadium ក្នុង​រាជធានី​ភ្នំពេញ​។ កីឡាករ​ប្រេ​ស៊ី​ល Paulo Victor បា​នរក​គ្រាប់​បាល់​បើកឆាក​ឲ្យ​ក្រុម​ភ្នំពេញ​ក្រោ​ន នៅ​នាទី​ទី​៨ ស្របពេល​កីឡាករ​ខ្មែរ​-​អ៊ីស្លាម យើ សា​ហ្វី របស់​ភ្នំពេញ​ក្រោ​ន បាន​ធ្វើ​ឲ្យ​របូត​គ្រាប់​បាល់​ចូល​ទី​ខ្លួនឯង​ដោយ​អ​ចេតនា​នៅ​នាទី​ទី​៤១​។ ចូលដល់​តង់​ទី​២​កីឡាករ​អេ​ស្ប៉ា​ញ Ángel Carrascosa បា​នរក​គ្រាប់​បាល់​ទី​២​ឲ្យ​បឹងកេត នាំមុខ​ម្តង​នៅ​នាទី​៥៣ ហើយ​កីឡាករ លី មី​ហ្សា​ន បា​នរក​គ្រាប់​បាល់​ទី​៣​នៅ​នាទី​៦៣​។ ចំណែក​១​គ្រាប់​ទៀត​របស់​ភ្នំពេញ​ក្រោ​ន រកបាន​ដោយ​កីឡាករ វ៉ា សុថន​។

ចំណែក​គូ​ផ្សេងទៀត​ត្រូវ​ប្រកួត​នៅ​ថ្ងៃអាទិត្យ ទី​១៧ ខែមីនា ឆ្នាំ​២០១៩ នេះ​ដោយ​ក្រុម​អាស៊ី​អឺរ៉ុប ប៉ះ​ណាហ្គា​វើ​ល វេលា​ម៉ោង​៣និង៣០​នាទី​រសៀល​លើ​ទីលាន​កីឡដ្ឋាន AEU Sport Park មាន​ផ្សាយ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​កម្ពុ​ជាថ្មី ហើយ​ក្រុម​វិសាខា ប៉ះ​ក្រុម​សូល​ទី​ឡូ​អង្គរ នៅវេលា​ម៉ោង​ដំណាលគ្នា​លើ​ទីលាន​វិសាខា មាន​ផ្សាយ​លើ​ហ្វេ​ស​ប៊ុ​ករ​បស់ CNCC ខណៈ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ជួប​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅវេលា​ម៉ោង​៦​ល្ងាច​លើ​ទីលាន​កីឡដ្ឋាន​ខេត្តស្វាយរៀង មាន​ផ្សាយ​តាម​ប៉ុស្តិ៍ BTV News និង​ក្រុម​ក្រសួងការពារជាតិ ទទួល​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ នៅវេលា​ម៉ោង​ដំណាលគ្នា​លើ​ទីលាន​កីឡដ្ឋាន​ខ​.​ភ​.​ម មាន​ផ្សាយ​តាម​ហ្វេ​ស​ប៊ុ​ករ​បស់ CNCC​។

​តាម​គម្រោង​ពានរង្វាន់​បាល់ទាត់​លី​គ​កំពូល​កម្ពុជា​រដូវ​កាល​ថ្មី​ឆ្នាំ ២០១៩ នេះ​នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​១៦ ខែមីនា ដល់​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៩​។​ក្រុម​ជើងឯក​លី​គ​កំពូល​កម្ពុជា​មានឱកាស​ចេញទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​មួយចំនួន​ដូចជា​ពានរង្វាន់ AFC Cup, Mekong Championship និង​ពានរង្វាន់​មួយចំនួនទៀត​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114