ព័ត៍មានទាន់​ហេតុការណ៏
Search

ភ្លើង​​ ​ឆាបឆេះ​កុដិ​លោក​អស់ទាំង​ស្រុង និង​សម្ភារ:​មួយ​ចំនួនធំ

រតនគិរី​ ​៖​ អគ្គិភ័យ​បាន​លេប​ត្របាក់​កុដិ​លោក​អស់ទាំង​ស្រុង​ ខណ​:​ដែល​ភ្លើង​បាន​ឆាបឆេះ​ចេញពី​ផ្ទាំង​អគ្គិសនី​ប្រើ​ដោយ​ថាមពល​ព្រះអាទិត្យ​។​

ករណី​ឆាបឆេះ​កុដិ​លោក​នេះ​ បាន​កើតឡើង​នៅវេលា​ម៉ោង​១១​និង​៤៥​នាទី​ព្រឹក ថ្ងៃ​សៅរ៍ ១១​កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៩​កន្លងទៅ នៅ​ចំណុច​វត្ត​វីឡា​កាត់ ស្ថិត​ក្នុងភូមិ​២ “​វីឡា​កាត់​” សង្កាត់​កាចា​ញ ក្រុង​បាន​លុង ខេត្តរតនគិរី​។​

​មន្ត្រីនគរបាល​មូលដ្ឋាន​បញ្ជាក់ថា ណី​ការឆេះ​កុ​ដិ​លោក​នេះ​មាន​ទំហំ បណ្តោយ​១១​ម៉ែត្រ ទ​ទឹង​០៨​ម៉ែត្រ ប្រក់​ស័ង្កសី ជញ្ជាំង​ក្តារ​។ ចំណែក​សម្ភារ​:​ ដែល​បាន​បាត់បង់​នៅ​មិនទាន់​ដឹង​នៅឡើយ​នោះទេ។

មន្ត្រីនគរបាល​មូលដ្ឋាន​បន្តថា មុនពេល​កើតហេតុ ដោយ​ផ្តើមចេញពី ឆេះ​ផ្ទាំង​អគ្គិសនី​ប្រើ​ដោយ​ថាមពលព្រះអាទិត្យ​”​ផ្ទាំង​សូ​ឡា​”​។​

​ក្រោយ​កើតហេតុ​រថយន្ត​ពន្លត់​អគ្គិភ័យ​ប្រើប្រាស់​ទឹក​អស់​១​រថយន្ត តែ​សោកស្តាយ​ភ្លើង​បាន​ឆាបឆេះ​អស់​ទៅហើយនោះ ទម្រាំ​រថយន្ត​ពន្លត់​អគ្គិភ័យ​មកដល់​។ ប៉ុន្តែ​មិនមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ឡើយ៕