ព័ត៍មានទាន់​ហេតុការណ៏
Search

ភ្លើង​ប្រច័ណ្ឌ​​ដល់​កម្រិត​កំពូល​ ស្ត្រី​ម្នាក់​សម្រេចចិត្ត​បញ្ចប់​ជីវិត​​ខ្លួនឯង

រតនគិរី ​៖​ ស្ត្រី​ម្នាក់​ បានសម្រេច​ចិត្ត​ធ្វើអត្តឃាត​ចង​.​ក​បញ្ចប់ជីវិត​ខ្លួនឯង​ ខណ​:​ប្រច័ណ្ឌប្តី​ជាមួយ​អ្នកផ្សេង។

ហេតុ​ការណ៍​ភ្ញាក់ផ្អើល​នេះ​ បាន​កើតឡើង​នៅវេលា​ម៉ោង​៤​និង​២០​នាទី​ល្ងាច ថ្ងៃ​សៅរ៍ ១១​កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៩​នេះ ត្រង់ចំណុច​ចម្ការ​ដំឡូង​ឈ្មោះរ​ម៉ា​ម ប្ល៉​ត ស្ថិតក្នុង​ភូមិ​ប៉ា​ឡែ ឃុំ​កិ​ចុង ស្រុក​បរ​កែវ ខេត្តរតនគិរី។

នគរបាល​ប៉ុស្តិ៍​កិ​ចុង​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ញឹម អាយុ​៣៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​ស៊ីឈ្នួល​ដក​ដំឡូង​មី មាន​ស្រុកកំណើត​ភូមិ​ជៀ​ច ឃុំ​ជៀ​ច ស្រុក​កំចាយមារ ខេត្តព្រៃវែង ដោយ​ស្ត្រី​រងគ្រោះ​មានចិត្ត​ប្រច័ណ្ឌ​ខឹង​នឹង​ប្តី ​យក​ក្រមា​ទៅ​ចង​.​ក ជាប់​នឹង​ដើមឈើ​។​

​នគរបាល​ប៉ុស្តិ៍​បានបញ្ជាក់​ទៀតថា តាម​ការសាកសួរ​ពី​ប្តី​ជនរងគ្រោះ​ថា ដោយ​បាត់​ប្រពន្ធ​មិនឃើញ សង្ស័យ​ក៏​ដើរ​រកបាន​ប្រទះឃើញ​ប្រពន្ធ​មក​ចង​.​ក សម្លាប់ខ្លួន​បាត់ទៅហើយ​។ ដោយ​គាត់​មានការ​ប្រច័ណ្ឌ​ជាមួយ​អ្នកផ្សេង គាត់​មិន​បានគិត​ឲ្យ​ច្បាស់លាស់​សិន រឿង​ហ្នឹង​ពិត​ឬមួយ​យ៉ាងណា​នោះ ដោយ​គាត់​គិត​មិនបាន​វែងឆ្ងាយ។

ចំណែក​ប្តី​មានឈ្មោះ ហុង ហៀ អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​ដ​ក​ដំឡូង​មី​ដូចគ្នា មាន​ស្រុកកំណើត​ភូមិ​ថ្ម​ជ្រុំ ឃុំ​ជើងព្រះ ស្រុក​ព្រៃឈ ខេត្តកំពង់ចាម​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​នៃ​អធិការនគរបាល​ស្រុក​បរ​កែវ​ចុះមក​ត្រួតពិនិត្យ​ធ្វើ​កោសល្យវិច័យ ពិតជា​ធ្វើអត្តឃាត​ខ្លួនឯង​ពិតប្រាកដ​មែន​។​ បន្ទាប់មក​សមត្ថកិច្ច​បានប្រគល់​សព​ជូន​ក្រុមគ្រួសារ​ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕