ព័ត៍មានទាន់​ហេតុការណ៏
Search

បុរស​ម្នាក់ ​ស្លាក់​ត្រី​ក្រាញ់​ ស្លាប់​ភ្លាម​មួយ​រំពេច ​ពេល​ចុះ​ចាប់​ត្រី​នៅ​ទំនប់​តា​អុន

ឧ​ត្ត​រ​មានជ័យ​ ៖ ​​​បុរស​​ម្នាក់ ​ស្លាក់​ត្រី​ក្រាញ់​ចូល​ក្នុង​បំពង់ក​ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ ​កាលពី​វេលា​ម៉ោង​១៦​និង​៣០​នាទី ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ទំនប់​តា​អុន ​ស្ថិតនៅ​ខាងជើង​ភូមិ​មនោ​រម្យ ឃុំ​គោក​ខ្ពស់ ​ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ស្លាក់​ត្រី​ក្រាញ់​ស្លាប់​នោះ មានឈ្មោះ បឿន រី​ន ភេទ​ប្រុស អាយុ ២៨ ឆ្នាំ រស់នៅ​ភូមិ​មនោ​រម្យ ឃុំ​គោក​ខ្ពស់ ស្រុក​បន្ទាយ​អំពិល

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា មូលហេតុ​៖ គាត់​ចុះ​ចាប់​ត្រី​ក្រាញ់​ក្នុង​ទំនប់ទឹក បាន​ត្រី​ក្រាញ់​ហើយ បាន​យក​មក​ខាំ​ក្នុង​មាត់ រួច​ក៏​រអិល​ចូលក្នុង​បំពង​ក​ស្លាក់​ប្រកាច់​ស្លាប់​នៅ​កន្លែងកើតហេតុ​តែម្តង៕