ព័ត៍មានទាន់​ហេតុការណ៏
Search

ឃាត់ខ្លួន​ថៅកែ​លក់​ឡាន​យីហោ តឹក គង់ តាម​ដីកា​របស់​តុលាការ​ខេត្ត​កំពង់ធំ ករណី​ទទួល​ផល​ចោរកម្ម

សៀមរាប ​៖ ​នគរបាល​ខេត្ត​កំពង់ធំ បាន​សហការ​​ជាមួយ​នគរបាល​ព្រហ្មទណ្ឌ​​កម្រិត​ស្រាល​នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប កាលពី​ថ្ងៃទី​១៦ ​ខែមីនា ឆ្នាំ​២០១៩​នេះ បាន​ធ្វើការ​អនុវត្ត​ដីកា​បញ្ជា​ឲ្យ​នាំខ្លួន​របស់​តំណាង​អយ្យការ​ខេត្តកំពង់ធំ ធ្វើ​ការនាំ​ខ្លួន ថៅកែ​លក់​រថយន្ត​ក្នុង​ក្រុង​សៀមរាប​ដែល​មាន​យីហោ​តឹក គង់។

មន្ត្រី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ឈ្មោះ តឹក គង់ ជា​ថៅកែ​លក់​រថយន្ត​ធំ​មួយ​នៅ​ខេត្តសៀមរាប ត្រូវបានធ្វើ​ការឃាត់ខ្លួន និង​បញ្ជូនទៅ​សាលាដំបូង​ខេត្តកំពង់ធំ តាម​ដីកា​បញ្ជា​ឲ្យ​នាំខ្លួន​របស់​ព្រះរាជអាជ្ញា​ខេត្តកំពង់ធំ​។​

មន្ត្រី​បន្តថា ការនាំ​ខ្លួន​ឈ្មោះ តឹក គង់ នេះ​គឺ​ដើម្បី​ធ្វើការ​ស៊ើបសួរ​ពាក់ព័ន្ធ​នឹង​ករណី​ទទួលផល​ចោរកម្ម ក៏ដូចជា​ករណី​ឆបោក​ផងដែរ។

បច្ចុប្បន្ន​ថៅកែ​ហាង​លក់​រថយន្ត តឹក គង់ ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តកំពង់ធំ ដើម្បី​ធ្វើការ​ស៊ើបសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាមផ្លូវ​ច្បាប់។ ប៉ុន្តែ​ប្រភព​មួយ​បាន​បង្ហើប​ថា​ថៅកែ​ហាង​លក់​រថយន្ត តឹក គង់ រូបនេះ​ត្រូវបាន​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​វិញ​ហើយ ដោយ​គ្រាន់តែ​សួរនាំ​បន្តិច​ក៏​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​បណ្ដោះអាសន្ន​សិន៕